សុខភាព
ផ្សិតស ប្រើបានទាំងមុខម្ហូប និងជាមុខងារឱសថព្យាបាលជំងឺផ្សេងៗគ្នា តាំងពីបុរាណ
ផ្សិតស ឬផ្សិតខ្យង គឺជាផ្នែកមួយនៃម្ហូបជាច្រើននៅទូទាំងប្រទេស។ លើសពីនេះទៅទៀតវាក៏ត្រូវបានគេប្រើជាថ្នាំ ក្នុងការព្យាបាលជម្ងឺផ្សេងៗគ្នាក្នុងថ្នាំបុរាណចិន។
ផ្សិតស ឬផ្សិតខ្យង មិនត្រឹមតែជាម្ហូបដ៏ឆ្ងាញ់ពិសារ តែក៏ជាអហារពិសេសអាចកាត់បន្ថយអាការជំងឺ និងពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ។

១ បញ្ចុះកូឡេស្តេរ៉ុលខ្ពស់
ការសិក្សាមួយដែលធ្វើឡើងលើសត្វកណ្តុរបានបង្ហាញថា ការយកទឹកជ្រលក់ធ្វើពីផ្សិតស ឬផ្សិតខ្យង បង្កើនកម្រិតប្រឆាំងអុកស៊ីតកម្មរបស់រាងកាយ។ ដូចគ្នានេះដែរ ផ្សិតស ឬផ្សិតខ្យងក៏អាចធ្វើឲ្យកម្រិតកូលេស្តេរ៉ុលទាប ហើយហានិភ័យតិចនៃជំងឺបេះដូងនិងថ្លើមក៏មានតិច។
២ ពង្រឹងប្រព័ន្ធភាពស៊ាំ
ការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ដែលបង្កគ្រោះថ្នាក់ និងវីរុសឆ្លងរួមទាំងបាក់តេរីងាយគ្រប់គ្រងបាន នៅពេលមនុស្សម្នាក់មានប្រព័ន្ធភាពស៊ាំខ្លាំង។ ការទទួលបានបែបនេះ គឺអាចធ្វើទៅបានតាមរយៈការទទួលទានផ្សិត។ វាជួយបង្កើនប្រព័ន្ធភាពស៊ាំធ្វើឲ្យមនុស្សមិនងាយនឹងឆ្លងមេរោគដូចជាផ្តាសាយនិងផ្តាសាយ។
៣ កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ជំងឺមហារីកជាទៅទៅកើតលើសុដន់និងពោះវៀនធំ វាអាចត្រូវបានរារាំងតាមរយៈអាហារនេះ។ ការសិក្សាបានបង្ហាញថាវាមានសមត្ថភាពធម្មជាតិក្នុងការប្រយុទ្ធជាមួយកោសិកាមហារីក ដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួន រារាំងការលូតលាស់និងការបន្តពូជរបស់វា។ ដូច្នេះកោសិកាដែលមានសុខភាពល្អ ត្រូវបានការពារពីការបំលែងទៅជាកោសិកាមហារីក។ នេះនាំឲ្យរាងកាយមានសុខភាពល្អ នៅពេលភ្ជាប់ជាមួយរបៀបរស់នៅដែលមានសុខភាពល្អ។

៤ បម្រើមុខងារឱសថផ្សេងៗគ្នា
ដូចដែលបាននិយាយរួចមកហើយ ផ្សិតត្រូវបានប្រើក្នុងថ្នាំចិន ក្នុងលក្ខខណ្ឌជំនួយផ្សេងៗគ្នា។ ទាំងនេះរួមមានការក្រិនសរសៃឈាម, ជំងឺទឹកនោមផ្អែម, កូលេស្តេរ៉ុលខ្ពស់ និងជំងឺផ្លូវដង្ហើម។ ជាមួយនឹងមុខងារទាំងនេះ គ្មានអ្វីប្លែកទេ ដែលអាហារនេះល្បីថា ជាឱសថបុរាណ។ វាត្រូវបានប្រើរាប់រយឆ្នាំមកហើយ ដោយជនជាតិចិនដើមដំបូង ហើយវានៅតែត្រូវបានគេប្រើនាពេលបច្ចុប្បន្ននេះដដែល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖គុណប្រយោជន៍នៃខ្ទឹមបារាំង ល្អចំពោះសុខភាពមនុស្សគ្រប់វ័យ ជាពិសេសសម្រាប់ជំងឺទូទៅ
ចុចអាន៖ប្រយ័ត្នឲ្យមែនទែន! គ្រោះថ្នាក់នៃការញ៉ាំចេកនិងទឹកដោះគោក្នុងពេលតែមួយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?