សុខភាព
ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ
ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ ខួរក្បាល(Acute Subdural Hematoma) គឺជាការកកឈាមក្រោយពីការប៉ះទង្គិចរហូតដល់រយៈពេលមួយអាទិត្យ ហើយក៏ជាប្រភេទជំងឺធ្ងន់ធ្ងរជាងគេក្នុងចំណោមជំងឺឈាមកកចន្លោះស្រោមខួរទាំងអស់(subdural hematoma)។

ជាទូទៅវាកើតឡើងបន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលអ្នកបើកបរភាគច្រើន បើកបរក្នុងសភាពស្រវឹងជោគជាំ មិនមានមួកសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់ ការធ្លាក់ពីលើទីខ្ពស់ និងការរអិលដួលបោកក្បាលជាដើម។ល។ ជំងឺនេះ ទាមទារឲ្យអ្នកជំងឺចូលសម្រាកក្នុងមន្ទីរពេទ្យជាបន្ទាន់ ហើយមួយភាគធំនៃអ្នកជំងឺអាចឈានទៅដល់ការវះកាត់យកឈាមកកចេញ។
ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ធ្វើឲ្យខួរក្បាលរបស់មនុស្សខូចដោយសារមូលហេតុចំនួន៣៖
– បណ្ដាលមកពីការបែកសរសៃវែន ដែលជាសរសៃនាំឈាមចេញពីខួរក្បាលទៅបេះដូង និងសួត
– បណ្ដាលមកពីការបែកសរសៃអាកទែ ដែលជាអ្នកនាំឈាមពីបេះដូងទៅកាន់ខួរក្បាល
– ការខូចខាតដល់ជាលិកាខួរក្បាល ដែលបណ្ដាលឲ្យមានការហូរឈាមក្នុងខួរក្បាល
ទន្ទឹមគ្នានេះដែរ ការសង្កត់របស់ដុំឈាមទៅលើខួរក្បាលបានបន្ថយ និងបង្អាក់នូវលំហូររបស់សរសៃឈាមខួរក្បាល ហើយជាលទ្ធផលវានឹងធ្វើឲ្យមានការហើម និងខូចខាតយ៉ាងខ្លាំងដល់ខួរក្បាល ដែលជាមជ្ឈមណ្ឌលបញ្ជាវិញ្ញាណទាំងប្រាំរបស់យើង។
ក) ការប៉ះពាល់៖
ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ ASH មានហានិភ័យខ្ពស់រហូតអាចបណ្តាលឲ្យអ្នកជំងឺបាត់បងជីវិតបាន។ អាយុគឺជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការវិវត្តន៍របស់អ្នកជំងឺ៖
– អាយុក្រោម ៤០ឆ្នាំមានហានិភ័យ ២០% នៃការស្លាប់
– អាយុចាប់ពី ៣០ឆ្នាំទៅ ៤០ឆ្នាំមានហានិភ័យ ៦៥% នៃការស្លាប់
– ចាប់ពី ៨០ឆ្នាំឡើងទៅមានហានិភ័យនៃការស្លាប់ ៨៨%

ការជាសះស្បើយពីជំងឺនេះត្រូវអាស្រ័យលើកត្តាជាច្រើន ក្នុងនោះមានដូចជាដុំឈាមតូចឬធំ ការមកដល់មន្ទីរពេទ្យលឿនឬក៏យឺត។ ជួនកាលអ្នកជំងឺត្រូវញាំញីដោយស្លាកស្នាមរបួសដែលជាសំណល់របស់ជំងឺនេះទាំងផ្លូវកាយ និងផ្លូវចិត្តជារៀងរហូតក៏មានដែរ។
ខ) រោគសញ្ញា៖
រោគសញ្ញានៃជំងឺឈាមកកស្រួចស្រាវនៅក្នុងស្រទាប់ខួរក្បាល ASH អាចកើតឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីការប៉ះទង្គិចក្បាល មានដូចជា៖
– ការឈឺក្បាលខ្លាំង ឬតិច
– ការក្អួតចង្អោរ ឬមានអារម្មណ៍មិនស្រណុក
– ការវង្វេង
– ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ ឬផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ
– ទន់ត្របកភ្នែក ងងុយជាប់រហូត
– ពិបាកនិយាយ ឬនិយាយមិនចេញ
– ការមើលឃើញព្រិលៗ ឬបែករូបភាពជាពីរ
– ទន់ ឬពិការមួយចំហៀងខ្លួន
– ការបាត់បង់ស្មារតី ឬសន្លប់

គ) ការព្យាបាល៖
ការព្យាបាលអាស្រ័យទៅលើដុំកំណកឈាម ឈាមដែលមានទំហំតូច ភាគច្រើនអាចព្យាបាលដោយថ្នាំ និងការតាមដាន។ រីឯដុំឈាមដែលមានទំហំចាប់ពី១០មីលីម៉ែត្រ ឬធំជាងនេះ នឹងត្រូវធ្វើការវះកាត់យកចេញដោយក្រុមវេជ្ជបណ្ឌិតជំនាញ និងមានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
ចំណែកឯការជាសះស្បើយពីជំងឺមិនដូចគ្នាទាំងអស់នោះទេ ពេលខ្លះអ្នកជំងឺត្រូវចំណាយពេលមួយឆ្នាំ ឬច្រើនជាងនេះ ដើម្បីស្ដារលទ្ធភាពពលកម្មឲ្យបានជាសះស្បើយមកវិញជាមួយក្រុមគ្រូពេទ្យព្យាបាលដោយចលនា(physiotherapists) ក្រុមគ្រូពេទ្យព្យាបាលសំឡេង (speech therapists)ផងដែរ។ ចូរចាំថាអ្នកជំងឺអាចនឹងផ្លាស់ប្ដូរជារៀងរហូតនូវសភាពផ្លូវកាយ ផ្លូវចិត្ត និងការចងចាំរបស់គាត់។

“ប្រសិនបើលោកអ្នកបន្ទាប់ពីមានការប៉ះទង្គិចក្បាល ហើយមានរោគសញ្ញារឬអាការៈដូចដែលបានរៀបរាប់ខាងលើ សូមមកកាន់មន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីស្វែងរកជំងឺឈាមកកក្នុងខួរក្បាលឬស្រទាប់ខួរក្បាល និងធ្វើការព្យាបាលឲ្យបានទាន់ពេល”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា