សុខភាព
កុំមើលរំលង! ទឹកដោះគោជាផ្លែឈើមានសារធាតុទឹកច្រើន ជួយបំពេញចន្លោះខ្វះខាតនៃសុខភាពទូទៅ
ផ្លែទឹកដោះគោមានរសជាតផ្អែមឆ្ងាញ់ និងសំបូរទៅដោយសារធាតុទឹកនៅក្នុងផ្លែ។ ជាពិសេសសម្រាប់អ្នកដែលនិយមញ៉ាំផ្លែទឹកដោះគោ បើបានដឹងពីអត្ថប្រយោជន៍ចំពោះសុខភាពវិញ នឹងភ្ញាក់ផ្អើលជាក់ជាពុំខាន។

១ វាមានភាពងាយស្រួល ក្នុងការជួយសម្រកទម្ងន់ និងធ្វើឲ្យអ្នកមានអារម្មណ៍ថាឆាប់ឆ្អែតជាងផ្លែឈើផ្សេង។ ជាពិសេសទឹកដោះគោ លុបបំបាត់ចំណង់អាហារ និងរារាំងយើងមិនឲ្យញ៉ាំច្រើនហួសពេក។
២ ការពាររាងកាយពីជំងឺទឹកនោមផ្អែម ព្រោះវាអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមទៅជាកម្រិតធម្មតា។ ស្លឹករបស់ផ្លែទឹកដោះគោ ក៏អាចផ្ដល់នូវសុខភាពដូចគ្នាដែរ។
៣ ជួយសម្រួលដល់ការរំលាយអាហារត្រឹមត្រូវ ដោយសារតែលក្ខណៈពិសេសរបស់ផ្លែឈើនេះមានសារធាតុទឹកច្រើននេះ។ ជាទូទៅ វាលើកកម្ពស់សុខភាពរបស់ក្រពះ ឲ្យល្អប្រសើរជាងមុន។
៤ ជួយរាងកាយក្នុងការរក្សាចលនាពោះវៀនឲ្យមានសុខភាពល្អ និងទៀងទាត់។ ជាតិពុលក្នុងខ្លួនត្រូវបានយកចេញពីរាងកាយយ៉ាងងាយស្រួល និងជំរុញប្រព័ន្ធរាងកាយឲ្យរឹងមាំជាងមុន។
៥ ទឹកដោះគោមួយផ្លែជួយក្នុងការទល់លាមក ព្រោះផ្លែឈើនេះមានជាតិសរសៃខ្ពស់។ ជាពិសេសធ្វើឲ្យចលនានៃពោះវៀនទៀងទាត់ ក្នុងការចេញទៅក្រៅប្រព័ន្ធផ្សេងៗ។

៦ ការពារពោះវៀនធំពីជំងឺមហារីក ដោយការទទួលទានទឹកដោះគោជារៀងរាល់ថ្ងៃ ធ្វើឲ្យក្រពះមានសុខភាពល្អ។ នៅពេលដែលប្រព័ន្ធនេះដំណើរការបានល្អ ការទាក់ទងនឹងជំងឺមហារីកក៏អាចការពារបាន។
៧ មានកាឡូរីទាប ធ្វើឲ្យផ្លែឈើមួយនេះក្លាយជាអាហារសម្រន់ទាំងកុមារនិងមនុស្សពេញវ័យ។ នៅពេលហូប អ្នកមិនចាំបាច់ព្រួយបារម្ភអំពីកាឡូរីរបស់វាទេ ព្រោះវាមានកំរិតទាប បើប្រៀបធៀបទៅនឹងផ្លែឈើដទៃទៀត។
៨ ផ្លែទឹកដោះគោ ក៏ល្អចំពោះសុខភាពមាត់ធ្មេញនិងឆ្អឹង ព្រោះវាផ្ទុកបរិមាណកាល់ស្យូមច្រើនគួរសម។
៩ មាតិកាជាតិដែករបស់ផ្លែទឹកដោះគោ ជួយដល់ដំណើរការអុកស៊ីសែនទូទៅរបស់រាងកាយ។ វាលើកកម្ពស់អេម៉ូក្លូប៊ីនដែលមានសុខភាពល្អ ហើយជាលទ្ធផលធ្វើឲ្យរាងកាយទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ លក្ខខណ្ឌដូចជាជំងឺដាច់សរសៃឈាមខួរក្បាល អាចត្រូវបានរារាំង ចាប់តាំងពីមានលំហូរអុកស៊ីសែន ដែលមានសុខភាពល្អនៅក្នុងឈាម។

១០ មាតិកាវីតាមីន C ខ្ពស់នៃផ្លែឈើនេះ ក៏ទទួលខុសត្រូវក្នុងការផលិតបរិមាណកូឡាជែនក្នុងខ្លួនផងដែរ។ ជាលទ្ធផលស្បែកមានសុខភាពល្អ និងគ្មានសន្លាក់ឬស្នាមមុន។ នេះក៏ជាមូលហេតុដែលវា ក៏មានមុខងារប្រឆាំងនឹងភាពចាស់ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ practicalheal
ចុចអាន៖ជនជាតិអាស៊ីចាត់ទុកទំពាំងឫស្សី ជា ” ស្ដេចបន្លែ ” ប្រឆាំងនឹងជំងឺមហារីកធំៗ រួមទាំងការរលាក
ចុចអាន៖ទោះពពួកសត្វល្អិតសំបូរទៅដោយប្រូតេអ៉ីន តែក្រុមអ្នកជំងឺទាំងនេះត្រូវប្រុងប្រយ័ត្នក្នុងការហូប

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ