សុខភាព
ប្រុងប្រយ័ត្ន! បន្លែទាំងនេះមិនត្រូវហូបឆៅ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត
ថ្វីត្បិតតែបន្លែជាអាហារដែលផ្តល់អត្ថប្រយោជន៍ដល់រាងកាយមិនអាចខ្វះបាន ដោយផ្ដល់នូវបរិមាណដ៏ច្រើននៃសារធាតុចិញ្ចឹមល្អដល់រាងកាយ តែការបរិភោគបន្លែគួរតែបរិភោគឲ្យបានត្រឹមត្រូវ។
ការបរិភោគបន្លែឆៅ ជាពិសេសត្រូវហាមឃាត់ចំពោះបន្លែមួយចំនួន។ ព្រោះការបរិភោគបន្លែខ្លះ វាអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។
ខាងក្រោមនេះ ជាបន្លែដែលមិនត្រូវបានគេណែនាំឲ្យបរិភោគឆៅ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺមួយចំនួន។
១ ផ្សិត

ជាមួយសាច់ពណ៌សច្រើនតែត្រូវបានគេរកឃើញថាជាសារធាតុបង្កមហារីក ប្រសិនបើវាមិនបានចម្អិនត្រឹមត្រូវ។ ដូច្នេះផ្សិតត្រូវហាមឃាត់យ៉ាងតឹងរឹងក្នុងការបរិភោគឆៅ។ ដើម្បីធានាបាននូវសុវត្ថិភាពនៃរាងកាយរបស់អ្នកប្រើប្រាស់។
២ ដំឡូងមីឆៅ

នៅក្នុងក្បាលឫសនិងស្លឹកអាចបណ្តាលឲ្យពុលស្លាប់ ដោយសារថ្នាំពុលនឹងរំខានដល់ដំណើរការនៃប្រព័ន្ធបេះដូងនិងឈាម។ លទ្ធផលនេះធ្វើឲ្យអុកស៊ីសែនចូលក្នុងកោសិកាខួរក្បាលតិចជាងមុន ឬមនុស្សមួយចំនួនដែលមានរោគសញ្ញាស្រាល អាចនឹង វិលមុខ ឈឺក្បាល ឈឺពោះ ចង្អោរ ក្អួត ឬរាគ។
៣ ទំពាំងស្រស់

មានផ្ទុកសារធាតុ Cyanogenic Glycoside ដែលជាសារធាតុមួយដែលអាចប្រែទៅជា cyanide ដែលមានជាតិពុលដល់រាងកាយ។ ប្រសិនបើរាងកាយទទួលបានបរិមាណដ៏ច្រើននៃសារធាតុនេះវានឹងចាប់ Hemoglobin នៅក្នុងខ្លួនដែលបណ្ដាលឲ្យខ្វះអុកស៊ីសែន។
៤ សណ្ដែកបណ្ដុះ

ដោយសារតែសណ្ដែកបណ្ដុះគឺជាបន្លែដែលមានផ្ទុកបាក់តេរី salmonella និង E. coli ។ វាក៏ផ្ទុកសូដ្យូមស៊ុលហ្វាតដែលជាសារធាតុ bleach ។ សារធាតុទាំងនេះរួមចំណែកដល់ការចង្អោរ ប្រព័ន្ធដកដង្ហើម ឈឺពោះ និងសំពាធឈាមទាប។ដូច្នេះត្រូវចម្អិនមុនពេលញ៉ាំ ដើម្បីបំផ្លាញបាក់តេរីដែលបានរក្សាគុណភាព។
៥ សណ្ដែកគួរ

សណ្ដែកគួរត្រូវបានបំពុលយ៉ាងខ្លាំង ជាមួយថ្នាំសំលាប់សត្វល្អិត។ ដូច្នេះការបរិភោគសណ្ដែកគួរ អាចបណ្ដាលឲ្យរាងកាយមានជាតិពុល។ សូម្បីតែលាងសម្អាតបានស្អាត ក៏វាត្រូវបានគេណែនាំក្នុងកម្រិតមានសុវត្ថិភាព។
៦ ផ្កាខាត់ណាខៀវនិងស

ចំពោះមនុស្សដែលទទួលរងពីជំងឺ Hypothic មិនគួរបរិភោគផ្កាខាត់ណាខៀវនិងស ដែលមានផ្ទុកនៅសារធាតុពកកដែលជាសារធាតុមួយដែលរារាំងការបង្កើតអរម៉ូននៃក្រពេញទីរ៉ូអ៊ីត។ នេះបណ្តាលឲ្យរាងកាយទាញជាតិអ៊ីយ៉ូតតិចពីឈាមខុសពីធម្មតា ហើយអាចបណ្តាលឲ្យរលាកទងសួត។
៧ ស្ពៃ Spinach

ស្ពៃ Spinach មានផ្ទុកអាស៊ីត oxalic ដែលការពាររាងកាយពីការស្រូបយកជាតិដែកនិងកាល់ស្យូម។ គួរចៀសវាងទទួលទានស្ពៃ Spinach ឆៅនឹងមានសុវត្ថិភាពសម្រាប់រាងកាយ។
៨ ស្ពៃក្តោប

ស្ពៃក្តោបមានផ្ទុកអុកស៊ីតកម្ម ប្រសិនបើរាងកាយទទួលបានបរិមាណដ៏ច្រើននៃសារធាតុនេះ វានឹងប្រឆាំងនឹងកាល់ស្យូមនៅក្នុងកោណតំរងនោម រហូតដល់វាក្លាយជាកាល់ស្យូម។ នៅពេលកោណតម្រងនោមមានបរិមាណដ៏ច្រើននៃសារធាតុនេះ វាងាយនឹងគ្រួសក្នុងតម្រងនោម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ជនជាតិអាស៊ីចាត់ទុកទំពាំងឫស្សី ជា ” ស្ដេចបន្លែ ” ប្រឆាំងនឹងជំងឺមហារីកធំៗ រួមទាំងការរលាក
ចុចអាន៖ទៀបមានរសជាតិផ្អែមមុត និងជាក្រុមឱសថបុរាណ ព្យាបាលជំងឺតម្កាត់បានយ៉ាងសក្ដិសិទ្ធិ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ