Connect with us

សុខភាព

វីតាមីនសំខាន់ៗ ៣ មុខ ជួយពង្រឹងសុខភាពផ្លូវដង្ហើមពីការឆ្លងមេរោគ

បានផុស

នៅ

សុខភាព​ផ្លូវ​ដង្ហើម ជា​​ផ្នែក​មួយ​នៃ​សុខភាព​ទូទៅ គ្នា​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​បំផុត​នៅ​ក្នុង​សម័យ​នេះ ព្រោះ​សព្វ​ថ្ងៃ​សួត​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេងៗ ដូច​ជា​វីរុស​កូរ៉ូណា ជា​វីរុស​កាច​សាហាវ​ប្រហារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​យើង រហូត​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា ពពួក​វីតាមីន និង​រ៉ែ​នៅ​ក្នុង​របប​អាហារ ក៏​សំខាន់​ក្នុង​ការ​ថែរក្សា​សុខភាព​យើង​ពី​ជំងឺ ហើយ​វីតាមីន​ទាំង ៣​ខាង​ក្រោម​នេះ ជួយ​ពង្រឹង​សុខភាព​ផ្លូវ​ដង្ហើម​បាន​ល្អ។

វីតាមីន​ទាំង៣ ពង្រឹងសុខភាពផ្លូវដង្ហើម

១. វីតាមីន A

Vitamin A diet: Eat these top 10 food sources for glowing skin, immunity |  Health - Hindustan Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីតាមីនA សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ និង​ជួយ​បង្កើត​កោសិកា​ឡើង​វិញ​នៅ​ក្នុង​ខ្លួន​យើង។ ហេតុ​នេះ​ហើយ ទើប​ការ​ទទួល​បាន​វីតាមីន A គ្រប់គ្រាន់ មិន​ថា​ដោយ​ការ​ញ៉ាំ​អាហារ​ធម្មជាតិ ឬ​ប្រើ​វីតាមីន​បំប៉ន​ទេ អាច​ជួយ​ឲ្យ​រាងកាយ​យើង​ដំណើរការ​ជួសជុល​កោសិកា​សួត​បាន​ដោយ​ឯកឯង។ ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ សាច់​ត្រី ការ៉ុត ប្រូខូលី និង​ត្រសក់​ស្រូវ​ផ្អែម សុទ្ធ​តែ​ជា​ប្រភព​សម្បូរ​វីតាមីន A។

ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​តែ​ថា វីតាមីន A ក៏​ជា​​ខ្លាញ់​រលាយ មាន​ន័យ​ថា បើ​ក្នុង​ខ្លួន​យើង​លើស​វីតាមីន A វា​អាច​បណ្ដាល​ឲ្យ​ពុល និង​អាច​ប៉ះពាល់​ទៅ​ដល់​ជាលិកា​ថ្លើម និង​ឆ្អឹង​វិញ។

២. វីតាមីន C

Sources of Vitamin C Other Than Oranges

វីតាមីន C ផ្ដល់​ប្រយោជន៍​ដល់​រាងកាយ​យើង​ច្រើន ហើយ​ក្នុង​នោះ​គឺ​បង្ការ​សួត​ពី​ការ​ឆ្លង​ជំងឺ ឬ​មេរោគ​ផ្សេងៗ។ ការ​ទទួល​បាន​វីតាមីន​នេះ​គ្រប់​គ្រាន់​ជា​ប្រចាំ អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ និង​លើក​កម្ពស់​ការ​បង្កើត​ Collagen ក្នុង​ស្បែក។ វីតាមីន C ដែល​សម្បូរ​ក្នុង​ផ្លែ​ក្រូច ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី និង​ជាតិ​ពុល ហើយ​វា​ក៏​ជួយ​ឲ្យ​រាងកាយ​យើង​កម្ចាត់​ម៉ូលេគុល​ខូច​ខាត​ចោល។ សារធាតុ​ចិញ្ចឹម​សំខាន់​មួយ​មាន​ក្នុង​វីតាមីន C នោះ​គឺ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ដល់​ដំណើរការ​សួត និង​កាត់​បន្ថយ​រោគសញ្ញា​សុខភាព​ផ្លូវ​ដង្ហើម​។ ផ្លែ​ក្រូច ផ្លែ​ត្របែក គីវី ប្រូខូលី និង​ពពួក​ប៊ើរី ជា​ប្រភព​សម្បូរ​វីតាមីន C។

៣. វីតាមីន D

Vitamin D and Diabetes - Types, Effects, Deficiency & Health Benefits

ក្រៅ​ពី​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ វីតាមីន D ក៏ជួយ​ការពារ​យើង​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ​លើ​សុខភាព​ផ្លូវ​ដង្ហើម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ។ បើ​រាងកាយ​យើង​ខ្វះ​វីតាមីន D អាច​បង្កើន​ហានិភ័យ​រលាក​ទង​សួត កើត​ហឺត និង​បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត។ ហេតុ​នេះ​ហើយ ការ​បន្ថែម​វីតាមីន D ឲ្យ​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​រាងកាយ មុខងារ​សួត​នឹង​ដំណើរ​ការ​បាន​ល្អ​ដែរ។ ត្បិត​តែ​ពន្លឺ​ព្រះ​អាទិត្យ​ជា​ប្រភព​សំខាន់​មួយ​នៃ​វីតាមីន D តែ​អាហារ​ដូចជា ត្រី​ធូណា សាល់ម៉ុន អយស្ទ័រ និង​ស៊ុត​ក្រហម​ក៏​មាន​ផ្ទុក​វីតាមីន D ​ខ្ពស់ យើង​អាច​បន្ថែម​ចូល​ទៅ​ក្នុង​របប​អាហារ​ដោយ​មិន​បាច់​ឈរ​ហាល​ក្ដៅ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នកជំនាញបកស្រាយពី​អត្ថប្រយោជន៍នៃវីតាមីន C​ ពិតជាអាចការពារកូវីដបានពិតមែនឬ យ៉ាងណា!

ចុចអាន៖ ទទួលទាន​អាហារ​ពេល​ព្រឹក​ទាំង​នេះ ដូច​ផ្ដល់​វីតាមីន C ប្រចាំ​ថ្ងៃ​ដល់​រាងកាយ​ និង​ពង្រឹង​ភាព​ស៊ាំ​អំឡុង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម