Connect with us

សុខភាព

ផលវិបាក​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់ ដែល​ស្ត្រី​ត្រូវ​ដឹង

បានផុស

នៅ

​ជាទូទៅ ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​សម្រាល​បុត្រ​តាមផ្លូវ​ធម្មជាតិ ព្រោះ​ផលវិបាក​នៃ​ការ​សម្រាល​តាម​ធម្មជាតិ មាន​តិចតួច​ជាង​ការវះកាត់​។

Improving Childbirth in America
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ក្រុមគ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់​ លុះត្រាតែ​ការ​សម្រាល​តាម​ធម្មជាតិ​អាចមាន​គ្រោះថ្នាក់​ចំពោះ​ម្តាយ និង​កូន​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​អត្រា​នៃ​ការ​សម្រាល​បុត្រ​ដោយ​ការវះកាត់ មានការ​កើន​ឡើងជា​លំដាប់​គួរឲ្យ​ព្រួយបារម្ភ​ជាពិសេស​ការវះកាត់​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​។ ស្ត្រី​មួយចំនួន​យល់​ខុស​ថា ការ​សម្រាលកូន​ដោយ​វះកាត់ មាន ភាពងាយស្រួល ដោយ​មិនចាំបាច់​ឆ្លងកាត់​ការឈឺ​ពោះ​សម្រាល និង​មើលរំលង​ផលវិបាក​ផ្សេងៗ​ទៅ​ថ្ងៃ​អនាគត ដែល​បណ្តាលមកពី​ការវះកាត់​នេះ​។ ដូច្នេះ តើ​មាន​ផលវិបាក​អ្វីខ្លះ​អំឡុង និង​ក្រោយពេល​ការវះកាត់​សម្រាលកូន​?

​ក​) ផលវិបាក​អំឡុងពេល​វះកាត់​៖

– ផលវិបាក​នៃ​ថ្នាំ​សណ្តំ (Syndrome de Mendelson)

– ការបាត់បង់​ឈាម​ច្រើន​ពេល​វះកាត់​

– ការ​ដាច់​រហែ​កក​ស្បូន​ខ្លាំង​

– របួស​ប្លោកនោម ឬ​ពោះវៀន ដែល​ទាមទារ​ការ​សម្រាក​ពេទ្យ​រយៈពេល​យូរ​

​ខ​) ផលវិបាក​ក្រោយពេល​វះកាត់​ភ្លាមៗ ១០% ទៅ ៤២%៖

– ការបង្ក​រោគ​ផ្សេងៗ មានដូចជាៈ ការ​រលាក​ប្លោកនោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោមពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃឈាម​។​

– ការ​ហូរឈាម​ក្រោយពេល​វះកាត់ មាន​កកឈាម​លើ​ស្នាមរបួស​ស្បូន ឬ​ក្រោម​របួស​ស្បែក​

– ភាពស្លេកស្លាំង​

– ផលវិបាក​ស្ទះ​សរសៃឈាម​តូចៗ ជាពិសេស​សរសៃឈាម​ក្នុង​សួត​ធ្វើឲ្យ​មាន​វិបត្តិ​ផ្លូវដង្ហើម​

​គ​) ផលវិបាក​ក្រោយពេល​វះកាត់ នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ ស្ត្រី​អាច​ប្រឈម​នឹង​៖

– ការវះកាត់​យក​កូន​សារជាថ្មី​

– ការ​ធ្លាយ​ស្បូន​

– សុក​ពាំង​មាត់ស្បូន​

– សុក​ចាក់​ឬ​ស​ក្នុង​សាច់​ស្បូន ឬ​ចាក់​ដល់​ប្លោកនោម​

​ផលវិបាក​ទាំងអស់នេះ​មិនសូវ​កើតមាន​ជា​ញឹកញាប់​ទេ តែ​ករណីខ្លះ​អាច​គំរាមកំហែង​ដល់​អាយុជីវិត​ស្ត្រី​បាន​។ ដូច្នេះ​រាល់​ការ​សម្រាល​ទាំងអស់ ស្ត្រី​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​ដើម្បី​ជ្រើសរើស​ការ​សម្រាល​មួយ​ដ៏ សមស្រប និង​មាន​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន​។

“​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នឹង​ផ្តល់​ដំបូន្មាន និង​ព័ត៌មាន​លំអិត​បន្ថែម ជូន​លោកអ្នក ក្នុងការ​ជ្រើសរើស​វិធី​សម្រាល​បុត្រ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ឪឡឹក​​មាន​អត្ថប្រយោជន៍​ច្រើន​​ចំពោះ​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវសាធារណជនចូលរួមសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ថៃ នៅសល់ខេត្តតែ៨ប៉ុណ្ណោះ ដែលគ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៩ នាទីutes មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ជនជាតិថៃ ៥​នាក់ ត្រូវ​បាន​ក្រុម​ហាម៉ាស​ដោះលែង ក្រោយ​ជាប់​ឃុំខ្លួន​អស់ ១៥​ខែ

ព័ត៌មានជាតិ២៤ នាទីutes មុន

ទស្សនកិច្ចទៅកាន់ហ្វីលីពីន សម្ដេចធិបតិ និងសមភាគី នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម