សុខភាព
អាថ៌កំបាំងពិសេស អាចជួយយើងហាត់ប្រាណជោគជ័យ
ហាត់បានបន្តិចធុញ ហាត់មិនប៉ុន្មានក៏បោះបង់ ញ៉ាំអីតិចតួចឡើងគីឡូស្រឺតៗ អារម្មណ៍នេះមានតែហាត់ឈប់ៗដូចគ្នាយើង ទើបយល់។ ប៉ុន្តែគ្នាយើងកុំទាន់តូចចិត្តតូចថ្លើមអី រឿងនេះ “Hello គ្រូពេទ្យ” ដឹងច្បាស់ កត្តាចម្បង ដោយសារយើងមិនដឹងអាថ៌កំបាំងពិសេសទាំងនេះ បើស្វែងយល់តែបន្តិច មហិច្ឆិតារាងស្អាតយើង ច្បាស់ជាបានជោគជ័យ។
១- កុំបោះបង់ចោល

បើមានទម្លាក់បោះបង់ចោល គ្នាយើងអាចចាប់ផ្តើមបាត់បង់ទឹកចិត្ត។ ក្នុងកាលៈទេសៈនេះ យើងភាគច្រើនយល់ឃើញ បើមានឧបករណ៍ហាត់ផ្ទះខ្លួនឯងផ្ទាល់ ជាការជម្រុញទឹកចិត្តឲ្យយើងព្យាយាម។ អ៊ីចឹង ពង្រាយឧបករណ៍ពាសពេញផ្ទះ ដើម្បីរំលឹកយើងហាត់ប្រាណ ដូចជា ដាក់ដុំដែក (Dumbbells) បាល់រក្សាលំនឹង ( balance ball) កម្រាលសម្រាប់ហាត់ យូហ្កា (Yoga mat) និងខ្សែលោត (Jump rope) គ្រប់កន្លែងយើងអាចមើលឃើញ។ បើធ្វើបែបនេះ នាំឲ្យផ្ទះរញ៉េរញ៉ៃពេក អាចរើសយកទីតាំងសំខាន់ៗ ១-២ យើងគិតថាអាចនឹកឃើញគ្រប់ពេល។
បើមិនអាចហាត់នៅផ្ទះបាន ដាក់ខោអាវហាត់ប្រាណនៅលើគ្រែមុនពេលគេង។ វិធីនេះនាំឲ្យយើងមើលឃើញស្បែកជើង និងសម្លៀកបំពាក់ហាត់ប្រាណពេលភ្ញាក់ឡើង។ បែបនេះរឿងភ្លេចហាត់ លែងជាបញ្ហាទៀតហើយ ព្រោះមើលឃើញជាការដាស់ខួរក្បាលយើង។ តាមការលើកឡើងរបស់លោកស្រី Kelly McGonigal បណ្ឌិតចិត្តសាស្ត្រសុខភាព និងកាយសម្ព័ន នៅអាមេរិក ការប្រជែងជាអទិភាព ដូចជា ការងារ គ្រួសារ កិច្ចការត្រូវបំពេញ ពេលខ្លះទាមទារអ្វីមួយនៅមុខដើម្បីរំឭក។
២- កំណត់គោលដៅ

យោងតាមអ្នកនាង Marie Choo ជាមនុស្សស្រលាញ់ការហាត់ប្រាណបំផុត លើកឡើងថា ដើម្បីឲ្យយើងទទួលជោគជ័យ សំខាន់ណាស់ត្រូវសម្រេចគោលដៅតូចៗជាមុន។ គន្លឹះចម្បង ត្រូវចាប់ផ្តើមពីតូច និងសាមញ្ញ បន្ទាប់មកទើបកែតម្រូវទៅតាមគោលដៅយើង។ បើគ្នាយើងចាប់ផ្តើមគម្រោងហាត់ប្រាណខ្លាំងហួសហេតុ ត្រូវបន្ថយសកម្មភាពខ្លះៗ ព្រោះកត្តាហាត់ប្រាណឆ្ពោះទៅរកជោគជ័យ គឺចាប់ផ្តើមពីបន្តិចម្តងៗ។
កំណត់ចំនួនជាក់លាក់ក្នុងគោលដៅ ចែកទៅតាមគោលដៅតូចៗ ពេលគោលដៅតូចៗទាំងនោះបានសម្រច ក៏ជាកត្តាជំរុញយើងបន្តប្រឹងប្រែងទៅមុខទៀត។ ឧទាហរណ៍ បើចាប់ផ្តើមរត់ និងត្រៀមចូលរួមរត់ប្រណាំងចម្ងាយ ៣-៥ គីឡូម៉ែត្រ គួរចាប់ផ្តើមពីយុទ្ធសាស្ត្ររត់ផងដើរផង ធ្វើយ៉ាងណាឲ្យដល់គោលដៅសិន សឹមផ្តើមពង្រឹងល្បឿនតាមអាចធ្វើទៅបាន។ បន្តិចម្តងៗ យើងអាចបង្កើនគោលដៅ និងល្បឿនរហូតឈានទៅដល់គោលដៅ ៥ គីឡូម៉ែត្រតាមពេលវេលាកំណត់។
៣- ថែទាំសុខភាព
រៀបចំកាលវិភាគ សម្រាប់សកម្មភាពសំខាន់ៗផ្សេងទៀត ល្អបំផុត ត្រូវហាត់ប្រាណនៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ និយាយឲ្យចំ គឺរៀងរាល់ព្រឹក។ វិធីនេះ យើងអាចសម្របរសនិយមឆ្ពោះទៅរកគោលដៅហាត់ប្រាណ តែត្រូវព្យាយាមបញ្ចូលកាយវិការពេញមួយថ្ងៃ ដើម្បីជួយខ្លួនប្រាណមានចលនាជាងមុន ដូចជាប្រើជណ្តើរជើង ជំនួសជណ្តើរយន្ត ពេលណាហាត់ប្រាណក្លាយទៅជារសនិយមហើយ ប្រាកដលែងខ្ជិលហាត់ប្រាណទៀតដែរ។
៤- បង្កើតទំនាក់ទំនងជាមួយគ្នាយើងចូលចិត្តហាត់ប្រាណ

រាប់អានមិត្តភក្តិជាមួយគ្នាយើងហាត់ប្រាណដូចគ្នា កាន់តែងាយស្រួលសម្រាប់ការហាត់ប្រាណប្រកបដោយភាពរីករាយ។ ត្រូវគិតថាយើងកំពុងហាត់ប្រាណដើម្បីសុខភាព។
៥- កត់ត្រាភាពរីកចម្រើន
គ្នាយើងត្រូវកត់ត្រាភាពរីកចម្រើន ដើម្បីឲ្យដឹងថា អ្វីយើងប្រឹងប្រែងទទួលផល ឬអត់? បែបនេះ នឹងជួយឲ្យព្យាយាមបានកាត់តែយូរអង្វែង។ កត់ត្រាទម្ងន់ប្រចាំសប្តាហ៍ ឬប្រចាំថ្ងៃ និងធ្វើមធ្យមភាគប្រចាំសប្តាហ៍។ មិនមែនគ្រាន់តែចង់បំបែកកំណត់ត្រាចាស់នោះទេ គួរតែអាចជួយកំណត់អត្តសញ្ញាណ ថាយើងអាចធ្វើលើសបានដល់កម្រិតណា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយោជន៍នៃការពត់តម្រង់ខ្លួន មិនគួរមើលរំលង
ចុចអាន៖ វិធីហាត់ប្រាណងាយៗចំនួន ៤ ស័ក្ដិសមចំពោះអ្នកចង់ស្រកគីឡូ

-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២១ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន