Connect with us

សុខភាព

ទៀបមានរសជាតិផ្អែមមុត និងជាក្រុមឱសថបុរាណ ព្យាបាលជំងឺតម្កាត់បានយ៉ាងសក្ដិសិទ្ធិ

បានផុស

នៅ

ទៀបជាផ្លែឈើស្រួលរក ជាពិសេសនៅតាមរដូវកាលរបស់វា។ ផ្លែឈើនេះមានរសជាតិផ្អែមមុត ​និងគ្រាប់ច្រើន ​តែ​បើ​និយាយ​ពី​អត្ថប្រយោជន៍ចំពោះ​សុខភាព​វិញ​ ទាប​ត្រូវ​បាន​គេ​ចាត់ថ្នាក់​ជា​ក្រុម​ឪសថបុរាណ ​ព្យាបាល​ជំងឺតម្កាត់​ក្នុងរាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ព្យាបាល​ជំងឺហឺត

វីតាមីនដែលត្រូវបានរកឃើញនៅក្នុងផ្លែទៀប គឺជាវីតាមីន B ៦ ។ វាជួយកាត់បន្ថយការរលាក​ទងសួត ហើយ​ជួយសម្រួលនិងការពារការវាយប្រហាររបស់ជំងឺហឺត។

២ ព្យាបាលភាពស្លេកស្លាំង

ផ្លែឈើនេះត្រូវបានគេប្រើជាការព្យាបាលសម្រាប់ភាពស្លកសាំង ដោយសារ​តែ​វា​មាន​កម្រិត​ជាតិ​ដែក​ច្រើន​លើសលុប។ លើសពីនេះទៀត វាអាចត្រូវបានប្រើជាភ្នាក់ងាររំញោចហេមម៉ាទីនិក និង​ភាព​ត្រជាក់​ក្នុងរាងកាយ។

៣ ថែរក្សាសុខភាពស្បែកនិងសក់

កំរិតវីតាមីន A ដែលមាននៅក្នុងផ្លែទាប គឺជាអ្វីដែលធ្វើ​ឲ្យ​ស្បែកនិងសក់មានភាពស្រស់ស្អាត។ វីតាមី A អាចជួយធ្វើ​ឲ្យ​ស្បែកមានសំណើម និងរារាំងភាពចាស់។

៤ ជាជំនួយសម្រាប់ស្រ្តីមានផ្ទៃពោះ

ខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទនិងប្រព័ន្ធភាពស៊ាំរបស់ទារក ត្រូវបានបង្កើតឡើងតាមរយៈការបរិភោគផ្លែទៀប ហើយទារកពិតជាអាចទទួលបានអត្ថប្រយោជន៍ពីម្តាយដែលទទួលទានផ្លែឈើនេះ។ វាក៏អាចកាត់បន្ថយឱកាសនៃការរលូតកូន និងបន្ថយកម្រិត​នៃ​ការ​ឈឺចាប់​ក្នុង​ពេល​កំពុង​បង្កើន​ការ​ផលិត​ទឹក​ដោះ​ម្តាយ។

លើសពីនេះទៅទៀត ទៀបក៏​ជួយ​កាត់​បន្ថយ​ភាព​មិន​ស្រួល ​ដែល​នាំ​មក​ដោយ​រោគ​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដូចជា​ចង្អោរ​ជាដើម។​

៥ ជំនួយដល់ការរំលាយអាហារ

អាហារដែលមានជាតិទង់ដែងនិងជាតិសរសៃខ្ពស់ គឺល្អសម្រាប់ការរំលាយអាហារ ព្រោះវាជួយសម្រួល​ដល់​ចលនា​របស់ពោះវៀននិងការពារការទល់លាមក។ ផ្លែទាប មាន​ជាតិ​ទង់ដែង​និង​ជាតិ​សរសៃ​ ដែល​ជាហេតុធ្វើ​ឲ្យ​ផ្លែឈើនេះត្រូវបាន​ប្រែទៅជាម្សៅដើម្បីធ្វើជាថ្នាំសំរាប់​ព្យាបាលជំងឺ។

៦ ការពារការគាំង​បេះដូង

ម៉ាញ៉េស្យូម​ក៏មាននៅក្នុងផ្លែ​ឈើនេះដែរ ហើយម៉ាញ៉េស្យូមមាន​ប្រយោជន៍ក្នុង​ការ​ការពារ​បេះដូង​ពី​ការ​គាំង​បេះដូង។ វាជួយបន្ធូរអារម្មណ៍​និងបន្ធូរសាច់ដុំបេះដូង។ ដូច​ដែល​បាន​រៀបរាប់​រួច​ហើយ វីតាមីន B៦ ក៏មាននៅក្នុងផ្លែទៀប​ ហើយវីតាមីននេះ អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺបេះដូង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ហូបហឹរទោះផ្ដល់ឱជារសឆ្ងាញ់ តែបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរមិនធម្មតា

ចុចអាន៖អត្ថប្រយោជន៍នៃគ្រាប់ស្វាយចន្ទី មនុស្សគ្រប់គ្នាមិនគួរមើលរំលងរបស់ហូបលេងនេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម