Connect with us

សុខភាព

ផលិតផលកម្ចាត់មេរោគ ​អាចបង្កបញ្ហារ៉ាំរ៉ៃដល់សួតដែរ គួរប្រយ័ត្ន!

បានផុស

នៅ

ពេល​ដក​ដង្ហើម​ ដោយ​​​​មាន​ស្រូប​ចូល​ក្លិន​​ចេញ​ពី​ផលិត​ផល​សម្អាត​ ដូច​ជា​សម្ភារៈ​​បរិក្ខារ​សម្អាត​អនាម័យ​របស់​​ពេទ្យ ឬ​ផលិត​ផល​កម្ចាត់​មេរោគ​ ផ្សេង​ៗ អាច​បង្ក​​បញ្ហា​ដល់​សួត ក្នុង​រយៈ​ពេល​យូរ​។

ផលិតផលកម្ចាត់មេរោគ ​អាចបង្កបញ្ហារ៉ាំរ៉ៃដល់សួតដែរ គួរប្រយ័ត្ន!
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែក​តាម​​លទ្ធផល​ស្រាវជ្រាវ​​ថ្មី​ៗ ដែល​​សហការ​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ​បារាំង De Versailles និង​សាកលវិទ្យាល័យ​អាមេរិក Harvard បាន​រក​ឃើញ​ថា អ្នក​​​ឧស្សាហ៍​នៅ​ក្បែរ​ផ្ទាល់​ស្រូប​ក្លិន​ផលិត​ផល​​​​​អនាម័យ​ទាំង​នោះ ដូច​ជា ថ្នាំ​លាប​ផ្ទះ ទឹក​ថ្នាំ​កម្ចាត់​មេរោគ Peroxide អាល់កុល ទឹក​​​អនាម័យ​ដែល​មាន​ជាតិ​អាស៊ីត Ammoniumពិសេស​គឺ​ទឹក​ថ្នាំ​លាង​សម្អាត​អនាម័យ​ ដែល​ភាគ​ច្រើន​ជា​បរិក្ខារ​ពេទ្យ នឹង​ជួប​ហានិភ័យ​​ជំងឺ​​​រលាក​សួត​​រ៉ាំ​រ៉ៃ​រហូត​ដល់​៣៨​% និង​បង្ក​ជា​ជំងឺ​ហឺត​ផង​ដែរ។

The Medical Minute: Six tips for safe spring cleaning | Penn State  University

ជា​ដើម​ហេតុ​គឺ​ដោយ​សារ ពពួក​ថ្នាំ​សម្អាត​ខាង​លើ​នេះ ធ្វើ​ឲ្យ​កាត់​ (បំផ្លាញ​ជាលិកា) ពេល​ដក​ដង្ហើម​ស្រូប​ចូល ដោយ​បង្ក​ឲ្យ​​មាន​អាការៈ​ឈឺ​ក្បាល និង​ពិ​​បាក​ដក​ដង្ហើម ហើយ​ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា រលាក​ភ្នែក និង​បំពង់​ក​ផង​ដែរ។

សម្រាប់​បញ្ហា​នេះ គឺ​​ច្រើន​ជា​ហានិភ័យ​ទៅ​លើ​​គ្រូ​ពេទ្យ ដែល​ជា​ញឹក​ញាប់​​គឺ​នៅ​ក្បែរ​របស់​ទាំង​នោះ ដោយ​តម្រូវ​ឲ្យ​មាន​​វិធី​​ការពារ​ខ្លួន ជាប់​​ជា​និច្ច ហើយ​​ក៏​កើត​​ឡើង​ដូច​គ្នា ចំពោះ​អ្នក​ជា​និច្ច​ជា​កាល​ឧស្សហ៍​​ប្រើ​ប្រាស់​ផលិត​ទាំង​នោះ។

Opinion | Pay Your House Cleaner Anyway - The New York Times

ផ្អែក​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Harvard ​ នៅ​សហរដ្ឋអាមេរិក មាន​មនុស្ស​ប្រមាណ​ ១៦​លាន​នាក់ បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​​តែ​បញ្ហា​ខាង​លើ ហើយ​ពិសេស​ធ្វើ​ឲ្យ​ពួក​គេ​មាន​បញ្ហា​សួត និង​ពិបាក​ដក​ដង្ហើម​ជាប់​រយៈ​ពេល​យូរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចំណាំមើលផង! បើមានសញ្ញាប៉ុន្មាននេះ សួតមានបញ្ហាហើយ

ចុចអាន៖ កត់ចំណាំរោគសញ្ញាដូចគ្នាមួយចំនួននៃជំងឺកូវីដ-១៩និងប្រតិកម្មអាឡ័កស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម