សុខភាព
មូលហេតុសំខាន់ៗដែលវីរុសបំប្លែងថ្មីប្រភេទ Delta គួរឲ្យខ្លាចជាងកូវីដ-១៩
ក្រសួងសុខាភិបាលកាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ បានប្រកាសថាវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទDelta ត្រូវបានរកឃើញលើអ្នកដំណើរចូលមកកម្ពុជាចំនួន៧ករណី។ វីរុសបំប្លែងថ្មីនេះត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា និងកំពុងមានវត្តមាននៅប្រទេសជាង ៩០ ហើយគិតមកដល់ពេលនេះ។

វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ត្រូវក្រុមអ្នកវិទ្យាសាស្រ្ត និងអង្គការសុខភាពពិភពលោកចាត់ទុកថាជាវីរុសដែលឆ្លងលឿន និងបង្ករោគសញ្ញាធ្ងន់ធ្ងរបំផុតមួយបើធៀបទៅនឹងវីរុសកូវីដ-១៩ ប្រភេទផ្សេងដូចជា Alpha និង Beta និងវីរុសរកឃើញនៅអ៊ូហានប្រទេសចិន។
ហេតុអ្វីវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta គួរឲ្យខ្លាច?

វីរុសប្រភេទនេះត្រូវបានរកឃើញថាឆ្លងលឿនជាងវីរុសកូវីដ-១៩ ប្រភេទ Alpha រកឃើញនៅចក្រភពអង់គ្លេស ៦០ភាគរយ និងឆ្លងលឿនជាវីរុសកូវីដ១៩ រកឃើញដំបូងនៅអ៊ូហាន ប្រទេសចិន៥០ភាគរយ។
ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថាវីរុសបំប្លែងថ្មីនេះមានសមត្ថភាពចម្លងលឿន និងគួរឲ្យបារម្ភ។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថាវាអាចគេចពីប្រព័ន្ធភាពស៊ាំ និងក៏ប្រហែលជាអាចមានសមត្ថភាពវាយប្រហារខ្ពស់ជាងវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទBeta រកឃើញនៅអាហ្វ្រិកខាងត្បូងផងដែរ។
ដូចគ្នាដែរ កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីអាមេរិកលោ Joe Biden បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនត្រូវប្រញាប់ទៅចាក់វ៉ាក់សាំង ដោយបានអះអាងថាវីរុសបំប្លែងថ្មីប្រភេទ Delta នេះឆ្លងលឿនលើមនុស្សមានវ័យចន្លោះពី១២ទៅ២០ឆ្នាំ។
បន្ថែមពីនេះ កាលពីថ្ងៃទី២៥ ខែមិថុនា អង្គការសុខភាពពិភពលោកក៏បានអំពាវនាវឲ្យមានការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា និងត្រូវបន្តពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងអនុវត្តវិធានការណ៍សុខាភិបាលផ្សេងៗទៀត។

អង្គការសុខភាពពិភពលោកបញ្ជាក់ថា៖ «គ្រប់គ្នាមិនអាចគិតថាមានសុវត្ថិភាពពីកូវីដ-១៩ ដោយគ្រាន់តែបានចាក់វ៉ាក់សាំងគ្រប់ពីរដូសនោះទេ យើងនៅតែត្រូវការពារខ្លួនជានិច្ច…វ៉ាក់សាំងតែមួយមុខមិនអាចការពារយើង និងបញ្ឈប់ការចម្លងវីរុសបាននោះទេ»។
បន្ថែមពីនេះ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Queen Mary នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសបានលើកឡើងដែរថា៖ «ការរួមបញ្ចូលគ្នានៃកម្រិតឆ្លងលឿន ភាពសាហាវ និងអាចគេចពីវ៉ាក់សាំងផង ធ្វើឲ្យវីរុសបំប្លែងថ្មីប្រភេទ Delta ជាវ៉ារ្យ៉ង់មួយដ៏គ្រោះថ្នាក់បំផុត និងពិបាកគ្រប់គ្រង»។
បើនិយាយដល់វ៉ាក់សាំងវិញ The Wall Street Journalបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែមិថុនា ថាមនុស្សពេញវ័យប្រហែលពាក់កណ្ដាលនៅប្រទេសអ៊ីស្រាអែលដែលបានឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ជាអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូសរបស់ Pfizer-BioNTech ។ ការណ៍នេះអាចនឹងធ្វើឲ្យរដ្ឋាភិបាលដាក់ចេញជាថ្មីនូវវិធានការពាក់ម៉ាស និងវិធានការផ្សេងៗទៀត។
មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា វីរុសកូវីដ-១៩ បំប្លែងថ្មីនេះកំពុងឆ្លងនៅប្រទេសយ៉ាងតិច ៩២ និងថាវីរុសប្រភេទនេះបានបង្កឲ្យមានរោគសញ្ញាធ្ងន់ធ្ងរ តែថាត្រូវការការសិក្សាបន្ថែមទៀតដើម្បីបានដឹងច្បាស់ពីវីរុសបំប្លែងថ្មីប្រភេទ Delta ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ “គម្លាតសុវត្ថិភាព” ឬ”គម្លាតសង្គម” វិធានការគួរស្វែងយល់ ពេលវិបត្តិកូវីដ-១៩
ចុចអាន៖ ការប្រើក្រណាត់បិទមុខក៏អាចជួយកាត់បន្ថយការចម្លងវីរុសកូវីដ-១៩

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ