សុខភាព
វេជ្ជបណ្ឌិតពន្យល់ពីភេសជ្ជៈមួយប្រភេទ មុនចាក់វ៉ាក់សាំងត្រូវតមដាច់ខាត និងចំពោះមនុស្សខ្លះអាចផឹកបានធម្មតា
ក្រៅពីថ្នាំមួយចំនួន ដែលតម្រូវឲ្យតមមុនចាក់វ៉ាក់សាំង ក៏នៅមានភេសជ្ជៈមានជាតិកាហ្វេអ៉ីន ផ្សេងទៀត និងកំពុងមានប្រជាប្រិយភាពសម្រាប់មនុស្សទូទៅ នោះគឺ កាហ្វេ ដែលវេជ្ជបណ្ឌិតបានហាមដាច់ខាតកុំផឹកមុនពេលចាក់។

ក្រុមអ្នកចំណីអាហារនៅប្រទេសថៃបានពន្យល់ថា “ ការផឹកកាហ្វេនឹងបង្កើនសម្ពាធក្នុងខ្លួនរបស់យើងជាបណ្ដោះអាសន្ន រហូតដល់ ៨ មីលីម៉ែតបារត និង៦ មិល្លីម៉ែត្របារត នៅក្នុងសម្ពាធខាងលើ និងខាងក្រោមរៀងៗខ្លួន។ ដោយសារតែសារធាតុដែលមានឈ្មោះថា ‘កាហ្វេអ៉ីន’ នៅក្នុងកាហ្វេធ្វើឲ្យយើងភ្ញាក់ដឹងខ្លួន ឬចំពោះមនុស្សខ្លះវាអាចជាការញ័រទ្រូងភ្លាមៗនិងឈឺក្បាលផងដែរ។

សម្ពាធនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចាក់វ៉ាក់សាំង ពីព្រោះប្រសិនបើសម្ពាធរបស់យើងលើសកម្រិត ដែលមិនសមស្រប នោះអង់ទីគ័រមិនអាចដុះបានទេ បន្ទាប់ពីទទួលវ៉ាក់សាំងរួច ។ រាងកាយយើង អាចឆ្លើយតបទៅនឹងការឆ្លងនៅក្នុងវ៉ាក់សាំង ដែលត្រូវបានផ្ដល់ឲ្យចង្វាក់បេះដូងរឹងមាំ រហូតដល់សម្ពាធខ្ពស់ ហើយប្រសិនបើខ្ពស់ជាងនេះ វានឹងបង្កគ្រោះថ្នាក់ដល់បេះដូងរបស់យើងកាន់តែខ្លាំងជាងមុន។

ទោះយ៉ាងណា ទំព័រហ្វេសបុកនៃក្រុមចំណីអាហាររបស់ថៃ បានបន្ថែមថា“ ប៉ុន្តែចំពោះអ្នកដែលផឹកកាហ្វេជាប្រចាំ ភាពធន់នឹងជាតិកាហ្វេអ៉ីន ក៏អាចបណ្ដាលឲ្យសម្ពាធមិនឡើងខ្ពស់ដែរ” ដែលត្រូវនឹងទិន្នន័យរបស់លោកវេជ្ជបណ្ឌិត Teerawat Hemajutha នាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលជំងឺថ្មី នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ Chulalongkorn បានបញ្ជាក់ថា “ ចំពោះភេសជ្ជៈដែលមានជាតិកាហ្វេអ៉ីន ដូចជា តែ កាហ្វេ ប្រសិនបើអ្នកផឹកវាជាប្រចាំថ្ងៃ កុំបញ្ឈប់ឲ្យសោះ ព្រោះចំនួនដែលអ្នកផឹកទៀងទាត់ មិនបណ្ដាលឲ្យញ័រទ្រូង ប៉ុន្តែប្រសិនបើត្រូវបញ្ឈប់ភ្លាមៗ វាអាចឈឺក្បាល និងយល់ច្រឡំថា បណ្ដាលមកពីផលប៉ះពាល់នៃវ៉ាក់សាំងទៅវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ sanook
ចុចអាន៖អ្នកជំនាញបកស្រាយពីអត្ថប្រយោជន៍នៃវីតាមីន C ពិតជាអាចការពារកូវីដបានពិតមែនឬ យ៉ាងណា!

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល