Connect with us

សុខភាព

អាហារទាំងនេះ ហាមដាច់ខាតមិនគួរញ៉ាំមុនពេលហាត់ប្រាណ

បានផុស

នៅ

ហាត់​ប្រាណ​រាល់​ថ្ងៃ ក្រៅ​ពី​ធ្វើ​ឲ្យ​សុខភាព​ល្អ​ហើយ នៅ​ជួយ​ឲ្យ​មាន​រាង​ស្អាត មិន​ថា​ប្រុស ស្រី។ ការ​ហាត់​ប្រាណ​ត្រឹម​ត្រូវ​ ទាម​ទារ​ឲ្យ​មាន​របៀប​ហាត់ និង​របប​អាហារ​ត្រឹម​ត្រូវ ទើប​មាន​ប្រសិទ្ធភាព។ អត្ថបទនេះសូម​លើក​យក​អាហារ​ខ្លះៗ​ដែល​គួរ​ចៀសវាង​ញ៉ាំ​មុន​ហាត់​ប្រាណ ដែល​ជា​ហេតុផល​ចម្បង​រំខាន​ដល់​ការ​ហាត់​ប្រាណ៖

១- សាឡាដ

Mediterranean Salad | American Heart Association Recipes
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្នា​យើង​ខ្លះ​គិត​ថា សាឡាដ ជា​អាហារ​ពោរពេញ​ដោយ​វីតាមីន ប៉ុន្តែ​មិន​ត្រូវ​ទាំង​អស់​ទេ ព្រោះ​ទោះ​សាឡាដ ជា​អាហារ​សុខភាព នៅ​តែ​មិន​មែន​ជា​ជម្រើស​ល្អ​បំផុត ញ៉ាំ​មុន​ពេល​ហាត់​ប្រាណ​ឡើយ។

បន្លែ​បន្ទាប់​សន្សំ​ក្នុង​សឡាដ ដូចជា ផ្កា​ខាត់ណា ប្រូកូលី និង​ម្រេច មាន​ផ្ទុក​ជាតិ​សរសៃ ធ្វើ​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​រំលាយ​អាហារ​ថយ​ចុះ នាំ​ឲ្យ​យើង​ហើម​ពោះ និង​មាន​ឧស្ម័ន (ផោម) អំឡុង​ពេល​ហាត់​ប្រាណ។ យល់​ល្អ​ញ៉ាំ​សាឡាដ​ចន្លោះ ៤-៥ ម៉ោង មុន ឬ​ក្រោយ​ពេល​ហាត់​ប្រាណ។

២- គ្រាប់ល្ង

Premium Photo | White sesame seeds in glass cup on wood table

គ្រាប់​ល្ងជា​អាហារ​ពិសេស ប៉ុន្តែ​គ្មាន​បាន​ជួយ​អ្វី​ទាល់​តែ​សោះ បើ​យើង​ញ៉ាំ​មុន​ពេល​ហាត់​ប្រាណ។ ហេតុផល​តែ​មួយ​គត់​ គ្រាប់​ល្ង​អាច​ល្អ​បំផុត​សម្រាប់​យើង តែ​អាក្រក់​បំផុត​សម្រាប់​ការ​ហាត់​ប្រាណ ព្រោះ ល្ង សម្បូរ​ជាតិ​សរសៃ បង្ក​ឲ្យ​មាន​ហ្គាស និង​ហើម​ពោះ​ជាដើម។

ចៀស​វាង​ញ៉ាំ​គ្រាប់​ល្ង ជាមួយ​ពពួក​ជាតិ​សរសៃ (ចំណី​យក​គ្រាប់​ធញ្ញជាតិ​មក​កិន​បញ្ចូល​គ្នា និង​នំបុ័ង​មាន​ជាតិ​សរសៃ​ខ្ពស់) ដោយ​ងាក​មក​ជ្រើសរើស​ល្បាយ​មាន​ប្រូតេអ៊ីន និង​កាបូអីដ្រាត​ជំនួស​វិញ មុន​ពេល​ហាត់​ប្រាណ។

៣- គ្រាប់​ធញ្ញជាតិលីង

ቡና ፈልቶዋል ያገሬ ሰው | Qolo (ቆሎ) roasted grains sometimes mixed with sunflower  seeds or peanuts is a popular Ethiopian snack … | Ethiopian coffee, Food,  Dog food recipes

គ្រាប់ធញ្ញជាតិ ជា​អាហារ​សម្រន់​ល្អ​ពិសេស (ជួយ​សម្រក​គីឡូ) តែ​ភាគច្រើន​នៃ​ធញ្ញជាតិ​រំលីង សម្បូរ​អំបិល។ អាហារ​ប្រៃ​អាច​រំខាន​ខ្លាំង​បំផុត​ទៅ​លើ​តុល្យភាព​សារធាតុ​រាវ​ក្នុង​រាង​កាយ​ដែល​ជា​តម្រូវការ​អំឡុង​ពេល​ហាត់​ប្រាណ។ យកល្អ ចៀសវាង​ញ៉ាំ​ធញ្ញជាតិ​លីង​ជាមួយ​សាច់​គោ​ងៀត អាហារ​ថ្ងៃ​ត្រង់​ជាមួយ​សាច់ និង​អាហារ​សម្រន់ ដូចជា ដំឡូង​បំពង។

៤- ចេកមិនទាន់ទុំល្អ

It's Time To Build A Better Banana

ចេក ជា​អាហារ​សម្រន់​ប្រសើរ​បំផុត មុន​ពេល​ហាត់​ប្រាណ មាន​ផ្ទុក​ជាតិ​ប៉ូតាស្យូម​ខ្ពស់។ ជា​មធ្យម ញ៉ាំ​ចេក​មុន​ពេល​ហាត់​ប្រាណ អាច​ជួយ​រក្សា​សារធាតុ​ចិញ្ចឹម​ឲ្យ​នៅ​កម្រិត​ខ្ពស់។ តែ​សូម​ប្រាកដ​ថា គ្នា​យើង​បាន​ជ្រើស​ចេក​ត្រឹម​ត្រូវ។ ចំណុច​អុជៗ​ពណ៌​ត្នោត​បញ្ជាក់​ថា ជា​ដំណាក់កាល​ទុំ​ល្អ​បំផុត ជា​ដំណាក់កាល​ពេញ​ទៅ​ដោយ​ជាតិ​ស្ករ ស្រួល​ស្រូប​យក​ជាង​ចេក មិន​ទាន់​ទុំ​ល្អ និងនៅ​មាន​ជាតិ​ម្សៅ ពិបាក​ដល់​ការ​រំលាយ​អាហារ។

ផ្លែឈើ​មិន​ទាន់​ទុំ​មិន​មែន​ជា​ជម្រើស​ល្អ​មុន​ពេល​ហាត់​ប្រាណ​ទេ វា​អាច​បញ្ចេញ​ផោមផ្តេសផ្តាស និង​ហើម​ពោះ។

៥- ស៊ុតស្ងោរឆ្អិន

Easy Peel Air Fryer Hard Boiled Eggs - Recipe Diaries

ស៊ុត​ស្ងោរ​ឆ្អិន ជា​ប្រភព​អាហារ​មាន​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ប៉ុន្តែ​វា​មិន​បាន​ផ្តល់​ជាតិ​កាបូអ៊ីដ្រាត បំពេញ​ថាមពល​ទេ។ ផ្ទុយទៅ​វិញ ប្រូតេអ៊ីន​ចូល​ក្នុង​ក្រពះ​យើង ត្រូវការ​ពេល​វែង​សម្រាប់​រំលាយ ធ្វើ​ឲ្យ​យើង​ខ្សោយ ពេល​ហាត់​ប្រាណ។

៦- Protein bars

Protein bar - Wikipedia

រឿង​នេះ​កុំ​ចាញ់​បោក​គេ​​ទៀត Protein bars លក់​នៅ​លើ​ទីផ្សារ​សព្វ​ថ្ងៃ គ្មាន​មួយ​ណា​ល្អ​ជាង Candy bars ទេ។ បើ​គ្នា​យើងចង់​ញ៉ាំ Protein bars មុន​ពេល​ហាត់​ប្រាណ គួរ​ជ្រើសរើស​ប្រភេទ​ណា​មាន​កាបូអីដ្រាត​ខ្ពស់។ ប្រូតេអ៊ីន ដុត​យឺត​ជាងកាបូអ៊ីដ្រាត​ក្នុង​ខ្លួន​យើង។ ដូច្នេះ ចាំបាច់​ការ​រួម​បញ្ចូល​គ្នា​រវាង​សារធាតុ​ទាំង​ពីរ​ជា​ជំនួយ​សំខាន់​បំផុត។

បើ bar របស់​យើង​តិច​ជាង ១០ ក្រាម​នៃ​ប្រូតេអ៊ីន នឹង​បង្ក​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ នាំ​ឲ្យ​មាន​អារម្មណ៍​ហត់​នឿយ ពេល​ហាត់​ប្រាណ។ ដើម្បី​រក្សា​កម្លាំង គួរ​ស្វែង​រក bar ណា មាន​​ប្រូតេអ៊ីន សមាមាត្រ​ជាមួយ​ស្ករ ១:១ (មាន​កាឡូរី​តិច​ជាង ២០០)។

៧- អាហារហឹរ

Spicy Favorites to Heat Up Denver During the Winter - 303 Magazine

អាហារ​ហឹរ​អាច​ជួយ​ដុត​កាឡូរី ប៉ុន្តែ​វា​មិន​បាន​ជួយ​យើង​ថែម​ទៀត​ទេ បើ​ញ៉ាំ​មុន​ពេល​ហាត់​ប្រាណ។ ទោះ​ជា​អាហារ​សុខភាព​ក៏​ពិត​មែន តែ​អាហារ​ហឹរ អាច​បណ្តាល​ឲ្យ​គ្នា​យើង​មាន​អាការៈ​ចុក​ទ្រូង។

៨- អាហារ​មាន​ខ្លាញ់​ច្រើន

S. Koreans seek spicy food to relieve stress caused by COVID-19 pandemic:  market data

ខ្លាញ់​បំប្លែង​ទៅ​ជា​ថាមពល មាន​​កម្រិត​យឺត​ជាង​ជាតិ​ស្ករ និង​ប្រូតេអ៊ីន។ ដូចនេះ គ្មាន​ថាមពល​គ្រាប់​គ្រាន់ ដើម្បី​រត់​លើ​ម៉ាស៊ីន​ហាត់​ប្រាណ​ទេ បើ​គ្នា​យើង​ទើប​ញ៉ាំ​បាន​តែ​ត្រឹម ២ ម៉ោង​នោះ។ គួរ​នៅ​ឆ្ងាយ​ពី​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ដូចជា Hamburgers, Cheesecake និង​អាហារ​ផ្សេងៗ​ច្រើន​ទៀត។ អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ផ្លែប៊ើរ ជា​ផ្លែឈើ​មាន​ជាតិ​ខ្លាញ់​ខ្ពស់។ គួរ​ចៀសវាង​ដូច​គ្នា ទោះ​បី​វា​ត្រូវ​គេ​ស្គាល់​ថា​បាន​ជួយ​សម្រក​គីឡូ​ក៏​ដោយ ព្រោះ​វា​មាន​ផ្ទុក​សារជាតិ​សរសៃ​នៅ​ក្នុង​នោះ។

៩- ផលិតផលទឹកដោះគោ

What are the different types of milk?

ទោះ​អាហារ​ផលិត​ពី​ទឹកដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ជា​ផ្នែក​មួយ​នៃ​អាហារ​សុខភាព ប៉ុន្តែ​ញ៉ាំ​វា​មុន​ពេល​ហាត់​ប្រាណ ក៏​ធ្​វើឲ្យ​ប៉ះពាល់​ដូច​គ្នា។ ជាក់​ស្តែង តាម​ការ​អះអាង​របស់​លោក Metsovas អ្នក​ឯកទេស​ផ្នែក​អាហារូបត្ថម្ភ ក្នុង​រដ្ឋកាលី​ហ្វ័រញ៉ា ថា អត្តពលិក​ជាច្រើន​តែង​ជួប​បញ្ហា ដោយសារ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ ២ ម៉ោង​មុន ឬ​ក្រោយ​ពេល​ហាត់​ប្រាណ។

លោក​ណែនាំ​ឲ្យ​កំណត់​អាហារ​មាន​ជាតិ​ទឹកដោះ​គោ​នេះ​ឲ្យ​បាន​ច្បាស់ បើ​យើង​មាន​អារម្មណ៍​មាន​អាលែកហ្ស៊ី​អាស៊ីដ ឬធ្លាប់​មាន​បទពិសោធ​ភើ​ហួស​ប្រមាណ។

១០- ភេសជ្ជៈមានរសជាតិផ្សេងៗ

In focus: Summer soft drinks

ទោះ​ភេសជ្ជៈរសជាតិ​ផ្សេងៗ ត្រូវ​គេ​ផ្សព្វផ្សាយ​ជា​ភេសជ្ជៈ​បំប៉ន​សម្រាប់​កាយសម្បទា​ក៏​ដោយ ក៏​ភាគ​ច្រើន​វា​សម្បូរ​ជាតិ​ស្ករ ឬ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ជាតិ​ផ្អែម​សិប្បនិមិ្មត នឹង​បង្អាក់​ការ​ហាត់​ប្រាណ​របស់​យើង។

១១- ភេសជ្ជៈប៉ូវកម្លាំង

Trend: Reduced sugar in soft drinks | drinktec Blog

ភេសជ្ជៈ​ប៉ូវ​កម្លាំង​ភាគ​ច្រើន​សម្បូរ​កាបូន​កាបូណាត និង​ជាតិ​ស្ករ ឬ​ជាតិ​ស្ករ​សិប្បនិមិ្មត បង្ក​ឲ្យ​មាន​ឧស្ម័ន ហើម​ពោះ និង​អស់​កម្លាំង។ សារជាតិ​កាហ្វេអ៊ីន​ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​ជួយ​បាន សម្រាប់​ការ​ហាត់ប្រាណ​ឲ្យ​ខ្លាំង​ក្លា ប៉ុន្តែ​ភេសជ្ជៈ​ទាំង​នេះក៏​បាន​នាំ​មក​នូវ​ជាតិ​ស្ករ​ច្រើន​លើស​លុប អាច​បង្ក​ឲ្យ​ការ​ហាត់​ប្រាណ​​បរាជ័យ។

មិន​ត្រឹមតែ​មិន​ល្អ​សម្រាប់​យើង​ប៉ុណ្ណោះ​ទេ ក៏​មិន​ល្អ​សម្រាប់​ការ​ផ្ទុក​ជាតិ​ទឹក ជា​គន្លឹះ​សំខាន់​បំផុត​អំឡុង​ពេល​ហាត់​ប្រាណដូច​គ្នា។ ជម្រើស​ល្អ គួរ​ញ៉ាំ​តែ​បៃតង មាន​អង់ទីអុកស៊ីដង់​ខ្ពស់ តែ​ខ្មៅ ឡាតេ​គ្មាន​ជាតិ​ខ្លាញ់ វា​អាច​ជួយ​បង្កើន​ថាមពល​ដូចគ្នា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ដាច់ខាត! រឿង៣យ៉ាង កុំបំពានមុនពេលហាត់ប្រាណឱ្យសោះ ប្រយ័ត្ននាំគ្រោះថ្នាក់

ចុចអាន៖ ម៉ាស្សា​មិនមែន​ចេះ​តែ​ធ្វើ​តាម​ចិត្ត​ចង់ បើ​មិន​ត្រឹមត្រូវតាម​ក្បួនខ្នាត​ ប្រយ័ត្ន​មាន​បញ្ហា​ដល់​រាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ខេត្តរតនគិរី៖ ស្វាយចន្ទីធម្មតាថ្លៃជាងពូជM23 ប៉ុន្តែឆ្នាំនេះចន្ទីមិនសូវមានផ្លែ ក៏អាចលក់បានតម្លៃសមរម្យ

ហុក សារិតុលា
ជីវិតកម្សាន្ដ៨ នាទីutes មុន

ខាត់ ស្រីច័ន្ទ ជឿថា សារិតុលា នឹងជោគជ័យនៅពេលក្រោយ បើទោះពេលនេះបានត្រឹមលំដាប់រងទី២ MSC

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ខិតខំបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់កុមារកាន់តែប្រសើរ

ខេត្តតាកែវ
ព័ត៌មានជាតិ១៣ នាទីutes មុន

អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ​កងកម្លាំងឈរជើងការពារព្រំដែនប្រាសាទតាមាន់

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំខ្មែរ នៅខេត្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម