សុខភាព
ជំងឺទឹកដក់ក្នុងភែ្នក
១) អ្វីទៅជាជំងឺទឹកដក់ក្នុងភែ្នក?
– ជំងឺទឹកដក់ក្នុងភែ្នក គឺជាជំងឺមួយក្នុងចំណោមជំងឺភែ្នកដទៃទៀតជាច្រើន ដែលបណ្តាលឲ្យខូចសរសៃបាតភែ្នក (Optic nerve damage) បាត់បង់ដែនគំហើញ និងវិវត្តទៅរកភាពពិការភែ្នក។
– ជំងឺទឹកដក់ក្នុងភែ្នក អាចទាក់ទងទៅនឹងការកើនឡើងនៃសម្ពាធទឹកនៅក្នុងភែ្នក លើសពីធម្មតា (Elevated IOP) ឬសម្ពាធទឹកនៅក្នុងភែ្នកធម្មតា (Normal IOP)។
ជំងឺនេះអាចកើតឡើងជារឿយៗដោយគ្មានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍នៅក្នុងដំណាក់កាលដំបូង (no symptoms in its early stage)។ ការមិនបានព្យាបាលពីដំបូងទី វានឹងបណ្តាលឲ្យដែនគំហើញថយចុះ និងខូចសរសៃបាតភែ្នករហូតដល់ពិការភ្នែក។
– ជំងឺទឹកដក់ក្នុងភែ្នកកើតមានឡើងលើមនុស្ស ២ ទៅ ៣% ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ហើយក្នុងចំណោមអ្នកទាំងនោះ ៥០% មិនបានធ្វើរោគវិនិច្ឆ័យឲ្យបានដឹងជាមុនទេ។
២) មូលហេតុបណ្តាលឲ្យមានជំងឺទឹកដក់ក្នុងភែ្នក
– ការកើនឡើងនៃអាយុ (Increasing age)
– ទឹកនោមផ្អែម (Diabetes mellitus)
– ឡើងបាយភែ្នក (Cataract)
– ឈាមបាតភែ្នក (Disc hemorrhage)
– លើស្ត្រីច្រើនជាងបុរស (Women than men)
– របួសភែ្នក (Eye trauma)
៣) រោគសញ្ញានៃជំងឺទឹកដក់ក្នុងភែ្នក
– ឈឺក្បាលខ្លាំង (Headache)
– ក្អួតចង្អោរ (Nausea and vomit)
– ឈឺចាប់ក្នុងភែ្នកខ្លាំង (Sever eye painful)
– គំហើញថយចុះ (Visual loss)
– ការបាត់បង់ដែនគំហើញ (Visual field severity)
– ភែ្នកក្រហម (Conjunctiva hyperemia)
– កូនក្រមុំរីក (Dilated pupil)
– សម្ពាធទឹកនៅក្នុងភែ្នកកើនឡើង (Elevated IOP)
៤) ការព្យាបាល
ក្នុងការព្យាបាលជំងឺទឹកដក់ក្នុងភែ្នក គ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ថាតើជាជំងឺទឹកដក់ក្នុងភែ្នកប្រភេទណាមួយ ហើយយើងត្រូវធ្វើការតាមដានបន្ត ឬត្រូវព្យាបាលដោយថ្នាំ ឬត្រូវធ្វើការវះកាត់ក្នុងលក្ខខ័ណ្ឌចាំបាច់។
ក្នុងករណីដែលយើងបានធ្វើការព្យាបាលទាន់ពេលវេលា គឺអាចបង្ការភាពពិការភែ្នកបានមួយកម្រិត។ បើយើងពុំបានព្យាបាលត្រឹមត្រូវទាន់ពេលវេលាទេ វានាំឲ្យជំងឺនេះវិវត្តទៅរកភាពពិការភែ្នក។
«ប្រសិនបើលោក លោកស្រីមានរោគសញ្ញាដូចបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យ ឯកទេសផ្នែកជំងឺភែ្នក នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិនិត្យ និងទទួលការព្យាបាលឲ្យបានប្រាកដត្រឹមត្រូវ ទាន់ពេលវេលា និងជៀសវាងផលវិបាកដូចបានរៀបរាប់មកខាងលើ ដែលបណ្តាលមកពីជំងឺទឹកដក់ក្នុងភែ្នកនេះ»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺរលាកអញ្ចាញធ្មេញ អាចបំផ្លាញដល់សុខភាពទូទៅរបស់អ្នកដោយមិនដឹងខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល