សុខភាព
៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លងកូវីដ-១៩ ដោយមិនដឹងខ្លួន
ក្រសួងសុខាភិបាលបញ្ជាក់ថា ត្រូវតែប្រកាន់ខ្ជាប់អនាម័យ និងរក្សាគម្លាត ដើម្បីការពារខ្លួនជាប់ជានិច្ចពីវីរុសកូវីដ-១៩។ ក្នុងនោះដែរលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានបញ្ជាក់ថា ត្រូវចៀសវាងទៅកន្លែងទាំង ៤ ទីតាំងនេះ ព្រោះទីនោះមានហានិភ័យឆ្លងខ្ពស់។
១- ឡានក្រុង

សម្រាប់ឡានក្រុងដែលផ្ទុកមនុស្សប្រជ្រៀតគ្នា ពិតជាមានអត្រាឆ្លងខ្ពស់ ព្រោះពេលមានអ្នកក្អក កណ្ដាស់ ហើយគ្មានការការពារត្រឹមត្រូវ។ បើទោះជាគ្មានការបញ្ជាក់ច្បាស់លាស់ពី WHO ថា COVID-19 មិនបានឆ្លងតាមរយៈញើស ក៏ត្រូវតែប្រយ័ត្នកុំឲ្យប៉ះពាល់ញើសអ្នកដទៃដែរ។
២- ផ្សារ

ប្រសិនបើនៅតាមផ្សារទំនើប កន្លែងគិតលុយគេតម្រូវឲ្យឈរឃ្លាតពីគ្នា ១ ម៉ែត្រកន្លះ ឬផ្សារខ្លះកំណត់ឲ្យអតិថិជនមានម៉ាស់ពាក់មុននឹងចូល ប៉ុន្តែនៅតាមផ្សារធម្មតាមិនមានការកំណត់ ហើយចូលចិត្តប្រជ្រៀតគ្នា ហើយថែមទាំងចាប់កាន់របស់របរពីម្នាក់ទៅម្នាក់គ្មានការជូតសម្អាត នាំឲ្យងាយឆ្លង COVID-19។
៣- ទូ ATM

ចំណែកនៅក្នុងទូ ATM វិញក៏ដូចគ្នា ប្រសិនបើមានអ្នកផ្ទុកម្នាក់ក្អក កណ្ដាស់ដោយមិនបានពាក់ម៉ាស់ ឬយកអ្វីខ្ទប់មាត់ច្រមុះ ហើយសំណាកបានខ្ទាតទៅទុំនៅអេក្រង់ ឬក្ដារចុចក្នុងទូ ហើយមានបុគ្គលម្នាក់ទៀតចូលទៅប្រើប្រាស់ និងបានប៉ះពាល់កន្លែងទាំងនោះ ពិតជាអាចឆ្លង។ ដូចនេះបើត្រូវការប្រើប្រាស់ទូ ATM ត្រូវយកអាល់កុលបាញ់កន្លែងយើងត្រូវប៉ះពាល់សិន ហើយបន្ទាប់ពីដំណើរការហើយ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬទឹកជែលលាងដៃ។
៤- បន្ទប់ទឹកសាធារណៈ
/cdn.vox-cdn.com/uploads/chorus_image/image/45886714/shutterstock_138678911.0.0.jpg)
ការប្រើប្រាស់បន្ទប់ទឹកសាធារណៈពិតជាមិនមានសុវត្ថិភាពនោះទេ ព្រោះយើងដឹងហើយថា COVID-19 អាចឆ្លងតាមរយៈបង្គន់ ហើយឡាបូលាងសម្អាតដៃ ក៏ងាយចម្លងមេរោគដែរ ប្រសិនបើកន្លែងនោះអ្នកផ្ទុកខាកស្ដោះ ញើសសម្បោរដាក់ ហើយយើងទៅប៉ះពាល់ និងមិនបានលាងស្អាតបានគ្រប់ជ្រុងជ្រោយ ពិតជាគ្រោះថ្នាក់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គន្លឹះ ៥ សំខាន់ៗ ត្រូវអនុវត្តជាចាំបាច់ ដើម្បីជួយអ្នកជំងឺកូវីដឱ្យឆាប់ជាសះស្បើយ
ចុចអាន៖ អ្នកប្រើប្រាស់ឱសថចិនមួយនេះ គប្បីយល់ដឹងនិងត្រណមចំពោះសកម្មភាពមួយចំនួន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ