Connect with us

សុខភាព

ប្រយ័ត្ន​ឲ្យ​មែនទែន! គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​ចេកនិង​ទឹកដោះគោ​ក្នុងពេលតែមួយ

បានផុស

នៅ

ទាំងចេកនិងទឹកដោះគោសុទ្ធតែសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ទឹកដោះគោ​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន ប៉ូតាស្យូម វីតាមីន B និងផូស្វ័រល្អ​សម្រាប់​សុខភាព​ឆ្អឹង​និង​ច្រើន​ទៀត។ ចំណែក​ចេក​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ម៉ង់ហ្គាណែស ​ប៉ូតាស្យូម វីតាមីនB ៦ និង វីតាមីនC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត Harish Kumar អ្នកជំនាញខាងចំណីអាហារនិងចិត្តវិទូបានប្រាប់ ទូរទស្សន៍ NDTV ថា“ យើងមិនណែនាំការបញ្ចូលគ្នានេះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ ទោះបី ជា​អ្នក​ចង់​ញ៉ាំ​ចេក​មុន ហើយផឹកទឹកដោះគោបន្ទាប់ពី ២០ នាទីក៏ដោយ។

មនុស្សបែបណាគួរជៀសវាង​ការ​រួមបញ្ចូលគ្នា​នេះ?

ប្រសិនបើអ្នកកំពុងព្យាយាមស្រក់ទំងន់ ត្រូវជៀសវាងការរួមបញ្ចូលគ្នានេះ។ ការរួមផ្សំ នេះជាទូទៅត្រូវបានប្រើប្រាស់ចំពោះមនុស្សដែលកំពុងព្យាយាមឡើងទំងន់ប៉ុណ្ណោះ។

អ្នកដែលមានអាឡ័កស៊ី ដូចជាហឺត គួរចៀសវាងចេកនិងទឹកដោះគោជាមួយគ្នា។ វាអាចបង្កើតទឹករំអិល​ដែលនាំឲ្យមានបញ្ហាដង្ហើម។

មុខម្ហូបនីមួយៗមានរសជាតិប្លែកពីគ្នា និងលក្ខណៈថាមពល​និងឥទ្ធិពលលើប្រព័ន្ធរំលាយអាហារក៏ខុសគ្នា។ នៅពេលអាហារដែលមានថាមពលខុសគ្នា​ត្រូវបានផ្សំ វា​អាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធរំលាយអាហាររបស់​យើង។ ជាពិសេស​គឺ​អាច​នាំ​ឲ្យ​មានការរំលាយអាហារពិបាក​ និង​ហើមពោះ រហូតឈានទៅបញ្ចេញឧស្ម័ន fermentation និង​ផលិតជាតិពុលពេញរាងកាយ។

យោងតាមសៀវភៅ Complete នៃវិធីព្យាបាលជំងឺតាមផ្ទះ Ayurvedic ការណែនាំដ៏ល្អិតល្អន់​ចំពោះការព្យាបាលបុរាណរបស់ឥណ្ឌាដោយ Vasant Lad គួរតែជៀសវាងការរួមផ្សំនៃចេក​និងទឹកដោះគោ។ វាអាចបន្ថយ diminish Agni ហើយផលិតជាតិពុល និងបង្ក​ឲ្យ​មានការកកស្ទះប្រហោងឆ្អឹង​និងអាឡ័កស៊ី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖អ្នកមានជំងឺផ្ដាសាយ! កុំមើលរំលងម្នាស់ឲ្យសោះ បើចង់ឲ្យប្រព័ន្ធភាពស៊ាំរឹងមាំឈ្នះរោគរាតត្បាត

ចុចអាន៖អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

Sokha Hotels

ព័ត៌មានពេញនិយម