សុខភាព
កុំចេះតែឲ្យកូនលេបថ្នាំផ្ដេសផ្ដាស ប្រយ័ត្នពុលថ្នាំខូចថ្លើម តម្រងនោម
ពេលកូននៅតូចការថែទាំត្រូវតែយកចិត្តទុកដាក់ខ្លាំងបំផុត ពោលសង្កេតសឹងគ្រប់ដង្ហើមចេញចូល ចៀសវាងពេលមានបញ្ហា ឬឈឺថ្កាត់ជួបការលំបាកច្រើនយ៉ាង ក្នុងនោះរឿងលេបថ្នាំជាកត្តាចម្បង។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ជាធម្មតាក្រោមអាយុក្រោម ២ ឆ្នាំម៉ាក់ប៉ាត្រូវថែរក្សាឲ្យបានហ្មត់ចត់ កុំឲ្យឈឺថ្កាត់ផ្ដេសផ្ដាស ព្រោះពេលឈឺគឺពិបាកមើលថែណាស់ ណាមួយបើឈឺចុកចាប់កន្លែងណាក៏ពិបាកនឹងប្រាប់ ហើយមួយវិញទៀតយើងចេះតែចង់ឲ្យកូនជាឆាប់រហូតបញ្ចុកថ្នាំលើសកម្រិត។ ដែលប្រការនេះហើយបណ្ដាលឲ្យមានករណីខ្លះ កូនពុលថ្នាំដោយសារកម្រិតថ្នាំលើសពីអាយុ និងទម្ងន់កូន រហូតស្លាប់ក៏មាន។

លោកបន្ថែមថា ពេលកូនឈឺម៉ាក់ប៉ាមានតែយកកូនទៅរកគ្រូពេទ្យឲ្យជួយពិនិត្យព្យាបាលតែប៉ុណ្ណោះ មិនអាចចេះតែសន្និដ្ឋានខ្លួនឯងផ្ដេសផ្ដាស ហើយទៅផ្សំថ្នាំឲ្យកូនលេបនោះទេ។ ចំពោះអាការៈពុលថ្នាំ បណ្ដាលឲ្យពុលលើសរីរាង្គថ្លើមដែលអាចឲ្យអ្នកជំងឺស្លាប់បាន ហើយពពួកថ្នាំអាណាព្យាបាលប្រើលើសភាគច្រើនគឺពពួកប៉ារ៉ាសេតាមុល ដែលមកពីកូនមានជំងឺក្ដៅខ្លួន និងគ្រុនផ្ដាសាយ ហៀរសម្បោរជាដើម។

ការប្រើប្រាស់ថ្នាំលើសកម្រិតអាចមានផលប៉ះពាល់តិចតួច ឬខ្លាំងអាស្រ័យលើកម្រិតថ្នាំដូចគ្នាដែរ ហើយអាចឃើញភ្លាមៗ ឬយូរអង្វែងទៅមុខ។ មានន័យថាបើប្រើច្រើនលើសកម្រិតប៉ះពាល់ទៅលើកោសិកាថ្លើមក៏ខ្លាំង បើតិចវាប៉ះពាល់ទៅលើថ្លើមតិចដូចគ្នា។ កម្រិតនៃការលើសនោះ ប្រសិនបើយើងឲ្យកូនលេប ១៥០ mg/kg ក្នុង១ដូស លើសកម្រិតធម្មតា ១០ ដូស ឬលេបច្រើនដងលើសកម្រិតធម្មតា ( កូនក្មេងគេឲ្យលេប ១០-១៥ mg/kg ក្នុង១ដូស) តែបើកូនលេបលើសចំណុះ ហើយច្រើនដង ៥-៧ ដងជាដើម ក្នុងករណីធ្ងន់ធ្ងរបណ្ដាលឲ្យឲ្យកូនក្មេងស្លាប់ គឺដោយសារខូចថ្លើម ឬខូចតម្រងនោម។

ថ្លើមគឺជាសរីរាង្គមួយដែលរក្សាទុកជាតិស្ករ ដូចនេះពេលណាខូចទៅជាតិស្ករអ្នកជំងឺធ្លាក់ចុះ រហូតដល់សន្លប់ ឬប្រកាច់ ហើយមួយវិញទៀតតួនាទីថ្លើមគឺជាកន្លែងផលិតកំណកឈាម និងផលិតអ័រម៉ូនដែលជួយភ្ញោចទៅការផលិតប្លាកែត។ ដូចនេះពេលកំណកឈាម និងប្លាកែតមានបញ្ហា អ្នកជំងឺមានសញ្ញាហូរឈាមនៅតាមផ្លូវរំលាយអាហារ ឬចុកពោះខ្លាំង ក្អួតឈាម និងបន្ទោបង់លាមកពណ៌ខ្មៅ។ ចំណែកតម្រងនោមវិញកាលណាប្រើលើសកម្រិតខ្លាំងពេក កូនមិននោម ឡើងហើមពេញខ្លួនរហូតបណ្ដាលឲ្យស្លាប់បាន។

ចំណុចមួយទៀតដែលបណ្ដាលឲ្យកូនពុលថ្នាំ មកពីប៉ាម៉ាក់ទុកដាក់មិនបានល្អ កូនឃើញក៏យកទៅលេបលេង ដោយស្មានថាជាស្ករគ្រាប់។ ដូច្នេះប្រសិនបើសង្កេតឃើញអាការៈកូនដូចអ្វីដែលរៀបរាប់ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ហើយពេលទៅដល់គ្រូពេទ្យព្យាបាល ក៏ដូចជាទប់ស្កាត់កុំឲ្យជាតិថ្នាំតាមរយៈរោគសញ្ញានីមួយ និងកុំប្រើថ្នាំតាមចិត្តចង់ឲ្យសោះ។ ក្រៅពីថ្នាំប៉ារ៉ាសេតាមុល ប្រភេទថ្នាំដទៃទៀតដែលប្រើចំពោះមនុស្សធំ ក៏មិនអាចប្រើលើកូនក្មេង ឬទារកបានដូចគ្នាដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ឪពុកម្ដាយត្រូវដឹង!
ចុចអាន៖ កុំសម្រកទម្ងន់ដោយវិធី៣យ៉ាងនេះឲ្យសោះ គ្រោះថ្នាក់ខ្លាំងណាស់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម