សុខភាព
ពិតអត់ថាអ្នកលេងកីឡា មានសុខភាពល្អ មិនឆ្លងកូវីដ-១៩?
មានការលើកឡើងជាច្រើនពីមនុស្សដែលងាយឆ្លង COVID-19 ហើយនឹងអ្នកមិនងាយឆ្លង ក្នុងនោះដែរក៏មានគេនិយាយថា បើយើងជាអ្នកមានសុខភាពល្អ មានហាត់កីឡា មិនឆ្លង ឬមិនឈឺ។ តែសម្រាប់មតិនេះដែរ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ទោះជាអ្នកលេងកីឡា សាច់ដុំធំៗប៉ុនណាក៏ឆ្លង និងឈឺដែរ ប្រសិនបើមិនបានការពារត្រឹមត្រូវ។
លោកបានបន្ថែមទៀតថា តែអ្នកលេងកីឡាមានសុខភាពរឹងមាំល្អ ទោះជាពេលឆ្លងក៏មិនបណ្ដាលឲ្យឈឺទ្រុឌទ្រោម ឬសភាពជំងឺធ្ងន់ធ្ងរដូចមនុស្សចាស់ ឬអ្នកមិនលេងកីឡាផងដែរ ហើយក៏មិនងាយចម្លងទៅគេបន្តទៀតថា។ ដូចនេះហើយបានជាក្រសួងណែនាំឲ្យយើងមានអនាម័យខ្លួនប្រាណ ញ៉ាំអាហារសម្បូរជីវជាតិ និងហាត់ប្រាណឲ្យបានទៀងទាត់។
វេជ្ជបណ្ឌិតក៏បានបន្ថែមទៀត សម្រាប់អ្នកលេងកីឡា ឬហាត់ប្រាណក៏ត្រូវតែប្រយ័ត្នដែរ ព្រោះឧបករណ៍ហាត់ប្រាណខ្លះអាចផ្ទុក COVID-19 តាមរយៈអ្នកផ្ទុកបានប៉ះពាល់ ក្អក កណ្ដាស់ ហើយដំណក់ទឹកតូចៗទៅទុំតោងកន្លែងនោះ។
ដូចនេះហើយទោះជាអ្នកហាត់កីឡា លេងកីឡា ឬអ្នកហាត់ប្រាណ គួរតែមានវិធានការផ្ទាល់ខ្លួន ដើម្បីសុវត្ថិភាពខ្លួន និងអ្នកជុំវិញ ទើបយើងអាចនាំគ្នាទប់ស្កាត់ការចម្លង និងរីករាលដាល ហើយកុំអាងខ្លួនមានសុខភាពរឹងមាំ COVID-19 មិនអាចឆ្លងចូលខ្លួនបាន ឲ្យសោះ ព្រោះមានប៉ុន្មានករណីហើយនៅបរទេសដែលកើតឡើងចំពោះកីឡាករអាជីព និងអ្នកកាយសម្ព័ន្ធ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សកម្មភាពគ្រោះថ្នាក់ ៣ យ៉ាង គួរចៀសវាងក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
សន្តិសុខសង្គម២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់