Connect with us

សុខភាព

ថ្នាំដូចក្រមុំផ្សាយលើបណ្ដាញសង្គម អាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ

បានផុស

នៅ

បច្ចុប្បន្ន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មានការលក់ថ្នាំ​សុល ថ្នាំ​លាប ថ្នាំ​បន្តក់ ដែល​ជួយ​ឲ្យ​ប្រដាប់​ភេទ​ស្ត្រី​វិល​មក​រក​សភាព​ដើមដូចក្រមុំម្ដងទៀត។

ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ថ្នាំ​សុល​ដែល​គេ​ផ្សព្វផ្សាយ​នោះ​គ្មាន​ប្រសិទ្ធភាព​ដូច​អ្វី​ដែល​អ្នក​នាំ​ចូល​ផលិតផលបង្ហោះប្រាប់​​ឡើយ​ ហើយថ្នាំ​ទាំង​អស់​នោះ​ភាគច្រើន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់ និង​ប្រើប្រាស់​ពី​ក្រសួង​សុខាភិបាល​ទេ។

លោក​បាន​បន្ត​ទៀត​ថា ផលិតផល​ដែល​បាន និង​កំពុង​ផ្សាយ​ថា​ ជួយ​ឲ្យ​ប្រដាប់បន្តពូជ​វិលមក តឹងហាប់​ណែនដូច​ក្រមុំ​ម្ដង​ទៀត ហើយ​ជួយ​មិន​ឲ្យ​ធ្លាក់​ស បំបាត់​ក្លិន ពិតជា​ប៉ះពាល់​ចំពោះ​សុខភាព​ដែល​អាច​បំផ្លាញ​ប្រដាប់​ភេទ​ស្ត្រី​ឲ្យ​រលាក រលួយ ស្អិត ហើម ស្ងួត រមាស់ រលាក អាលែកហ្ស៊ី បើ​ករណី​ធ្ងន់ធ្ងរ​កើត​ជា​ជំងឺ​មហារីក​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នោះ​ថ្នាំ​ដែល​គេ​ផ្សព្វផ្សាយ​ថា​ជួយ​ឲ្យ​ដូច​ក្រមុំ​ម្ដង​ទៀត អាច​បង្ក​ឲ្យ​មាន​មេរោគ​ត្រង់​ចំណុច​នោះ ថែម​ទាំង​មាន​ការ​រំខាន​ដល់​អ័រម៉ូន​របស់​ស្ត្រី អាច​បង្ក​ទៅ​ជា​ជំងឺ​កាមរោគ ដែល​អាច​ចម្លង​ទៅ​ដៃគូ មាន​ជំងឺ​រោគ​ស្ត្រី​មិន​ងាយ​ព្យាបាល ក៏​មិន​សង្ឃឹម​ថា​អាច​ជា ត្រលប់មក​ធម្មតា​វិញ​ទេ (ពិការ​ផ្លូវ​ភេទ) រហូត​ដល់​ប្រហែល​លែង​រួមភេទ​បាន​ជា​រៀង​រហូត​ហើយ។

វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី មុន​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់​ថ្នាំ​អស់​ទាំង​នោះ យើង​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន ព្រោះ​អ្នក​ដែល​ណែនាំ​ឲ្យ​ប្រើប្រាស់​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​គ្មាន​ជំនាញ គ្មាន​សញ្ញាប័ត្រ​ពាក់ព័ន្ធ​ឡើយ ហើយ​អ្នក​ដែល​គេ​ជួល​មក​ផ្សាយ​ក៏​មិន​បានសិក្សាលម្អិត និងមិនសូវមាន​ចំណេះដឹង​គ្រប់គ្រាន់​ផ្នែក​រោគស្រ្តី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖ទំហំ​ក្បាល​កូន​ធំ​ប៉ុណ្ណា ទើប​មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន?

ចុចអាន៖មករដូវចំថ្ងៃមានកម្មវិធី អាចផឹកស្រាបានអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម