សុខភាព
ជំងឺរលាកអញ្ចាញធ្មេញ អាចបំផ្លាញដល់សុខភាពទូទៅរបស់អ្នកដោយមិនដឹងខ្លួន
១) តើការលាកអញ្ចាញធ្មេញបង្កឲ្យមានហានិភ័យដល់សុខភាពទូទៅដូចជាជំងឺអ្វីខ្លះ?
– ជំងឺបេះដូង
– ជំងឺដាច់សរសៃឈាមខួរក្បាល
– ជំងឺរលាកសួតរ៉ាំរ៉ៃ
– ជំងឺទឹកនោមផ្អែម
– ជំងឺពុកឆ្អឹង
– ជំងឺរលាកសន្លាក់
– ជំងឺមហារីក
– សម្រាប់ស្ត្រីមានផ្ទៃពោះ(កូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ)
២) អ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ?
ក- មូលហេតុធំចម្បងមួយ គឺបណ្តាលមកពីពពួកបាក់តេរីដែលមាននៅក្នុងកំណកកំបោរព័ទ្ធជុំវិញធ្មេញ ក្នុងរយៈពេលយូរនាំឲ្យមានការរលាកអញ្ចាញធ្មេញ។ មូលហេតុផ្សេងទៀតអាចមកពី ការប៉ះទង្គិច ការប៉ះសារធាតុគីមី ការដាក់ធ្មេញ ឬប៉ះធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។
ខ- រោគសញ្ញាមួយចំនួន៖
– មានរលាកក្រហមលើអញ្ចាញធ្មេញ
– ឡើងហើមប៉ោងលើអញ្ចាញធ្មេញ
– ងាយឈាមពេលប៉ះទង្គិច
– មានខ្ទុះនៅតាមជើងធ្មេញ
– មានធំក្លិនមាត់ និងឈឺចាប់
គ- ការវិត្តន៍៖
ក្នុងការមិនព្យាបាលហើយទុកចោលរយៈពេលយូរធ្វើឲ្យធ្មេញចាប់ផ្តើមរង្គើ និងឈានទៅរកការបាត់បង់ធ្មេញ។
៣)ហេតុអ្វីបានជាជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់សុខភាពទូទៅដូចរៀបរាប់ខាងលើ?
អ្នកវិទ្យាសាស្ត្រមិនទាន់អាចពន្យល់ច្បាស់ពីមូលហេតុនេះទេប៉ុន្តែតាមការសិក្សាស្រាវជ្រាវបង្ហាញថា នៅក្នុងមាត់មានមេរោគប្រហែល ៦ប៊ីលាន ហើយនៅពេលដែលមានការរលាកអញ្ចាញ ធ្វើឲ្យមេរោគងាយឆ្លងចូលទៅតាមសរសៃឈាម និងប៉ះពាល់ដល់សរីរាង្គសំខាន់ៗដូចជា បេះដូង សួត ខួរក្បាល នឹងបម្រែបម្រួលសរីរាង្គផ្សេងៗ។ មួយវិញទៀតគេសង្កេតឃើញថា បើមានការរលាករ៉ាំរ៉ៃលើអញ្ចាញធ្មេញ ធ្វើឲ្យងាយមានការរលាកនៅកន្លែងផ្សេងទៀតក្នុងខ្លួន(ដោយសារប្រព័ន្ធការពារក្នុងខ្លួន)។
៤)តើមានវិធីសាស្ត្រអ្វីខ្លះជួយការពារកុំឲ្យកើតជំងឺអញ្ចាញធ្មេញ?
– ធ្វើអនាម័យមាត់ធ្មេញជាប្រចាំ
– ដុះសំអាតធ្មេញយ៉ាងតិចណាស់ ២ដងក្នុង១ថ្ងៃ
– បរិភោគអាហារជួយដល់សុខភាព
– ណាត់ជួបជាមួយទន្តបណ្ឌិត ៦ខែម្តង ដើម្បីពិនិត្យ និងលាងសំអាតនូវកំណកកំបោរតាមជើងធ្មេញចេញ។
“សូមណាត់ជួបជាមួយក្រុមការងារទន្តបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីប្រឹក្សា និងទទួលការព្យាបាលតាមបច្ចេកទេសទន្តសាស្ត្រត្រឹមត្រូវ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការព្យាបាលបន្ទាន់ចំពោះ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់