សុខភាព
ធាត់ទ្រលុកទ្រលន់ សម្បូរខ្លាញ់ ប្រឈមកើតជំងឺមហារីកច្រើនមុខ
ក្នុងខ្លួនសម្បូរខ្លាញ់ច្រើនអាចប្រឈមកើតជំងឺមហារីកច្រើនប្រភេទ តើពិតដែរទេ? ការធាត់លើសទម្ងន់មិនមែនជារឿងល្អសោះឡើយចំពោះសុខភាព ដោយហេតុថាការធាត់លើសទម្ងន់នេះជាដើមចមមួយធ្វើឲ្យយើងប្រឈមនឹងជំងឺច្រើនយ៉ាង មានទាំងមហារីកផង។
១. ខ្លាញ់ក្នុងខ្លួនបង្កជាជំងឺមហារីកបែបណា?
ខ្លាញ់ច្រើនក្នុងខ្លួន ធ្វើឲ្យមុខងារមួយចំនួនរបស់រាងកាយមិនអាចធ្វើការបានល្អដូចធម្មតា។ ពេលស្តុកខ្លាញ់ច្រើនលើសតម្រូវការក្នុងខ្លួនសម្រាប់ដុត ឬប្រើប្រាស់ នោះវានឹងធ្វើឲ្យយើងប្រែទៅជាធាត់លើសទម្ងន់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ដូចជា ពោះវៀនធំ និងក្រពះ ជាដើម។
រឿងបន្ទាប់ ពេលចាប់ផ្ដើមធាត់ ឬស្លៀកខោលែងចូល មានន័យថាជាតិកូលេស្តេរ៉ូល សម្ពាធឈាម និងជាតិស្ករក្នុងខ្លួនកើនឡើងដូចគ្នា។ ជាតិកូលេស្តេរ៉ូលក្នុងឈាម គឺជាកត្តាយ៉ាងសំខាន់មួយ ទាក់ទងជាមួយនឹងសុខភាពសរសៃឈាម។ អ្នកមានកូលេស្តេរ៉ូលខ្ពស់ ភាគច្រើនមានបញ្ហាត្បៀត និងមានកំណកក្នុងសរសៃឈាម ដែលសុទ្ធតែជាកត្តារារាំងលំហូរឈាម ហើយជាលទ្ធផល វាអាចឲ្យកើតទៅជាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
ដំណាក់កាលបន្ទាប់ កត្តាលើសខ្លាញ់នេះ នឹងធ្វើឲ្យមានបញ្ហាដល់សួត បេះដូង ថង់ទឹកប្រមាត់ និងថ្លើម។ ប្រព័ន្ធការពារខាងក្នុងរបស់យើង ចាប់ផ្ដើមថយចុះ ហើយកោសិកាមហារីកអាចមានលទ្ធភាពខ្ពស់ក្នុងការរីកលូតលាស់។ បន្ទាប់ពីអស់រយៈជាយូរមក វានឹងរាលដាលដល់សរីរាង្គដទៃពាសពេញរាងកាយ។
២. ខ្លាញ់ច្រើនបង្កជាមហារីកអ្វីខ្លះ?
អ្នកវិទ្យាសាស្រ្តបានរកឃើញពីទំនាក់ទំនងដោយផ្ទាល់រវាងជាតិខ្លាញ់ និងជំងឺមហារីកជាក់លាក់មួយចំនួន តែក៏អាចជាមូលហេតុបង្កជំងឺមហារីកផ្សេងៗទៀតដែរ។
កាលណាយើងធាត់ លើសទម្ងន់ នឹងមានខ្លាញ់ច្រើននៅក្នុងប្រព័ន្ធឈាម ចំពោះស្រីៗ អាចប្រឈមនឹងជំងឺមហារីកសុដន់ក្រោយអស់រដូវ។ ឯមហារីកផ្សេងទៀតអាចបណ្ដាលមកពីមានជាតិខ្លាញ់ច្រើន មានដូចជា មហារីកតម្រងនោម មហារីកពោះវៀនធំ និងចុងពោះវៀនធំ មហារីកលំពែង មហារីកបំពង់អាហារ និងមហារីកស្រទាប់ស្បូន ។
ក្រៅពីនេះ ខ្លាញ់ច្រើនក្នុងខ្លួន ត្រូវអ្នកវិទ្យាសាស្រ្តរកឃើញថាដែរកំពុងបង្កឲ្យកើតឡើងខ្ពស់ជំងឺមហារីកថ្លើម ដៃស្បូន មាត់ស្បូន ថង់ទឹកប្រមាត់ និងមហារីកក្រពេញប្រូស្តាត។
៣. សម្រកគីឡូកាត់បន្ថយហានិភ័យជំងឺមហារីក?
ការសម្រកគីឡូមិនត្រឹមតែជួយដល់សុខភាពរាងកាយទូទៅទេ តែក៏រួមចំណែកកាត់បន្ថយហានិភ័យជំងឺមហារីកដែរ។ ខ្លាញ់ក្នុងខ្លួនមិនមែនជារឿងអាក្រក់ទេ បើខ្លាញ់នោះស្ថិតក្នុងកម្រិតស្ដង់ដារមួយ ដោយហេតុថារាងកាយយើងក៏ត្រូវការខ្លាញ់ដើម្បីដំណើរការដែរ។
ជាការណែនាំ មនុស្សប្រុសគួរមានជាតិខ្លាញ់ក្នុងខ្លួននៅចន្លោះពី ១៤ ទៅ ១៧ ភាគរយ និងនៅចន្លោះពី ២១ ទៅ ២៤ ភាគរយសម្រាប់មនុស្សស្រី។ បើយើងអាចរក្សាជាតិខ្លាញ់ឲ្យស្ថិតនៅក្នុងកម្រិតនេះបាន វាមិនត្រឹមតែល្អសម្រាប់ខ្លួនរបស់យើងនោះទេ វាថែមទាំងជួយប្រឆាំងជំងឺជាច្រើនប្រភេទបានទៀតផង។
ដូចគ្នាដែរ គ្នាយើងកុំច្រឡំថា មនុស្សស្គមមិនមានជាតិខ្លាញ់ច្រើននោះ មនុស្សស្គមខ្លះក៏មានខ្លាញ់ច្រើនដែរ។ ការវាស់កម្រិតជាតិខ្លាញ់ក្នុងខ្លួនមិនអាចវាស់ដោយប្រើជញ្ជីងថ្លឹងទម្ងន់នោះទេ។ ការពិនិត្យកម្រិតជាតិខ្លាញ់ដោយគ្រូពេទ្យជំនាញទើបដឹងច្បាស់លាស់។
ទោះបីជាមិនសូវមានភស្តុតាងច្រើនបញ្ជាក់ថាការសម្រកទម្ងន់អាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក តែថាការសិក្សាបញ្ជាក់ថា ការសម្រកទម្ងន់ ជួយកាត់បន្ថយកម្រិតអ័រម៉ូនពុលក្នុងខ្លួន ដែលជាកត្តាបង្កជាជំងឺមហារីក។
៤. ធ្វើម៉េចអាចសម្រកខ្លាញ់បាន?
ការសម្រកខ្លាញ់ អាចធ្វើឡើងតាមរយៈការហាត់ប្រាណ និងការមានរបបអាហារត្រឹមត្រូវ។
របបអាហារ៖ ដើម្បីសម្រកខ្លាញ់ក្នុងខ្លួនយើងគួរមានរបបអាហារសម្បូរជាតិសរសៃមានដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាដើម។ ក្រៅពីនេះ យើងគួរកាត់បន្ថយការញ៉ាំអាហារកែច្នៃ និងគ្រឿងស្រវឹង ព្រោះជាអាហារសម្បូរកាឡូរី តែមិនសូវមានសារធាតុចិញ្ចឹម។
ហាត់ប្រាណ៖ ការហាត់ប្រាណបែបខ្លាំងៗដូចជានៅតាមក្លឹមហាត់ប្រាណ និងការហាត់ប្រាណបែបជំនួយដល់បេះដូងអេរ៉ូប៊ិក នៅមានការជជែកគ្នាច្រើនថាមួយណាល្អសម្រាប់សម្រកខ្លាញ់។ ប៉ុន្តែថា បើគ្នាយើងអាចធ្វើបានទាំងពីរជាល្អល្អចំពោះសុខភាព និងផែនការសម្រកខ្លាញ់ និងគីឡូ។ ការហាត់ប្រាណខ្លាំងៗដូចជានៅក្លឹបហាត់ប្រាណជួយបង្កើនសាច់ដុំ ដែលសាច់ដុំជួយដុតខ្លាញ់ក្នុងខ្លួន។ ចំណែកការហាត់ប្រាណបែបអេរ៉ូប៊ិក ដូចជារាំ ដើរ រត់ ជិះកង់ ហែលទឹក គេជឿថាជួយឲ្យស្រកទម្ងន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មូលហេតុសំខាន់ៗបណ្ដាលឱ្យធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង
ចុចអាន៖ បើគិតថាខ្លួនធាត់ ហាត់ប្រាណតាមវិធីទាំងនេះអាចជួយឲ្យគីឡូថេរ ឬស្រកបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
សន្តិសុខសង្គម៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ