សុខភាព
កត្តាគួរយល់ដឹងអំពីការថែទាំទារកក្រោយសម្រាល
សុខភាពបុត្រធីតាគឺជាសេចក្តីសុខ សុភមង្គលរបស់ក្រុមគ្រួសារនីមួយៗ។ ម្តាយគ្រប់រូប នៅពេលមានផ្ទៃពោះ តែងតែប្រាថ្នាចង់បានទារក ដែលកើតមកប្រកបដោយសុខភាពល្អ រឹងមាំ និងកាយសម្បទាគ្រប់គ្រាន់។
បន្ទាប់ពីអ្នកម្តាយបានសម្រាលបុត្រធីតារួច ការថែទាំទារកក្រោយសម្រាលពិតជាមានការចាំបាច់ និងមានសារៈសំខាន់បំផុត ពីព្រោះវាគឺជាការពិនិត្យតាមដានមើលលើសុខភាពទារកដែលទើបនឹងកើត ដើម្បីធានាឲ្យបាននិងអោយប្រាកដថា ទារកមានសុខភាពល្អ អាចចាកចេញពីមន្ទីរពេទ្យបានប្រកបដោយសុវត្ថិភាពខ្ពស់។
កត្តាសំខាន់ៗដែលឪពុកម្តាយត្រូវយកចិត្តទុកដាក់ស្វែងយល់លើទារកក្រោយពេលសម្រាលរួមមាន៖
១. ការពិនិត្យសុខភាពទារកក្រោយកើត និងការផ្តល់ថ្នាំបង្ការ ដែលត្រូវធ្វើការកត់ត្រាក្នុងសៀវភៅសុខភាពទារក ឲ្យបានត្រឹមត្រូវនិងទៀងទាត់។
២. ការធ្វើតេស្តឈាមដោយជួសកែងជើងទារក (Newborn Screening Test) ដើម្បីស្វែងរកជំងឺពីកំណើត (១-២ដំណក់ឈាមប៉ុណ្ណោះ)។
៣. ពិនិត្យក្រុមឈាមទារក (Blood Group)។
៤. ការធ្វើការថតឆ្លុះអេកូបេះដូងទារក (Neonatal Echocardiography)។


ក្នុងករណីមានលក្ខណៈមិនធម្មតា ផ្នែកប្រពោធនកម្មទារកដើរតួសំខាន់ ក្នុងការសង្គ្រោះបន្ទាន់ទារកដែលមានសុខភាពមិនប្រក្រតី ឫមានជំងឺផ្សេងៗដូចជា៖
ក- ទារកកើតមិនគ្រប់ខែ និងទារកកើតមកខ្សោយ។
ខ- ការជួយសង្គ្រោះ និងព្យាបាលទារកដែលមានបញ្ហាសួត។
គ- ទារកដែលប្រឈមនិងការឆ្លងមេរោគពីម្តាយ។
ឃ- ការព្យាបាលដោយកាំរស្មីពណ៌ស្វាយ (Phototherapy) ចំពោះទារកដែលមានជំងឺ
ខាន់លឿង។
ង- ទារកចាស់ខែ ឬលើសខែ (៤២សប្តាហ៍)។
ត- ការតាមដានទារកក្រោយសម្រាល (Nursery) ចំពោះទារកដែលម្តាយមានជំងឺព្រាយក្រឡាភ្លើង, ទឹកនោមផ្អែម ឬ សម្រាលដោយវះកាត់ ។ល។
បញ្ជាក់៖
– ចំពោះទារកដែលមកសម្រាកថែទាំព្យាបាលនៅផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យកាល់ម៉ែត ក្រោយចេញពីមន្ទីរពេទ្យ នឹងតម្រូវឲ្យមានការណាត់ជួបជាបន្តបន្ទាប់ ដើម្បីធ្វើការតាមដានការលូតលាស់លើបញ្ញា និងកាយសម្បទារហូតដល់ទារកអាយុ៣ឆ្នាំ។
ការថែរក្សាទារកគឺជាជំនាញឯកទេសមួយដែលទាមទារឲ្យមានការថែទាំ និងព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះទារកដែលទើបនឹងកើត។ ដូច្នេះផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យកាល់ម៉ែត (Neonatal Intensive Care) ត្រូវបានបង្កើតឡើងដោយមានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រជំនាញពាក់ព័ន្ធឯកទេសទារកកម្រិតស្តង់ដារសកល ចូលរួមដោយក្រុមគ្រូពេទ្យឯកទេស និងគិលានុបដ្ឋាកនាយិកាជំនាញ ប្រកបដោយបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីបម្រើសុខភាពបុត្រធីតាលោកអ្នកឲ្យកាន់តែប្រសើរឡើង។

«សូមស្រលាញ់បុត្រធីតារបស់លោកអ្នក ដោយចូលរួមយកចិត្តទុកដាក់ និងថែទាំទៅលើពួកគាត់គ្រប់ជ្រុងជ្រោយពិសេសបន្ទាប់ពីក្រោយសម្រាល!»៕
អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»