សុខភាព
គេងច្រើនជាង ៩ ម៉ោងក្នុងមួយថ្ងៃ អាចជាសញ្ញាមួយនៃបញ្ហាសុខភាព
ប្រសិនជាយើងសង្កេតឃើញថាយើងត្រូវការរយៈពេលគេងច្រើនជាង ៩ ម៉ោងក្នុងមួយថ្ងៃ គិតទាំងពេលថ្ងៃ និងពេលយប់ ដើម្បីជាការសម្រាកស្រួលខ្លួន នោះអាចជាសញ្ញាបង្ហាញថាយើងកំពុងមានបញ្ហាសុខភាព ជាពិសេសសម្រាប់គ្នាយើងដែលអាចគេងលក់នៅកន្លែងណា និងពេលណាក៏បាន។ ភាគច្រើនយើងតែងមើលរំលងបញ្ហាគេងច្រើននេះដោយគិតថាមកពីយើងហត់ពីការងារ ប៉ុន្តែការមិនយកចិត្តទុកអាចបណ្ដាលឲ្យមានប៉ះពាល់ច្រើន។ តើគេងច្រើនពេកអាចបណ្ដាលមកពីកត្តាអ្វីខ្លះ?
១. ជំងឺគេងច្រើន (Hypersomnia)

ជំងឺគេងច្រើន (Hypersomnia) សំដៅលើស្ថានភាពដែលរយៈពេលនៃការគេងមានការកើនឡើងមិនថាពេលយប់ ឬពេលថ្ងៃ។ តាមពិតទៅ អ្នកដែលមានជំងឺគេងច្រើននេះអាចនឹងងងុយគេងអំឡុងពេលថ្ងៃ។ ក្នុងករណីនេះយើងអាចនឹងគេងលក់មិនថាយើងកំពុងបើកបរ ឬនៅកន្លែងធ្វើការក៏ដោយ។ ទោះបីយើងគេងច្រើនម៉ោងក៏ដោយ យើងនៅតែអាចមានអារម្មណ៍ថាហត់ ឬអស់កម្លាំង។
២. ជំងឺបាក់ទឹកចិត្ត
មនុស្សពេញវ័យមួយចំនួនអាចមានជំងឺគេងមិនលក់ជាសញ្ញានៃជំងឺបាក់ទឹកចិត្ត ខណៈមនុស្សពេញវ័យមួយចំនួនទៀតក៏ដូចជាកូនក្មេងអាចនឹងមានជំងឺគេងច្រើនដែលបង្កដោយជំងឺបាក់ទឹកចិត្ត។ ប្រសិនជាយើងមិនយកចិត្តទុកដាក់ ឬមិនដឹងថាយើងមានជំងឺបាក់ទឹកចិត្ត ការគេងលក់ច្រើនអាចជាសញ្ញាមួយដែលយើងមិនគួរមើលរំលង។
៣. សុខភាពបេះដូង
រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដែលយើងអាចមានដោយសារជំងឺទាក់ទងនឹងបេះដូងអាចជាការគេងច្រើន។ នេះរួមបញ្ចូលការងងុយគេងអំឡុងពេលថ្ងៃដែរ។ យើងអាចមានអារម្មណ៍ថាហត់ និងអស់កម្លាំង តែនេះអាចមិនមែនមកពីធ្វើការច្រើនទេ។ ហេតុនេះហើយទើបមានការពិបាកក្នុងបែងចែកថាបញ្ហាគេងច្រើនជាង៩ម៉ោងរបស់យើងអាចទាក់ទងទៅនឹងជំងឺបេះដូងឬយ៉ាងណា។
៤. ជំងឺក្រពេញទីរ៉ូអ៊ីត
បញ្ហាក្រពេញទីរ៉ូអ៊ីតអាចធ្វើឲ្យយើងមានជំងឺគេងមិនលក់ និងមួយប្រភេទទៀតអាចជាជំងឺគេងច្រើនដែលយើងគេងច្រើន ឬមានអារម្មណ៍ថាហត់គ្រប់ពេល។ ជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត (Hypothyroidism) គឺ ទាក់ទងទៅនឹងការគេងច្រើន ១០ ម៉ោងក្នុងមួយថ្ងៃ ហើយក៏អាចបង្កឲ្យអស់កម្លាំង និងគេងនៅពេលថ្ងៃ។ ប្រសិនជាយើងមិនមានបញ្ហាសុខភាពផ្សេងទៀតតែយើងនៅតែគេងច្រើនម៉ោង យកល្អគួរទៅពិនិត្យក្រពេញទីរ៉ូអ៊ីតរបស់យើង។
៥. គេងយប់តិចជាង ៦ ម៉ោង

ការគេងមិនគ្រប់គ្រាន់អាចបង្កឲ្យមានបញ្ហាគេងច្រើនធ្ងន់ធ្ងរ។ មិនថាមកពីកត្តាអ្វីក៏ដោយ ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យយើងគេងច្រើនជាងធម្មតា។ អំឡុងពេលគេងរបស់យើងគួរស្ងប់ស្ងាត់ និងមិនមានអ្វីរំខាន។ បើមិនដូច្នោះទេ យើងអាចនឹងគេងច្រើនម៉ោងរួមទាំងគេងថ្ងៃផងដែរ។
៦. បញ្ហាស្ទះដង្ហើមពេលគេង (Obstructive Sleep Apnea)
បញ្ហាស្ទះដង្ហើមពេលគេង ( Obstructive Sleep Apnea) អាចកើតឡើងនៅពេលដែលស្ទះផ្លូវដង្ហើម ហើយផ្លូវដង្ហើមខាងលើមិនដំណើរការរយៈពេល ១០ វិនាទីដែលនេះអាចកើតឡើងច្រើនដងក្នុងមួយយប់។ ហេតុនេះហើយទើបការគេងរបស់យើងត្រូវបានរំខានច្រើនដងក្នុងមួយយប់ ហើយយើងត្រូវការគេងបន្ថែមដើម្បីឲ្យមានអារម្មណ៍ថាសម្រាកបានគ្រប់គ្រាន់។ នៅពេលយើងមិនបានគេងបន្ថែម ការងងុយគេងអំឡុងពេលថ្ងៃនឹងកើតមានដែលយើងហាក់ដូចជាអាចគេងលក់នៅគ្រប់កន្លែង និងគ្រប់ពេល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព
ចុចអាន៖ គន្លឹះជួយក្នុងការគេងបានលក់ស្រួល គ្មានសំឡេងរំខានពេញមួយយប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ