សុខភាព
មូលហេតុដែលបង្កឲ្យភ្នែកកើតពពែឆ្កែ គ្រប់គ្នាប្រហែលជាឆ្ងល់និងមិនធ្លាប់ដឹង ពីដើមចមនៃជំងឺនេះ!
អ្នកដែលធ្លាប់កើតពពែឆ្កែ ប្រហែលជាងឿងឆ្ងល់ ថាបណ្ដាលមកពីមូលហេតអ្វី។ ជាការពិត ការកើតពពែឆ្កែ មានហេតុផល ដែលអាចកើតឡើងដោយយើងមិនសូវដឹង។ តើបញ្ហាអ្វីដែលបណ្ដាលឲ្យមនុស្សកើតជំងឺមួយនេះ?

សាស្ត្រាចារ្យ Gwalin, M.D ជាវេជ្ជបណ្ឌិត ផ្នែកវះកាត់ភ្នែកឡើងបាយនៃមហាវិទ្យាល័យវេជ្ជសាស្ត្រមន្ទីរពេទ្យ Ramathibodi សាកលវិទ្យាល័យ Mahidol បានផ្តល់ព័ត៌មានអំពីការករកើតនៃជំងឺពពែឆ្កែ ដោយសារតែបណ្ដាលមកពីការឆ្លងមេរោគក្រពេញ sebaceous ដែលធ្វើឲ្យរលាក។
បញ្ហាដែលធ្វើឲ្យឆ្លងមេរោគក្រពេញ sebaceous គឺមកពី ៖ ជាទូទៅយើងតែងប៉ះភ្នែកដោយដៃមិនស្អាត ពាក់ឡែនមិនត្រឹមត្រូវឬមិនបានសំអាតឲ្យស្អាត ប្រើគ្រឿងសម្អាងមិនស្អាតឬលាបលើភ្នែកផ្ទាល់។ ធ្លាប់មានជំងឺត្របកភ្នែករលាក។
ជាពិសេសបើតាមជំនឿខ្មែរគឺធ្លាប់មានប្រវត្តិមើលឆ្កែរួមភេទ និងការថយចុះនូវភាពស៊ាំដូចជាជំងឺទឹកនោមផ្អែម។ ល។

វិធីព្យាបាលពពែឆ្កែដោយខ្លួនឯងនិងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ
សូមយកកន្សែងក្ដៅមកស្អំលើត្របកភ្នែក ៥ ទៅ១០ នាទី ឬ ៣ ទៅ ៥ ដងក្នុងមួយថ្ងៃ។
លាងដៃនិងលាងមុខឲ្យស្អាតជានិច្ច។ ជៀសវាងការប៉ះត្របកភ្នែកដែលហើម ដោយពពែឆ្កែ ជាពិសេសកុំច្របាច់ឬបង្ហូរខ្ទុះចេញពីភ្នែកដោយខ្លួនឯង។
ប្រសិនបើរោគសញ្ញាមិនមានភាពប្រសើរឡើងសូមស្វែងរកការព្យាបាលពីខាងវេជ្ជសាស្ត្រ
សម្រាប់ការពិនិត្យនិងព្យាបាលបន្ថែមទៀតជាមួយនឹងថ្នាំអង់ទីប៊ីយ៉ូទីកឬអាស្រ័យលើក្រុមគ្រូពេទ្យដាក់ថ្នាំឲ្យ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ទោះពពួកសត្វល្អិតសំបូរទៅដោយប្រូតេអ៉ីន តែក្រុមអ្នកជំងឺទាំងនេះត្រូវប្រុងប្រយ័ត្នក្នុងការហូប
ចុចអាន៖ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ