សុខភាព
អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឱ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង
កើតហឺតជួបប្រទះផលវិបាកច្រើន ទាំងអាកាសធាតុ បរិស្ថានជុំវិញខ្លួន សូម្បីតែហាត់ប្រាណ ក៏ប្រទះផលវិបាកច្រើនដូចគ្នា ពិសេសចំពោះស្រីៗ កាន់តែពិបាកខ្លាំងរឿងពពោះតែម្តង។ អ្នកកើតហឺត គួររក្សាសុខភាពឲ្យបានល្អ សូម្បីតែអាហារខ្លះ ក៏ប៉ះពាល់សុខភាពយើងដែរ អត្ថបទនេះនឹងប្រាប់គ្នាយើងកើតហឺត កុំញ៉ាំអាហារដូចខាងក្រោមនេះ។

១- អាហារមានផ្ទុកជាតិស្ពាន់ធ័រ

សារធាតុស្ពាន់ធ័រ (Sulfurs) ដូចជា ឌីអុកស៊ីតស៊ុលផួរិច ត្រូវបានប្រើប្រាស់ ដើម្បីបង្ការផ្លែឈើក្រៀម កុំឲ្យបាត់បង់ពណ៌ ជួយកាត់បន្ថយការកកើតបាក់តេរី និងធ្វើឲ្យមានភាពទន់ ងាយស្រួលញ៉ាំ។ គ្នាយើងមួយចំនួន អាចមានប្រតិកម្មស្រាល ដូចជា ឡើងកន្ទួលរមាស់ និងខ្លះទៀត មានអាការៈធ្ងន់ធ្ងរ ដូចជា ពិបាកដកដង្ហើម សន្លប់ សម្ពាធឈាមធ្លាក់ចុះ ឈឺពោះ ឬរាករូស។ សម្រាប់អ្នកកើតហឺត បើញ៉ាំផ្លែឈើក្រៀម មានផ្ទុកសារធាតុស្ពាន់ធ័រនេះ តែងមានប្រតិកម្មអាចប៉ះពាល់ដល់អាយុជីវិតទៀតផង។
សារធាតុស្ពាន់ធ័រ មានផ្ទុកនៅក្នុងផ្លែឈើក្រៀម ដូចជា ទំពាំងបាយជូរក្រៀម ម្នាស់ក្រៀម ដំឡូងបារាំងវិចខ្ចប់ ស្រាក្រហម ស្រាបៀរ តែ ដំណាប់ផ្លែឈើ ទឹកផ្លែឈើ គ្រឿងស៊ុបក្រៀម និងបង្គារក្រៀមជាដើម។ ហេតុនេះ គ្នាយើងមានជំងឺហឺត គួរមើលស្លាកសញ្ញាសិន មុនទិញយកមកញ៉ាំ។
២- ផលិតផលទឹកដោះគោ

ផលិតផលទឹកដោះគោ ដូចជា ឈីស និងទឹកដោះគោជូរ សុទ្ធតែជាអាហារមានសារធាតុច្រើនធ្វើឲ្យជំងឺហឺតរើឡើង ព្រោះសកម្មភាពរបស់វា អាចធ្វើឲ្យកកស្ទះផ្លូវដង្ហើម និងបង្កើនស្លេស្ម។ ម៉្យាងទៀត ផលិតផលពីទឹកដោះគោ មានសារធាតុខ្លាញ់ខ្ពស់ងាយបង្កការរលាកបាន។ ប៉ុន្តែបើផឹកក្នុងបរិមាណត្រឹមត្រូវ មិនហួសកម្រិត ផលិតផលនេះអាចជួយដល់សុខភាព ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុន ថាតើផលិតផលទឹកដោះគោណាសក្ដិសមនឹងយើង។
៣- សាច់កិន
/masala-kheema-dry-spicy-minced-meat-1957323-hero-01-5c92d3b646e0fb0001d88054.jpg)
តាមការសិក្សាជាច្រើនបង្ហាញថា ញ៉ាំអាហារសាច់កិន ដូចជា សាច់ក្រក សាច់ហេម និងឈីស អាចធ្វើឲ្យជំងឺហឺតមានបញ្ហាកាន់តែអាក្រក់ឡើង ព្រោះអាហាររក្សាទុកទាំងនេះ មានផ្ទុកសារធាតុនីទ្រិច ធ្វើឲ្យពិបាកដកដង្ហើម។ ម៉្យាងទៀត អាហារខ្លះ ជួនកាលផ្ទុកនូវសារជាតិខ្លាញ់មិនល្អ និងសូដ្យូម ធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពជំងឺហឺត។ ដើម្បីទទួលបានប្រូតេអ៊ីន និងមានសុខភាពល្អវិញ គួរញ៉ាំសាច់ត្រី ឬសាច់មាន់គ្មានស្បែក។
៤- អាហារប្រៃ

អំបិល ឬសូដ្យូម ត្រូវបានប្រើសម្រាប់បង្កើនរសជាតិអាហារ រក្សាសោភ័ណភាព និងទុកបានយូរ។ ប៉ុន្ដែ ញ៉ាំជាតិប្រៃច្រើនលើសកម្រិត អាចធ្វើឲ្យស្ថានភាពជំងឺកាន់តែអាក្រក់ និងធ្វើឲ្យមានការរើឡើង ដោយពេទ្យណែនាំញ៉ាំអំបិលត្រឹម ២៣០០ មិល្លីក្រាម ឬតិចជាងនេះ។ គួររើសយកអាហារណាមានដាក់ស្លាកសញ្ញា “គ្មានជាតិសូដ្យូម ឬកម្រិតសូដ្យូមទាប” និងគួរចៀសវាងអាហារសម្បូរជាតិសូដ្យូម ដូចជា នំបុ័ងមានរសជាតិប្រៃ ឈីស អាហារកំប៉ុង នំដំឡូងបារាំង និងនំធុង។
គួរបន្ថយការញ៉ាំជាតិប្រៃ ដើម្បីកាត់បន្ថយឱកាសកើតជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺឆ្អឹង ជំងឺតម្រងនោម និងបញ្ហាសុខភាពផ្សេងទៀត។
ជំងឺហឺត អាចកើតមានឡើងដោយសារតែរបបអាហារមួយចំនួន តែកុំបារម្ភពេកអី ព្រោះយើងនៅតែអាចគ្រប់គ្រងស្ថានភាពនេះបាន។ ប្រឹក្សាយោបល់ពីអាហារអាចធ្វើឲ្យជំងឺយើងរើឡើងជាមួយគ្រូពេទ្យ និងកត់ត្រាទុកឲ្យបានច្បាស់លាស់។ ហើយបើជំងឺហឺតរើឡើង ក្រោយញ៉ាំអាហារអ្វីមួយ គួរតែកត់ចំណាំអាហារនោះទុក និងអាការៈជំងឺផង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ
ចុចអាន៖ ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ