សុខភាព
ចំណុចត្រូវប្រយ័ត្នចំពោះអ្នកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង
យោងតាមគោលការណ៍ណែនាំប្រតិបត្តិស្ដីពីការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ (COVID-19 Rapid Antigen Test) របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចុះនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះបានបង្ហាញថា បុគ្គលដែលមានការសង្ស័យថាអាចមានឆ្លងជំងឺកូវីដ-១៩ អាចប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងបាន ដោយត្រូវមានទំនូួលខុសត្រូវ និងគ្រប់គ្រងកាកសំណល់នៃតេស្តឱ្យបានត្រឹមត្រូវ និងត្រូវរាយការណ៍ពេលឃើញលទ្ធផលវិជ្ជមានកូវីដ-១៩។

ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យមានការប្រុងប្រយ័ត្នចំពោះ បុគ្គលដែលមានការសង្ស័យថាអាចមានឆ្លងជំងឺកូវីដ-១៩ ហើយប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង គឺត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមវិធីសាស្ត្រនៃការប្រើប្រាស់ និងការគ្រប់គ្រងកាកសំណល់របស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ និងត្រូវអនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីចៀសវាងការចម្លងមេរោគកូវីដ-១៩ ជាយថាហេតុ។
ជាមួយគ្នានេះក្រសួងសុខាភិបាលបានបន្ថែមថា សាមីខ្លួនដែលបានធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយខ្លួនឯង ហើយបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ មានកាតព្វកិច្ចជូនដំណឹងទៅមន្ត្រីសុខាភិបាល ឬអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធដែលនៅជិតបំផុត ឬទាក់ទងទៅទូរសព្ទលេខ ១២២២ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តទាក់ទងនឹងការព្យាបាល ដើម្បីទទួលបាននូវសេវាព្យាបាលនៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬអនុវត្តគោលការណ៍នៃការព្យាបាលនៅតាមផ្ទះ យោងតាមការវាយតម្លៃកត្តាពាក់ព័ន្ធ ដោយមន្ត្រីសុខាភិបាល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានផ្ដល់ការទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤ ប្រភេទ មានដូចជា៖ ១. ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE ២. ROCHE SARS-CoV-2 Rapid Antigen Test 25T ៣. STANDARD Q COVID-19 Ag Test និង៤. INDICAID COVID-19 Rapid Antigen Test។
គួររំលឹកថា កាលពីថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកឱកាសឱ្យក្រុមហ៊ុនឯកជន អាចប្រើប្រាស់ឧបករណ៍តេស្ដរហ័ស ធ្វើតេស្ដសុខភាពបុគ្គលិក ឬកម្មកររបស់ខ្លួន ដើម្បីងាយស្រួលគ្រប់គ្រង និងបញ្ជូនទៅសម្រាកព្យាបាលបានលឿន ក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩។
សម្ដេចតេជោ គូសបញ្ជាក់ថា ខណៈដែលប្រជាពលរដ្ឋមានចំនួនច្រើនហើយក្រុមគ្រូពេទ្យមានចំនួនតិច ដូច្នេះ ការបង្រៀនឱ្យប្រជាពលរដ្ឋចេះការពារខ្លួនគឺជារឿងចាំបាច់ ដើម្បីបញ្ចៀសភាពយឺតយ៉ាវ និងគ្រប់គ្រងសភាពការណ៍មិនបានទាន់ពេលវេលា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ