Connect with us

សុខភាព

ហូបហឹរទោះផ្ដល់ឱជារសឆ្ងាញ់ តែបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរមិនធម្មតា

បានផុស

នៅ

ហូបហឹរ មិនបានបន្ថែមរសជាតិទេ បើទោះបីជាវាអាចបង្កើនចំណង់អាហារមែនពិត។ ហឹរប្រៀបដូចជាការធ្វើទារុណកម្មដល់រាងកាយ ដែលត្រូវបានមើលឃើញដោយសមាសធាតុ មួយចំនួននៅក្នុងម្ទេស ហើយមានច្រើនជាងអត្ថប្រយោជន៍ ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺមួយចំនួន។

តើហានិភ័យនៃ “ការបរិភោគហឹរ” មានហានិភ័យអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាគរូស

នៅក្នុងម្ទេសម្ទេសមាន capsaicin វាធ្វើ​ឲ្យ​យើងមានអារម្មណ៍ក្តៅខ្លាំង ជាមូលហេតុដែល​យើងផឹកទឹកច្រើន។ រាងកាយនឹងព្យាយាមដក capsaicin ចេញពីរាងកាយ។ ពោះវៀនចំណាយពេលតិចក្នុងការស្រូបយកសារធាតុចិញ្ចឹម។ ហេតុដូច្នេះហើយ យើងច្រើនតែមានការឈឺពោះទៅជា​រាគ ​បន្ទាប់ពីយើងបរិភោគអាហារហឹរ។

ការរលាកក្រពះ

ការឆ្លងមេរោគ hpilorai ដោយសារការឆ្លងបាក់តេរីក្នុងអាហារ​ឬទឹកផឹក ដែលអាចបង្កឲ្យ​មានជំងឺរលាកក្រពះរ៉ាំរ៉ៃ​ពី​ការបរិភោគអាហារហឹរក្នុងរយៈពេលយូរ​ បណ្តាល​ឲ្យ​រលាកភ្នាសរំអិលនៃក្រពះ ឬទៅជាហើមឡើងក្រហម។ លើសពីនេះទៀតការញ៉ាំអាហារហឹរ អាស៊ីតកាន់តែច្រើនដែលខាំស្រទាប់ធ្វើឲ្យរលាកក្រពះ។ វាបណ្តាល​ឲ្យ​ឈឺពោះ​ភ្លាមៗនៅ​ពេល​អ្នក​ញ៉ាំ​អាហារ​ហឹរ។

ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ

ការញ៉ាំអាហារហឹរជាប្រចាំ អាចធ្វើឲ្យប៉ះពាល់ដល់ភ្នាសរំអិលរលាកនិងដំបៅ។ ការរលាករ៉ាំរ៉ៃមានរយៈពេលជាច្រើនឆ្នាំដែលបណ្តាល​ឲ្យ​រាគ​និងឈឺពោះ ទោះបីជាជំងឺរលាកពោះវៀន​ភាគច្រើនបណ្តាលមកពីការហូប​អាហារ​ដែល​មាន​ជាតិ​កខ្វក់​ក៏​ដោយ។ ជាពិសេស​ការ​ហូប​អាហារហឹរ អាចបង្កើនការរលាកដល់ភ្នាសរំអិល​នៃពោះវៀន​ និង​អាច​បង្កើន​ហានិភ័យនៃជំងឺមហារីកពោះវៀន​នាពេលអនាគត។

ចាល់អាស៊ីត

ការចាល់អាស៊ីត គឺជាលក្ខខណ្ឌមួយដែលទឹកក្រពះមានជាតិអាស៊ីតក្រពះចូលទៅក្នុងបំពង់អាហារ។ នេះបណ្តាល​ឲ្យក្ដៅ​នៅលើទ្រូងនិងអណ្តាត។ វាអាចបណ្តាលមកពីការផ្ទុកអាស៊ីតច្រើនពេកនៅក្នុងក្រពះ រហូតដល់វាច្រាលមកវិញហើយការធ្វើឲ្យបំពង់អាហារមិនដំណើរការល្អ ដូច្នេះអ្នកដែលមានបញ្ហាអាស៊ីត គួរតែចៀសវាងអាហារទាំងអស់ដែលបង្កឲ្យមានជាតិអាស៊ីត។

វាបណ្តាល ឲ្យមានជាតិអាស៊ីតនិងការចាល់ទៅបំពង់អាហារ ហើយប្រសិនបើមានការចាល់អាស៊ីតរ៉ាំរ៉ៃ វាអាចត្រូវបានព្យាបាលដោយការវះកាត់បំពង់អាហារ។ ដើម្បីការពារការវិវត្តនៃជម្ងឺទៅជាមហារីកបំពង់អាហារនាពេលអនាគត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖អាហារទាំងនេះ ហាមដាច់ខាតមិនគួរញ៉ាំមុនពេលហាត់ប្រាណ

ចុចអាន៖អាហារ ៤ មុខហាមទទួលទាន ក្នុងកំលុងពេលឆ្លងនិងជាសះស្បើយពីកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

Sokha Hotels

ព័ត៌មានពេញនិយម