Connect with us

សុខភាព

កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

បានផុស

នៅ

កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

ប្រជាជននៅ​ខ្មែរ និង​​អាស៊ី​អាគ្នេយ៍​ភាគច្រើន​ដុត​ធូប​នៅ​ក្នុង​ពិធី​សាសនា​ផ្សេង​ៗ តែ​ការ​ដុត​ធូប​ច្រើន​នោះ​បង្ក​ជា​ផ្សែង​ខ្មួលខ្មាញ់ ហើយ​យើង​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួនបង្កគ្រោះថ្នាក់ទៅវិញ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ដុត​ធូប​ទាំង​នោះ​មិន​បាន​ដឹង​​ផល​ប៉ះពាល់នៃសុខភាព​ដែល​ស្រូប​ផ្សែង​ចូល​ទៅ​ឡើយ។

លោក​បក​ស្រាយ​ថា ធូប​ត្រូវ​បាន​គេ​ផលិត​ឡើង​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ និង​ផ្សំ​ជាមួយ​សារធាតុ​គីមី​ច្រើន​ប្រភេទ។ ផ្សែង​ដែល​ចេញ​ភាយ​ក្រោយ​ត្រូវ​កម្ដៅ មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​យ៉ាង​ដូចជា​បញ្ហា​ផ្លូវ​ដង្ហើម រលាក​ទង​សួត ហើយ​ការ​ស្រូប​យក​ជាតិ​ធូប​នេះ គ្រោះថ្នាក់​ជាង​ផ្សែង​បារី​ទៅ​ទៀត។ យូរៗទៅ​វា​នឹង​បង្កទៅ​ជាជំងឺ​មហារីក​សរីរាង្គ​ផ្សេង​ៗ។

ធាតុ​ផ្សំ​ខ្លះ​នៅ​ក្នុង​ផ្សែង​ធូប ក្រៅ​ពី​សារធាតុ​បង្ក​មហារីក ហើយ​វា​ក៏​ធ្វើឲ្យ​រលាក​ផង​ដែរ។ មាន​ន័យ​ថា​វា​អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ដូចជា​ជំងឺ​ហឺត ឬ​អាលែកហ្ស៊ី។ ក្រៅពី​ជំងឺ​ប៉ុន្មាន​មុខ​នេះ ការ​ស្រូប​ផ្សែង​ចូល​យូរ​ៗ​ទៅ​បណ្ដាល​ឲ្យ​រលាក​សួត ហើយ​បូក​រួម​អាលែកហ្ស៊ី​រ៉ាំរ៉ៃ​ក៏​បណ្ដាល​ទៅ​ជា​មហារីក​សួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បន្ថែម​ទៀត​ថា ក្នុង​ធូប​មាន​ផ្សំ​ពី​សារធាតុ​គ្រោះថ្នាក់​ជាច្រើន​ដូចជា៖

– កាបូនឌីអុកស៊ីត
– អ៊ីដ្រូកាបូន
– បង់​ហ្សែន

រីឯ​ការ​រលាក​បណ្ដាល​មកពី​ផ្សែង​ធូប​វិញ​ ក្លាយ​ជា​រលាក​រ៉ាំរ៉ៃ​នៅ​ក្នុង​ខ្លួន​បាន​ដូចគ្នា។ មួយ​វិញ​ទៀត​រលាក​ដែល​បណ្ដាល​មកពី​ហិត​ផ្សែង​ធូប​ច្រើន​នោះ មិន​ត្រឹម​ក្នុង​សួត​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​នៅ​ក្នុង​ថ្លើម​ផង​ដែរ។ មូលហេតុ​បណ្ដាល​មកពី​ដំណើរ​ការ​រាងកាយ ​បម្លែង​សារធាតុ​ទៅ​ជា​មេតា​ប៉ូលីស ទើប​កើត​អុកស៊ីតកម្ម។

ក្រៅ​ពី​សួត ថ្លើម ផ្សែង​ធូប​ក៏​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ដូចជា​សរសៃ​ឈាម និង​បេះដូង​ថែម​ទៀត​ផង។ សម្រាប់​អ្នក​មាន​ជំងឺ​បេះដូង​ស្រាប់ បើ​ស្រូប​ផ្សែង​ទៅ​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅ​ជា​ស្ទះ​សរសៃ​ឈាម ​ពុក​ផុយ ឬគាំង​បេះដូង​តែម្ដង។

បើផលប៉ះពាល់​ភ្លាម​ៗ​វិញផ្សែង​ធូប​នាំឲ្យ​រកាំ​ភ្នែក ឈឺក្បាល វិល​មុខ ស្ងួត​ស្បែក រលាក​បំពង់​ក ពិសេស​អ្នក​មាន​ផ្ទៃពោះ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ វេជ្ជបណ្ឌិត​រូប​នោះ​បញ្ជាក់​ថា​ផ្សែង​ធូប​ធម្មតាស្រូប​ទៅ​ផល​ប៉ះពាល់​ច្រើន​ហើយ បើ​ផ្សែង​ធូប​មូស​វិញ​រឹតតែ​គ្រោះថ្នាក់​ជាង​ផ្សែង​ធូប​ធម្មតា​រាប់​ដង​ឯណោះ៕

អត្ថបទផ្ដល់សិទ្ធសិទ្ធិដោយ ៖ Hellokrupet

ចុចអាន៖ស្វែងយល់​ពី​ការ​គេង​មិន​លក់​!

ចុចអាន៖គួរញាំអីក្រោយហាត់ប្រាណរួច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ២៩ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៧ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៤ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម