Connect with us

សុខភាព

ហេតុអ្វីបានជា “មីកញ្ចប់” មិនសមស្របសម្រាប់មនុស្សដែលចង់ស្រកទម្ងន់ ?

បានផុស

នៅ

មីកញ្ចប់គឺជាអាហារស្រួលហូប និងសម្រាប់មនុស្សជាច្រើន មិនថាហូបពេលយប់ឬម៉ោងស្មាលណាទេ។ វាជាអាហារដែលមានតម្លៃសមរម្យនិងធ្វើ​ឲ្យ​ក្រពះ​ឆាប់​ឆ្អែត​បាន​គ្រប់​ពេលវេលា​ គ្រប់​ទី​កន្លែង​ ជា​ពិសេស​គឺ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីមិនផ្តល់ថាមពលច្រើនទេ ​ហើយជាទូទៅ​គេ​បរិភោគសម្រាប់​ការសម្រក​ទម្ងន់។ ទោះមី​មិនបាន​ផ្តល់ថាមពលច្រើនក៏ដោយ ក៏មីមិនគួរធ្វើជាអាហារសម្រាប់​ការសម្រកទម្ងន់ដែរ។

វេជ្ជបណ្ឌិត Thidakan Ruchipattanakul, M.D. គ្រូពេទ្យ​រោគសើស្បែកនៃមន្ទីរពេទ្យ Samitivej Sukhumvit អ្នក​ឯកទេស​ប្រឆាំង​នឹង​ភាព​ចាស់​របស់​ប្រទេស​ថៃ​ បាន​បញ្ជាក់​ថា ​មីកញ្ចប់​ទោះបី​ពួកវា​មិន​មាន​កាឡូរី​ច្រើន​ក៏ដោយ ​ក៏មិនមែនជាជំរើសល្អសម្រាប់អ្នកដែលស្រក​ទម្ងន់​ដែ​រ ព្រោះមីកញ្ចប់​មានមាតិកាសូដ្យូម​ខ្ពស់ ដូច្នេះវា​មិនល្អសម្រាប់សុខភាព​តម្រងនោម​ឡើយ ។

រសជាតិប្រៃនៅក្នុងមីកញ្ចប់នឹង​បង្កើនចំណង់អាហារ

មីកញ្ចប់គឺជាអាហារកែច្នៃដែលត្រូវបានគេស្រាវជ្រាវ ដើម្បីបង្ហាញថា ពួកវាជួយបង្កើនចំណង់អាហារនិង​កំណត់​ចំណុច​ខ្លាញ់ ដែល​ជាធម្មតា រាងកាយនឹងព្យាយាមរក្សាបរិមាណជាតិខ្លាញ់​លើស​ឬ​តិច​ពេក​នៅ​ក្នុង​ខ្លួន។

ហេតុអ្វីបានជាអាហារដែលត្រៀមរួចជាស្រេចវាមិនសមស្របសម្រាប់មនុស្សដែលស្រក​ទម្ងន់

អាហារកែច្នៃជ្រុល ឬអាហារកែច្នៃបន្ថែមសារធាតុគីមី​ ដូចជាអ្នកថែរក្សាសារធាតុ emulsifiers ពណ៌​អាហារ Fructose Syrup វាអាចរកបាននៅក្នុង​អាហារ​សម្រន់ ​ភេសជ្ជៈ​ផ្សេងៗ។ ល។

ពពួកអាហារក្លាសេ ស៊ុប កំប៉ុង មីកញ្ចប់ សាច់ក្រកធញ្ញជាតិ​តាមរដូវជាដើម​ មិន​សមស្រប​សម្រាប់​អ្នក​ដែល​ស្រក​ទំងន់​ទេ ព្រោះជាលទ្ធផលយើងត្រូវការអាហារល្អៗមកបំពេញក្នុងរាងកាយ។ សូមគ្រប់គ្រងខ្លួនអ្នក​ឲ្យ​តិច ហើយញ៉ាំ​ឲ្យ​បានច្រើន​ដើម្បីឲ្យរាងកាយឈ្នះជំងឺផងដែរ។

ប្រសិនបើអ្នកចង់ជ្រើសរើសអាហារដែលងាយស្រួលញ៉ាំ ថាមពលមិនខ្ពស់ និងរាងកាយមានសុខភាពល្អ​ អ្នកគួរតែកាត់បន្ថយអាហារកែច្នៃនិងផ្តោត​លើអាហារ​ពិត ឬ​​អាហារ​ដែល​ធ្វើពីអាហារស្រស់ ​ដូចជាបន្លែស្រស់និង​អាហារផ្សំពី​ធម្មជាតិច្រើន​ផ្សេងទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ហូបហឹរទោះផ្ដល់ឱជារសឆ្ងាញ់ តែបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរមិនធម្មតា

ចុចអាន៖ប្រុងប្រយ័ត្ន! បន្លែ​ទាំងនេះមិន​ត្រូវ​ហូប​ឆៅ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ៤៣ នាទីutes មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

ព័ត៌មានជាតិ៤៤ នាទីutes មុន

ព្រឹត្តិការណ៍បង្ហោះខ្លែង កំពុងមានវត្តមាននៅបរិវេណសួនទឹកហ្គាឌិនស៊ីធី ដែលមានឈ្មោះថា “ Colour the Sky”

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី Han Duck-soo បន្តការងារ​ពី​ Yoon Suk Yeol ​​ដើម្បីដោះវិបត្តិ​កូរ៉េ​

Sokha Hotels

ព័ត៌មានពេញនិយម