សុខភាព
កុំគិតថាមិនអី! គ្រុនពោះវៀនអាចបណ្ដាលឲ្យបាត់បង់ជីវិត បើពុំមានការព្យាបាលត្រឹមត្រូវ
គ្រុនពោះវៀន គឺជាជំងឺដែលគ្រោះថ្នាក់ដល់ជីវិត បើពុំមានការព្យាបាលឲ្យបានត្រឹមត្រូវ។ វាជាជំងឺដែលបណ្ដាលមកពីការឆ្លងមេរោគ ពិសេសពួក Salmonella Typhi និង Salmonella paratyphi ទៅលើប្រព័ន្ធ ប្រដាប់រំលាយអាហាររបស់មនុស្ស។

ការចម្លងមេរោគទាំងនេះបង្កឡើងតាមរយៈការបរិភោគទឹក ឬចំណីអាហារ ដែលមិនស្អាត ឬតាមរយៈការបរិភោគអាហារដោយដៃកខ្វក់ (មិនបានសម្អាតក្រោយពីការបន្ទោរបង់រួច)។
ជំងឺនេះច្រើនកើតឡើងនៅលើប្រជាជន ដែលរស់នៅក្នុងតំបន់ដែលគ្មានអនាម័យ ហើយពិសេសកើតចំពោះកុមារ។


១) រោគសញ្ញា÷
ការបង្កជំងឺកើតឡើងជាធម្មតាពី ១ ទៅ ២សប្តាហ៍ បន្ទាប់ពីការឆ្លងមេរោគ មានដូចជា៖
– ឡើងកំដៅលើសពី ៣៧,៥ºC (រហូតដល់ ៤០ºC) តែចង្វាក់ជីពចរមិនកើនឡើងទេ
– អាចមានក្អក ឬឈឺក មិនចង់បរិភោគអាហា ឈឺក្បាលខ្លាំង
– ឈឺពោះ រាគ ឬអាចទល់លាមក
– រោគសញ្ញាមួយចំនួនទៀតដែលកម្រនិងឃើញ ហើយមិនច្បាស់លាស់មានៈ
• រាគមានឈាម
• រវើរវាយ
• មានកន្ទួលក្រហមលើដងខ្លួន។
២) ផលវិបាក៖
ក្នុងករណីដែលមានជំងឺគ្រុនពោះវៀនកើតឡើង ហើយពុំបានព្យាបាលអោយបានត្រឹមត្រូវទេនោះ អ្នកជំងឺនឹងជួបផលវិបាកច្រើនដូចជា ៖
– ការហូរឈាមក្នុងពោះវៀន
– ការធ្លាយពោះវៀន អាចឈានដល់រលាកស្រោមពោះ ដែលជាគ្រោះថ្នាក់ធ្ងន់ធ្ងរ
– ករណីខ្លះមេរោគចូលពេញក្នុងឈាម ហើយបង្កអោយមានប៉ះពាល់ដល់សរីរាង្គផ្សេងៗ (ខួរក្បាល, ឆ្អឹង, បេះដូង, តម្រងនោម។ល។)

៣) ការធ្វើរោគវិនិច្ឆ័យអមវេជ្ជសាស្រ្តមាន៖
– គ្រាប់ឈាមសធ្លាក់ទាប(តែអាចឃើញកើនឡើងចំពោះកុមារ ឬពេលធ្លាយពោះវៀន)
– ការបណ្តុះរកមេរោគក្នុងឈាម វិជ្ជមាន៩០% ក្នុងអាទិត្យទីមួយ(មុនប្រើថ្នាំផ្សះ)
– ការបណ្តុះរកមេរោគក្នុងលាមកនិងទឹកនោម វិជ្ជមាន ៤០-៨០% ក្នុងអាទិត្យទីពីរ
– ការធ្វើតេស្តឈាមមើល Serologie Widal
– ការធ្វើអេកូ ឬ វិទ្យុសាស្រ្តពោះមិនអាចធ្វើរោគវិនិច្ឆ័យបានទេ។
៤) ការបង្ការជំងឺ៖
– យើងត្រូវធ្វើអនាម័យខ្លួនប្រាណអោយបានស្អាត និងសម្អាតដៃបន្ទាប់ពីបន្ទោរបង់រួច
– បរិភោគទឹកស្អាត
– បរិភោគអាហារដែលមានអនាម័យល្អ និងចម្អិនអោយបានឆ្អិនល្អ
– ការចាក់វាក់សាំងការពារជំងឺគ្រុនពោះវៀនមនុស្សចាស់និងកុមារអាយុចាប់ពី២ឆ្នាំឡើងទៅ និងបន្តចាក់រំលឹករាល់ ៣ឆ្នាំម្តង។
បើសិនជាមានរោគសញ្ញាទាំងនេះកើតឡើង លោកអ្នកត្រូវប្រញាប់ទៅពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម