Connect with us

សុខភាព

អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ដឹង​ពី​របប​អាហារ​ដ៏​ត្រឹមត្រូវ​!

បានផុស

នៅ

​ទី​១) របប​អាហារ​ជា​អ្វី​?

​រស់នៅ​ដោយ​ផាសុកភាព ជា​កិច្ចការ​ចាំបាច់​ចាំបាច់​សម្រាប់​មនុស្ស​ទូទៅ និង​ជាពិសេស​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ សូមបញ្ជាក់ថា​ អាហារ​ដែល​ល្អ​សម្រាប់​មនុស្ស​ដែលមាន​ជំងឺ​ទឹកនោមផ្អែម គឺ​វា​ល្អ​សម្រាប់​មនុស្ស​ទូទៅ​(​មិនមែនជា​អាហារ​តម​ទេ ដូច​ការលើកឡើង​នៃ​មនុស្ស​មួយចំនួន​នោះទេ​)៖

Healthy Food Relationships | Mental Health Treatment
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ជៀសវាង​អាហារ​ដែល​សំបូរ​ខ្លាញ់​

– អាច​ហូប​បាន​ច្រើន បន្លែ ផ្លែឈើ​មិន​ទុំ​ខ្លាំងពេក គ្រាប់​ធញ្ញជាតិ និង​បរិភោគ​បាយ​សំរូប​

– ហូប​បរិមាណ​តិចតួច​នូវ​ជាតិ​ស្ករ​កែច្នៃ (​ដំណាប់ និង​ស្ករ​គ្រាប់​)

– រក្សា​បរិមាណ​ជាតិ​ស្រវឹង​សមរម្យ​

– បញ្ចប់​ការជក់បារី​ជាដាច់ខាត​

– បរិភោគ​ឲ្យ​បាន​ទៀងពេល (​ជៀសវាង​ការ​បង្អត់អាហារ​)

​ទី​២) ការពិនិត្យ​ជា​ស្ករ តាមដាន​ជាតិ​ស្ករ​ព្រឹកព្រហាម​មុន​អាហារ ដើម្បី​បញ្ជាក់​ថា ​មាន​ជំងឺ​ទឹកនោមផ្អែម​មែន​ឫ មិនមែន​?

​នៅពេល​បរិភោគ​ចូលទៅ នោះ អាហារ​ត្រូវ​បាន​បំបែក​ជា​គ្លុយ​គូស​(​ជាតិ​ស្ករ​)​។ ជាតិ​ស្ករ​ទាំងនោះ ជួយ​កោសិកា​របស់​អ្នកបង្កើត​ថាមពល​ដែល​អ្នកត្រូវការ​សម្រាប់​សុខភាព​។ អាំង​ស៊ុយ​លីន​ជា​អ័រម៉ូន​សំខាន់​តែមួយគត់​ក្នុង​ខ្លួន​មនុស្ស​យើង ដែលមាន​ភារកិច្ច​ដឹកនាំ​ជាតិ​ស្ករ​យកទៅ​ប្រើប្រាស់​នៅ​គ្រប់​កោសិកា​នៃ​រាងកាយ​ទាំងមូល ដើម្បី​បម្លែង​ទៅជា​ប្រភព​ថាមពល អាចឲ្យ​ជីវិត​អាច​រស់​នៅបាន​។ នៅពេលដែល រាងកាយ​យើង​មិនអាច​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិភាព​ដូច​ធម្មតា​នូវ​អ័រម៉ូន​ឈ្មោះ​អាំង​ស៊ុយ​លីន នោះ​នាំឲ្យ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម (​ឫ​ហៅថា ជំងឺ ទឹកនោមផ្អែម​)​។ មានន័យថា ឫ​មួយ មាន​អាំង​ស៊ុយ​លីន​គ្រប់​គ្រាន់តែ​គ្មាន​ប្រសិទ្ធិភាព ឫ​មួយ​មាន​អាំង​ស៊ុយ​លីន​មាន​ប្រសិទ្ធិភាព តែ​បរិមាណ​មិន​គ្រប់គ្រាន់​សម្រាប់​ដឹកជញ្ជូន​ស្ករ​យកទៅ​ប្រើប្រាស់ ឬមួយ​មាន​បញ្ហា​ទាំងពីរ (​ដែលជា​ករណី​ទូទៅ​ភាគច្រើន នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ពីរ កើត​លើ​មនុស្ស​ធំ​)​។​

Diabetes: The Best Times to Test Your Blood Sugar

​បញ្ជាក់​៖

​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ជា​ក្តីកង្វល់​ចម្បង​ដ៏​ធំ​នៃ​វេជ្ជសាស្ត្រ​យើង​នាពេល​បច្ចុប្បន្ន ពីព្រោះ​ផ្តើមចេញពី​បញ្ហា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​តែមួយ​មុខ នាំទៅដល់​ផលប៉ះពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំងអស់ ដែល​អាច​នាំទៅដល់​ទាំង​ពិការភាព និង​អាយុជីវិត​។​

​បើ​មិនបាន​ព្យាបាល​ត្រឹមត្រូវ​និង​ឲ្យ​ទាន់​ពេលវេលា ជំងឺ​នេះ​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា​៖

– ផលប៉ះពាល់​បណ្តាល​ខ្សោយតម្រងនោម​

– ការ​ខូច​សាច់ដុំ​បេះដូង ដោយ​មកពី​ស្ទះ​សរសៃ​ឈាម​បេះដូង​

– ដាច់ ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល​

– ពិការភាព​ភ្នែក​

– និង​ការបាត់បង់​ការដឹង​ប្រព័ន្ធ​ប្រសាទ​អវយវៈ ដែល​នាំ​ដល់​ការ​ងាយ​មាន​របួស​ជើង និង​ការវះកាត់​ជើង​

​ទី​៣) ការ​ធ្វើ​លំ​ហាត់ប្រាណ​

– អ្វីដែល​អ្នក​គួរ​ធ្វើ មុន​ចាប់ធ្វើ​ហាត់ប្រាណ​៖

• ស្លៀកពាក់​សំលៀកបំពាក់​សមល្មម​មិន​តឹង​ពេក ពាក់​ស្បែក​ជើងមាន​ទ្រនាប់​ស្រួល​ហ្វឹកហាត់​

• យកតាម​ខ្លួន​នូវ​ដំ​ស្ករ សម្រាប់​ពេល​ចុះ​ជាតិ​ស្ករ​ខ្លាំង​

• សូម​ពិនិត្យ​ជាតិ​ស្ករ​មុន និង​ក្រោយ​ពេលធ្វើ​លំ​ហាត់ប្រាណ​

– លំ​ហាត់ប្រាណ​ប្រភេទ​ណាមួយ​ដែល​អ្នក​ចូលចិត្ត (​ហែល​ទឹក ការដើរ ការ​រាំ លេង​តេ​នី​ស វាយ​សី ទាត់​បាល់ និង​ការងារ​ផ្ទះ​

– គួរ​ធ្វើ​ឲ្យ​បាន ៣០​នាទី​ក្នុង​មួយថ្ងៃ និង ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​

– បើសិន​អ្នក​ចាក់​ផ្តើម​ចាក់​អាំង​ស៊ុយ​លីន សូម​ធ្វើការ​ហាត់ប្រាណ​សន្សឹមៗ ដោយមាន​ដំបូន្មាន​ពី​វេជ្ជបណ្ឌិត ឬ​អ្នកជំនាញ​

​បញ្ជាក់​៖ ផលប្រយោជន៍​ពី​ការធ្វើ​លំ​ហាត់ប្រាណ​៖

• ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការគ្រប់គ្រង​ជាតិ​ស្ករ​របស់​អ្នក​

• ធ្វើ​ឲ្យ​ប្រសើរ​នូវ​សម្ពាធ​ឈាម និង​ចលនា​សន្លាក់​

• ជួយ​ឲ្យ​អ្នក​ស្រក ឫ​រក្សា​ទម្ងន់​បានល្អ​

• ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ ដែលជា​ផល​វិជ្ជមាន​ប្រសើរ​បំផុត​សម្រាប់​សុខភាព​បេះដូង​

“​ដើម្បី​ស្វែងយល់​បន្ថែម​ពី​របប​ចំណីអាហារ ក៏ដូចជា​វិធី​ធ្វើយ៉ាងណា​អោយ​សុខភាព​ល្អ បងប្អូន​អាចមក​ប្រឹក្សា​ជាមួយនឹង​ក្រុម​គ្រូ ពេទ្យ​ឯកទេស​ជំងឺ​ទឹកនោមផ្អែម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បានជា​រៀងរាល់ថ្ងៃ​”៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ ធាត់ទ្រលុកទ្រលន់ សម្បូរខ្លាញ់ ប្រឈមកើតជំងឺមហារីកច្រើនមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម