សុខភាព
ប្រសិទ្ធភាព និងគុណសម្បត្តិ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩
ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានពេល ម្សិលមិញនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ឲ្យក្រុមហ៊ុនឯកជនក្នុងតម្លៃ ៣,៧ដុល្លារ/ឧបករណ៍ ដើម្បីយកប្រើប្រាស់តេស្តលើបុគ្គលិករបស់ខ្លួន។ តើឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ មានលក្ខណៈពិសេស និងប្រសិទ្ធភាពកម្រិតណា?

តាមសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ អាចរកឃើញអង់ទីហ្សែននៃវីរុសបានលឿនជាងការធ្វើតេស្ដ PCR ងាយស្រួលយកតាមខ្លួន អាចប្រើនៅនឹងកន្លែងដែលមានករណីសង្ស័យកូវីដ-១៩ ងាយស្រួលប្រើ មិនចាំបាច់មានឧបករណ៍ជំនួយច្រើន ឬជំហានរៀបចំស្មុគស្មាញហើយចេញលទ្ធផលលឿន មិនចាំយូរ ត្រឹមតែ ១៥នាទីប៉ុណ្ណោះ។
ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាននាព្រឹកនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលបានចុះបញ្ជិកាត្រឹមត្រូវ ទទួលស្គាល់ដោយក្រសួងសុខាភិបាល មាន ៤ប្រភេទ និងមានប្រសិទ្ធភាពល្អ។ “ប្រសិទ្ធភាពល្អ អ៊ីចឹងហើយបានជាក្រសួងសុខាភិបាលមានការទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ ហើយបច្ចុប្បន្ននេះក្រសួងកំពុងប្រើប្រាស់នូវឧបករណ៍តេស្តទាំងនោះ សម្រាប់ការរុករក ស្រាវជ្រាវ”។

ចំពោះការប្រើប្រាស់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ នេះ លោកជំទាវក៏ស្នើសុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងទិញឧបករណ៍តេស្តដែលមានការបិទបញ្ជិកាត្រឹមត្រូវ ក្នុងករណីយើងប្រើមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស អាចមានផលប៉ះពាល់ដល់អ្នកធ្វើតេស្តេតែម្តង។
“ឧទារហណ៍ថា ខ្ញុំអត់មានទេ តែដល់ពេលធ្វើមិនត្រូវ ឬក៏តេស្តហ្នឹងមិនមានគុណភាព បែរជាបង្ហាញថាមានទៅវិញ ឬក៏មានផ្ទុកវីរុសកូវីដ -១៩ តែដល់ពេលធ្វើតេស្តទៅគុណភាពមិនល្អ ហើយរបៀបរបបនៃការធ្វើរបស់យើងមិនត្រឹមត្រូវ អ៊ីចឹងលទ្ធផលបែរជាបង្ហាញទៅអវិជ្ជមានទៅវិញ”។
លោកជំទាវថា ក្រសួងនឹងមានការបណ្តុះបណ្តាល រួមទាំងការផលិតវីដេអូអប់រំ ដើម្បីផ្សព្វផ្សាយពីប្រើប្រាស់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ទោះបីជាការធ្វើតេស្តនេះ លឿនរហ័សនិងងាយស្រួលប្រើក៏ដោយ តែក៏មាន គុណវិបត្តិ ដែរ ពោលគឺលទ្ធផលអវិជ្ជមានមិនពិតដែលអាចនាំឱ្យមានការរីករាលដាលនៃវីរុសដោយមិនបានដឹងខ្លួន។ ហេតុនេះហើយទើបបច្ចុប្បន្ន លទ្ធផលនៃការធ្វើតេស្តរហ័ស ត្រូវបានបង្រ្គប់ដោយការធ្វើតេស្ត PCR បន្ថែមម្តងទៀត ជាពិសេសសម្រាប់លទ្ធផលអវិជ្ជមាន ដើម្បីចៀសវាងលទ្ធផលអវិជ្ជមានមិនពិត (False Negative)។ ប៉ុន្តែ ប្រសិនបើលទ្ធផលចេញវិជ្ជមានមិនពិត (False Positive) មានន័យថា យើងតេស្ដវិជ្ជមាន តែមិនមានឃើញចេញរោគសញ្ញា ភាគរយខ្ពស់ណាស់ថា យើងមានផ្ទុកជំងឺកូវីដ-១៩នេះ ហើយករណីវិជ្ជមានមិនពិតក៏កម្រកើតមានដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មកដឹងពីតេស្ដរកអង់ទីគ័រការពារកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងរួច
ចុចអាន៖ ការសិក្សា៖ កូវីដ-១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស

-
សន្តិសុខសង្គម១៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង