Connect with us

សុខភាព

ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់

បានផុស

នៅ

ក្រោយ​សម្រាល​កូន​រួច ស្រ្តីៗ​មួយ​ចំនួន​នៅ​តែ​ធ្វើ​តាម​ជំនឿ​ចាស់​បុរាណ​នៅ​ឡើយ​ទេ ពិសេស​ទាក់​ទង​នឹង​ការ​ញ៉ាំ​ចំណី​អាហារ​តែ​ម្តង មិន​សូវ​ហ៊ាន​ញ៉ាំ​អី​ផ្តេសផ្តាស​ទេ ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ។ ក្នុង​នោះ​ជំនឿ​ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ និង​ស្រា ក្រោយ​សម្រាល​កូន​រួច ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ពេទ្យ​នោះ​ទេ។

Asian Confinement practices: Yea or nay?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ញ៉ាំ​អាហារ​ហឹរៗ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​ខ្ចី

Fried Trout Fish with Ginger and Soy Bean Sauce (Cheen Chourn) - YouTube

ចាស់​បុរាណ​ច្បាស់​ជា​ឲ្យ​ស្ត្រី​ដែល​ទើប​សម្រាល​រួច​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ ដូចជា​សាច់​ជ្រូក​អាំង ឬ​ចៀន ដែល​ប្រឡាក់​ជាមួយ​នឹង​ម្រេច ឆាខ្ញី ខ​ជើង​ជ្រូក​ដាក់​ម្រេច ជាដើម ដែល​ម្ហូប ទាំង​នោះ​ហឹរ​ខ្លាំង​ណាស់។ ការ​ដែល​ចាស់ៗ​ឲ្យ​ស្រីៗ​ទើប​សម្រាល​កូន​រួច​ញ៉ាំ​អាហារ​ហឹរៗ ព្រោះ​សម្អាង​ថា អាហារ​ទាំង​នោះ​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​សសូង​ឡើង​វិញ​បន្ទាប់​ពី​សម្រាល​កូន។ តែ​បើ​តាម​ក្បូន​ពេទ្យ​វិញ អាហារ​ទាំង​នោះ មិន​ត្រឹម​តែ​មិន​ផ្តល់​វីតាមីន​គ្រប់​គ្រាន់​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច​ទៀត ដូច​ជា ខ្វះ​ជីវជាតិ​ចិញ្ចឹម ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន អត់​ទឹក​ដោះ​ឲ្យ​កូន​បៅ​ជា​ដើម។

២- ញ៉ាំ​ស្រា​ថ្នាំ បំបាត់​អាការៈ​ទាស់​សរសៃ

The 10 Best Cognac and Armagnac Cocktails – The Whisky Exchange Whisky Blog  — The Whisky Exchange Whisky Blog

ស្រីៗ​មួយ​ចំនួន​ជួប​អាការៈ​ស្ពឹក​ដៃ​ជើង ចុក​រួយ​ចង្កេះ​ខ្នង អ្នក​ខ្លះ​ព្រឺ​រងារ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ទាស់​សរសៃ។ ដើម្បី​បំបាត់​អាការៈ​អស់​ទាំង​នេះ ចាស់ៗ​តែង​ឲ្យ​ស្ត្រី​ទើប​សម្រាល​កូន​ហើយ​ញ៉ាំ​ស្រា ឬ​ស្រា​ថ្នាំ ដែល​ផ្សំ​ពី​រុក្ខជាតិ ឫស​រុក្ខជាតិ សត្វ​ព្រៃ​ផ្សេងៗ។ ចំពោះ​ពេទ្យ​វិញ ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច​ជួប​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ​មិន​គ្រប់​គ្រាន់ មិន​សម្បូរ​ជីវជាតិ ញ៉ាំ​តែ​ក្រៀម​ក្រោះ កូន​ធ្វើ​ទុក្ខ​អត់​ងងុយ ឬ​ខ្វះ​អនាម័យ​ក្រោយ​សម្រាល ធ្វើ​ឲ្យ​ឆ្លង​រោគ​ជា​ដើម។ ចំណែក​ការ​ញ៉ាំ​ស្រា​វិញ​មិន​អាច​បំបាត់​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សុខភាព​ភាព​ម្តាយ និង​កូន​ធ្ងន់​ធ្ងរ ប្រសិន​បើ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ។

៣- ញ៉ាំ​ក្បាល​ជ្រូក ធ្វើ​ឲ្យ​ទាស់​សរសៃ

Fergus Henderson's Slow Roast Pig's Head (Anne Willan) (50 Most Influential  Women in Food, #27). (Keto.) | Slow roast, Pig roast, Fergus henderson

ចាស់ៗ​មិន​ឲ្យ​ស្ត្រី​ទើប​សម្រាល​កូន​រួច​ញ៉ាំ​ចំណី​អាហារ​គ្រប់​មុខ​តាម​ចិត្ត​ចង់​នោះ​ទេ បារម្ភ​ខ្លាច​ទាស់​សរសៃ។ អាហារ ឬ​ផ្លែឈើ​មួយ​ចំនួន គឺ​ត្រូវ​តែ​តម​ដាច់ មិន​ឲ្យ​ញ៉ាំ​សូម្បី​១​ម៉ាត់ ពិសេស​គឺ​ក្បាល​ជ្រូក​តែ​ម្តង ដែល​ជំនឿ​ទាំង​នោះ​ផ្ទុយ​ស្រឡះ​ពី​ក្បូន​ពេទ្យ ដែល​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន និង​គ្រប់​មុខ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ដើម្បី​ឲ្យ​មាន​កម្លាំង និង​សម្បូរ​ទឹកដោះ​សម្រាប់​កូន​បៅ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ឪឡឹក​​មាន​អត្ថប្រយោជន៍​ច្រើន​​ចំពោះ​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ ហេតុអ្វីបាន​ជា ​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ធ្វើ​ពិនិត្យ​អេកូច្រើនដង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៦ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៧ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម១៨ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៧ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៥ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម