សុខភាព
បើខោអាវជាប់សំណាកអ្នកផ្ទុកកូវីដ-១៩ ហើយយកទៅហាលថ្ងៃ មេរោគងាប់អត់?
កន្លងមកមានមតិមួយចំនួនលើកឡើងថា ប្រទេសដែលមានអាកាសធាតុក្ដៅ COVID-19 មិនអាចឆ្លងបានទេ។ តែអង្គការសុខភាពពិភពលោកបានប្រកាសច្រានចោល ហើយថាប្រទេសដែលមានកម្ដៅក្ដៅខ្លាំង ឬក្ដៅសើមបែបណា ក៏វីរុស COVID-19 នៅតែរីករាលដាលឆ្លងដដែល។ តែបើទឹកសម្បោរ ឬកំហាកទឹកមាត់របស់អ្នកផ្ទុក COVID-19 ខ្ទាតទំលើសម្លៀកបំពាក់ ហើយយើងយកសម្លៀកបំពាក់នោះ ទៅហាលថ្ងៃ វាងាប់ឬអត់?
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានបកស្រាយថា ពេលមេរោគនោះទំលើខោអាវយើង ហើយយើងមិនបានប៉ះពាល់កន្លែងនោះ យើងអាចចៀសផុតពីការឆ្លង COVID-19 តែត្រូវយកសម្លៀកបំពាក់នោះទៅបោកសម្អាតជាមួយសាប៊ូ ដើម្បីកម្ចាត់មេរោគ រួចចាំយកទៅហាលថ្ងៃ។ ប៉ុន្តែ បើដោះសម្លៀកបំបាក់នោះ ហើយយកទៅហាលថ្ងៃតែម្ដង ដោយមិនបានបោកសម្អាត វាក៏អាចងាប់ កម្ដៅថ្ងៃកាត់បន្ថយសមត្ថភាពនៃការរីកលូតលាស់កោសិការបស់វីរុសបានពាក់កណ្ដាល ជីវិតវីរុសអាចរស់នៅបានក្រោមពន្លឺថ្ងៃត្រឹមតែពី ២ ទៅ ៥ នាទីប៉ុណ្ណោះ។
ទោះជាកម្ដៅថ្ងៃមានសមត្ថភាពសម្លាប់វីរុស COVID-19 បានក៏ពិតមែន តែលោកវេជ្ជបណ្ឌិត មិនណែនាំឲ្យយើងយកសម្លៀកបំពាក់ដែលទើបស្លៀកពាក់ពេលចេញទៅក្រៅ មកដល់ផ្ទះវិញហាលថ្ងៃនោះទេ គឺត្រូវបោកសម្អាត ហើយវិធីរក្សាអនាម័យបែបនេះ ទើបយើងអាចចៀសផុតពី COVID-19។
វេជ្ជបណ្ឌិតរូបនោះបានបន្ថែមទៀតពេលចេញក្រៅ ហើយត្រឡប់មកផ្ទះវិញមិនគួរប៉ះពាល់សមាជិកក្នុងក្រុមគ្រួសារភ្លាមទេ ត្រូវងូតទឹកលាងសម្អាតខ្លួន ឬផ្លាស់ប្ដូរសម្លៀកបំពាក់ លាងសម្អាតដៃជើង មុខឲ្យបានស្អាតសិន ចាំចូលទៅជិតអ្នកក្នុងផ្ទះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២ម៉ោង
ចុចអាន៖ ម៉ាស៊ីនសម្ងួត និងក្រដាសជូតដៃ មួយណាអាចកម្ចាស់មេរោគបានល្អជាង?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»