សុខភាព
អ្វីជាជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម?
អាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលពីការផលិតពីសរីរាង្គ និងបរិភោគអាហារសំបូរជាតិពុយរីន ច្រើនហួស ឬ អសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ កម្រិតជាតិអាស៊ីតអ៊ុយរិកខ្ពស់ នៅក្នុងឈាម (Hyperuricemia) ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើ សន្លាក់ តម្រងនោម។
ក) អាហារដែលសំបូរដោយសារធាតុពុយរីន (purines) មានដូចជា
– ប្រភេទសាច់: គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ…) គ្រឿងសមុទ្រ
– ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង
– ប្រភេទបន្លែផ្លែឈើ
• ផ្សិត
• ស្ពៃក្ដោប
• ខាត់ណា
• ផ្កាខាត់ណា
• ទំពាំងបារាំង និងសណ្ដែកខៀវ…។
ខ) អាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជា
– នំបុ័ង
– ផ្លែឈើ
– ទឹកដោះគោ
– ស៊ុត
– តែ កាហ្វេជាដើម។ល។

គ) រោគសញ្ញាទាំងនោះរួមមាន៖
– ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ…)ជាពិសេសម្រាមមេជើង។
– ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់
– ក្ដៅខ្លួន
– ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។
– ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)
ឃ) មូលហេតុ និងកត្តារួមផ្សំ
– ជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី ៥០ ឆ្នាំ
– លើសពី ៩៥% នៃជំងឺមិនមានមូលហេតុជាក់លាក់ទេ
– មានមូលហេតុដ៏ទៃទៀត ដែលអាចបណ្ដាលឲ្យមានវិបត្តិលើសជាតិអាស៊ីតអ៊ុយរិកដែរដូចជា ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺបែកគ្រាប់ឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ។
ង) ការព្យាបាល
– បន្ថយជាតិអាស៊ីតក្នុងឈាមដោយប្រើថ្នាំ ដោយមានការវាយតម្លៃភាពចាំបាច់ពីគ្រូពេទ្យ
– បន្ថយការឈឺចាប់សន្លាក់
– ការពារនូវការវិវត្តដល់ការខូច ទ្រង់ទ្រាយសន្លាក់ និងខូចតម្រងនោម…។
ច) ដំបូន្មានសម្រាប់អ្នកជំងឺឡើងជាតិអាស៊ីត៖
– ជៀសវាងការបរិភោគអាហារ ដែលសំបូរជាតិពុយរីន (ដូចបានរៀបរាប់ខាងលើ)
– ពិសាទឹក តិចបំផុត ២លីត្រ ក្នុង១ថ្ងៃ
– ជៀសវាងការពិសាគ្រឿងស្រវឹង
– ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន។
ចំពោះព័ត៌មានបន្ថែម និងការពិនិត្យលម្អិតតាមស្ថានភាពជាក់ស្តែងនៃជំងឺ សូមមេត្តាមកទំនាក់ទំនងនិងជួបពិគ្រោះផ្ទាល់ ជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី