Connect with us

សុខភាព

ប៉ិកួកជាចំណីសុខភាព មានឥទ្ធិពលថែរក្សាប្រព័ន្ធរំលាយអាហារ និងបង្កើនភាពស៊ាំកាន់តែខ្លាំង

បានផុស

នៅ

ប៉ិកួកទោះជាចំណី​សាមញ្ញ​ តែបើនិយាយពី​គុណសម្បត្តិ​វិញ ផ្លែឈើនេះមានគុណប្រយោជន៏​មិនចាញ់ ផ្លែឈើឬបន្លែផ្សេងឡើយ។

វា​មាន​សារធាតុ​បំប៉ន​និង​ផ្ដល់​ឲ្យ​រាងកាយ​នៅ​ថាមពល​ដ៏​ល្អ​ប្រសើរ៖

១​​ ផ្ទុកជាមួយសរសៃ prebiotic

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ិកួកដើរតួ​ជាឧបករណ៍ដ៏មានឥទ្ធិពល ​ក្នុងការថែរក្សាប្រព័ន្ធរំលាយអាហារ​ដែល​មាន​សុខភាព​ល្អ។ វាអនុញ្ញាត​ឲ្យ​ជាតិ​សរសៃ prebiotic ថែរក្សាសុខភាពទូទៅ​នៃ​ពោះវៀន​តូចនិងធំ។

២ ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមនិងបញ្ចុះទម្ងន់

ការសិក្សាបានបង្ហាញថា​ អាហារដែលផ្សំពីប៉ិកួក​ក៏​អាចជួយកាត់បន្ថយកម្រិតជាតិ​ស្ករក្នុងឈាមបានយ៉ាងល្អ។ អាហារអស់នោះ ក៏អាចបង្កើនកម្រិតរំញោចអាំងស៊ុយលីនផងដែរ។ សន្ទស្សន៍ glycemic ទាបរបស់ប៉ិកួក បានក្លាយ​ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ស្រកទំងន់ និង​ឲ្យ​រាងកាយទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវ ដោយមិនចាំបាច់បន្ថែមខ្លាញ់ដែលមិនចាំបាច់។

៣ ពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ

ផ្លែឈើនេះមានថាមពលជួយពង្រឹងអតិសុខុមប្រាណនៅក្នុងពោះវៀន។ ដោយសារតែនេះផល​ប៉ះពាល់ជាច្រើនអាចកើតឡើងដូចជាមុខងារ​ភាពស៊ាំកាន់តែខ្លាំង​នៅលើក្រពះ។ នេះធ្វើឲ្យបុគ្គលម្នាក់ៗ មិនសូវងាយនឹងការលូតលាស់នៃបាក់តេរីក៏ដូចជា​ការចម្លងរោគសក្តានុពលនៃរាងកាយ។

៤ ល្អសម្រាប់បេះដូង

ប្រសិនបើអ្នកមានការភ័យខ្លាចថាខ្លួនឯងអាចងាយនឹងគាំងបេះដូង ឬជំងឺបេះដូងផ្សេងទៀត ប៉ិកួក​អាចជា​ផ្នែកមួយនៃផែនការអាហារត្រូវបានណែនាំជា​ពិសេស។ វា​មាន​លក្ខណៈ​សម្បត្តិ​ជួយ​ពង្រឹង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ទាំង​មូល។

៥ ងាយរំលាយ

ប៉ិកួក​ងាយរំលាយនិងមាន​ភាពងាយស្រួល​ដូចជា ឪឡឹកនិងផ្លែឈើ​ដែលមានជាតិទឹកផ្សេងទៀត។ ដោយសារតែបញ្ហានេះ ការព្យាបាលជំងឺផ្តាសាយ ក្រពះ ក៏ដូចជាការទល់លាមក ដែលអាចកើតមាមត្រូវ​បានកាត់បន្ថយឬជួយបានច្រើន។


៦ មានវីតាមីន C ខ្ពស់

វីតាមីន C កាន់តែខ្ពស់វាកាន់តែប្រសើរ។ វីតាមីននេះជួយ​ឲ្យ​រាងកាយការពារខ្លួនពីជំងឺឆ្លង​ទូទៅ ដូចជា​ ផ្ដាសាយ​ ក្អក។ ក្នុង​ពេលជាមួយគ្នានេះ វាអនុញ្ញាត​ឲ្យ​ឲ្យ​រាងកាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ាឌីកាល់ ​ដែល​បង្ក​អន្តរាយ​នៅ​ក្នុង​រាងកាយ​កាន់តែ​ជ្រៅ។

៧ ល្អសម្រាប់ឆ្អឹង

ប៉ិកួក​ក៏​អនុញ្ញាត​ឲ្យ​រាងកាយ​រក្សា​ទុក​សារធាតុ​រ៉ែ​បន្ថែម ​និង​ទទួល​យក​ជាតិ​កាល់ស្យូម​បន្ថែម​ទៀត។ ដូច្នេះ​រាងកាយ​អាចពង្រឹងឆ្អឹងរួមទាំងធ្មេញផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖គុណប្រយោជន៍នៃខ្ទឹមបារាំង ល្អចំពោះសុខភាព​មនុស្សគ្រប់វ័យ ជាពិសេសសម្រាប់ជំងឺទូទៅ

ចុចអាន៖នារីៗមកមើលវិធីថែរក្សាស្បែកតាមបែបធម្មជាតិ​​ សក្ដិសម​បំផុត​សម្រាប់​អ្នក​មិនចូលចិត្ត​ផលិតផល​ជាតិ​កាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៤ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម