Connect with us

សុខភាព

រោគសញ្ញាកូវីដចំនួន ៣ មិនសូវមានអ្នកចាប់អារម្មណ៍ តែភាគច្រើនកើតចំពោះកុមារ

បានផុស

នៅ

គ្រប់គ្នាបានដឹងច្រើនមកហើយនូវរោគសញ្ញាអ្នកដែលផ្ទុកវីរុសកូវីដ-១៩។ ស្ថានភាពអ្នកជំងឺនៅដំណាក់កាលដំបូងឬកម្រិតស្រាល គឺមានអាការគ្រុនក្តៅ​លើសពី​ ៣៧.៥​ អង្សា​សេ, ក្អក​ហើយឈឺ​ក​លើសពី​៤​ថ្ងៃ, តឹង​ច្រមុះ ឈឺ​ក្បាល ព្រឺ​រងា ឬ​វិល​មុខ, ពិបាក​ដកដង្ហើម​, ឈឺ​តាម​ដងខ្លួន (ឈឺ​សាច់ដុំ ឬ​សន្លាក់) ​,ទទួលទាន​អាហារមិនសូវ​បាន​, បាត់បង់​ក្លិន រសជាតិ, ។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកករណីខ្លះ ​អ្នកជំងឺអាចមានរោគសញ្ញាបន្ថែមដូចជា ​អាការ​រមួល​ពោះ ​ក្អួតចង្អោរ ឬ​រាករូសជាដើម។ យ៉ាងណារោគសញ្ញាទាក់ទិននឹងប្រព័ន្ធរំលាយអាហារ​ ពុំសូវលេចឡើង ហើយក៏ពុំសូវមានការចាប់អារម្មណ៍នោះដែរ។​ ប៉ុន្តែអ្នកជំនាញព្រមានថា វាជារោគសញ្ញាដែលមិនគួរព្រងើយកន្តើយ ​ជាពិសេសអាការមួយនេះ កើតចំពោះមនុស្សពេញវ័យតិចតួច ហើយត្រូវបានរកឃើញចំពោះកុមារភាគច្រើន។

Coronavirus in kids: Some common questions answered

ការស្រាវជ្រាវថ្មីចុងក្រោយនេះបាននិយាយថា រោគសញ្ញាទៅលើក្រពះពោះវៀន ច្រើនកើតមានចំពោះកុមារដែលឆ្លងវីរុសកូវីដ-១៩ ហើយវាជារោគសញ្ញាមូលដ្ឋានដែលអាចសម្គាល់ថា កុមារវិជ្ជមានវីរុសនេះ។

ទស្សនាវដ្ដីវេជ្ជសាស្រ្តអង់គ្លេស (BMJ) រាយការណ៍ថា រោគសញ្ញាទូទៅដែលកើតញឹកញាប់លើក្មេងៗឆ្លងកូវីដ-១៩ប្រមាណ ៥០ ភាគរយគឺពួកគេតែងមានអាការរាករូស ក្អួត និងរមួលពោះ។

Multisystem Inflammatory Syndrome in Children (MIS-C): What Parents Need to  Know | Parents

លោក Tom Waterfield ជាអ្នកដឹកនាំការស្រាវជ្រាវ BMJ មានប្រសាសន៍ថា រោគសញ្ញារាករូស ត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីរោគសញ្ញាកូវីដ-១៩ ក្រៅពីការឡើងកម្តៅខ្ពស់ ក្អក ឈឺក ​និងបាត់បង់ក្លិនឬរសជាតិ ហើយរោគសញ្ញានេះគួរប្រុងប្រយ័ត្នចំពោះកុមារខ្លាំងជាងគេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Mirror

ចុចអាន៖ អ្នកជាសះស្បើយពីកូវីដ-១៩ភាគច្រើន បន្តរោគសញ្ញារយៈពេលវែង

ចុចអាន៖ ចេញអាការមួយនេះយូរ បន្ទាប់ពីចាក់វ៉ាក់សាំង អាចជាសញ្ញាឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម