Connect with us

សុខភាព

នេះហើយ​ជាមូលហេតុ​លើស​ឈាម​ទាំងក្មេង កុំ​ចេះ​តែ​មិន​អី!

បានផុស

នៅ

សម័យ​នេះ ក្មេងៗ​មួយ​ចំនួន​នៅ​តែ​​គិត​ថា ​ជំងឺ​លើស​ឈាមកើត​ឡើង​តែ​លើ​ម៉ាក់ប៉ា អ៊ំៗ​ប៉ុណ្ណោះ។ ប៉ុន្តែ ​ការ​សិក្សា​ជាច្រើន រកឃើញ​ជាបន្ត​បន្ទាប់ថា ក្មេងៗ​វ័យ​ជំទង់​ក៏កើត​ជំងឺ​លើស​ឈាម​ដូច​គ្នា ខណៈ​កត្តា​ចម្បងភាគ​ច្រើនដោយ​សារ​ទម្លាប់​រស់​នៅ​គ្មាន​ផាសុកភាព។

2,136 High Blood Pressure Home Stock Videos and Royalty-Free Footage
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមកម្ម​វិធី​សិក្សា​ពាក់ព័ន្ធ​កត្តា​ប្រឈម​នាំ​ឲ្យ​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​លើ​យុវវ័យ (Coronary Artery Risk Development in Young Adults (CARDIA)) នៅ​អាមេរិក បង្ហាញ​ថា ប្រមាណ ២០% ពលរដ្ឋ​អាមេរិក អាយុ​ចន្លោះ​ពី ១៨-៣០ ឆ្នាំ កើត​ជំងឺ​លើស​ឈាម ខណៈ​កត្តា​ប្រឈម​ចម្បង​មាន​ដូច​ជា៖

១- កត្តា​បង្ក​ជំងឺ​លើស​ឈាម​ដោយ​​ជំងឺ​ផ្សេងៗ

កត្តា​បង្ក​ឲ្យ​មាន​ជំងឺលើស​ឈាម ត្រូវ​ចែក​ចេញ​ជា ២ ដោយ​ទី ១ ហៅថា Primary Hypertension មាន​ន័យថា លើស​ឈាម​មិន​មែន​បង្ក​ដោយ​សារ​ជំងឺ​អ្វី​មួយ ហើយ​វិវត្ត​បន្តិច​ម្តងៗក្នុង​ខ្លួន​យើង ខណៈ​ប្រមាណ ៩០-៩៥ ភាគ​រយក្នុង​ចំណោម​អ្នកជំងឺ​លើស​ឈាម បង្ក​ឡើង​ដោយ​កត្តា​នេះ។

ដោយ​ឡែក កត្តា​បង្ក​ទី ២ មាន​ប្រមាណ ៥-១០ ភាគ​រយ ក្នុង​ចំណោម​អ្នក​ជំងឺ​លើស​ឈាម ហៅ​ថា Secondary hypertension ដោយ​មូលហេតុ​បង្ក​ជា​ជំងឺ​មក​ពី​បញ្ហា​សុខភាព​ផ្សេង​ទៀត បង្ក​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​តម្រង​នោម លើស​ឈាម ឬ​ប្រព័ន្ធ​អង់ដូគ្រីន (ប្រព័ន្ធ​ក្រពេញ​ផ្សេងៗ​ក្នុង​រាង​កាយ) ជា​ដើម។

ក្នុង​ករណី​កើត​ជំងឺ​លើស​ឈាម​ទាំង​ក្មេង ត្រូវ​តែ​ដឹង​ថា យើង​ស្ថិត​ក្នុង​កត្តា​បង្ក​​ប្រភេទ​ទី ២ ដែរ​ឬ​ទេ? ព្រោះ​បើ​យើង​ស្ថិត​ក្នុង​កត្តា​បង្ក​នេះ គឺ​អាច​ព្យាបាល​បាន បើ​យើង​រក​ឃើញ​មូលហេតុ​បង្ក​ពិត​ប្រាកដ។

មូល​ហេតុ​ភាគ​ច្រើន​ធ្វើ​ឲ្យ​កើត​ជំងឺ​លើស​ឈាម​ទាំង​ក្មេង មាន​ដូច​ជា បញ្ហា​តម្រង​នោម បញ្ហា​ទាក់​ទង​ជា​មួយ​រូប​រាង​សរសៃ​ឈាម​អាអក ជំងឺ​ថប់​ដង្ហើម​ពេល​គេង ជំងឺ​រលាក​ទង​សួត​រ៉ាំ​រ៉ៃ (COPD) និង​បញ្ហា​ខ្វះ ឬ​លើស​អ័រម៉ូន​ក្រពេញ​ទីរ៉ូ​អ៊ីត ខណៈ​ស្រីៗអាច​កើត​លើស​​ឈាម ដែល​បណ្ដាល​មកពី​ថ្នាំ​គ្រាប់​ពន្យារ​កំណើត។

២- កត្តា​ហ្សែន

HD & 4K blood pressure gauge Clips Stock Videos & Footages

ពេល​មាន​សមាជិក​គ្រួសារ​ធ្លាប់​កើត​ជំងឺ​លើស​ឈាម យើង​ក៏​ប្រឈម​មុខជា​​កើត​ជំងឺ​មួយ​នេះ​កាន់​តែ​ខ្ពស់ ទោះ​ស្ថិត​ក្នុង​វ័យ​ក្មេង​ក្តី។ បើ​យើងលើស​​ឈាម​ទាំង​​ក្មេង ហើយ​រក​មូល​ហេតុ​ផ្សេង​មិន​ឃើញ អាច​មក​ពី​បញ្ហា​ហ្សែន​ពី​កំណើត​នេះ​ឯង។

៣- លើស​ទម្ងន់

លើស​ទម្ងន់​ខ្លាំង​នៅ​វ័យ​ជំទង់ ​ធ្វើ​ឲ្យ​ប្រឈម​ជំងឺលើស​ឈាម​ទាំង​ក្មេង​ដូច​គ្នា។ ​អង្គការ​សុខភាព​ពិភព​លោក បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ ១៩៨០ ​មក បញ្ហា​លើស​ទម្ងន់​លើ​ក្មេង​ជំទង់ គឺ​កើន​ឡើង​ទ្វេ​ដង ហើយ​មក​ទល់​​ពេល​នេះ ក្មេង​ជំទង់​ម្នាក់ក្នុង​ចំណោម ១០​នាក់ មាន​បញ្ហា​លើស​ទម្ងន់។ ការ​សិក្សា​ចេញ​ផ្សាយ​របស់​សមាគម Journal of American College Surgery រក​ឃើញ​ថា អ្នក​​ធាត់មាន​កត្តា​ប្រឈម​កើត​ជំងឺ​លើស​ឈាម ខ្ពស់​ជាង ១,៧% បើ​ធៀប​ជា​មួយ​អ្នកមាន​គីឡូ​ធម្មតា ហើយ​ធាត់​កាន់​តែ​ខ្លាំង ប្រឈម​កាន់​តែ​ខ្ពស់។

៤- អត់​ហាត់​ប្រាណ

ហាត់​ប្រាណ​ជួយ​យើង​បញ្ចេញ​អ័រម៉ូនទៅបន្ធូរ​សរសៃ​ឈាម និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ផ្ទុយ​ទៅ​វិញ​បើមិន​សូវ​ហាត់​ប្រាណ នោះនឹង​ប្រឈម​មុខ​ខ្ពស់​រឿង​ឡើង​ទម្ងន់ ធ្វើ​ឲ្យ​លើស​គីឡូ។ ហេតុ​នេះ គ្នា​យើង​​មិន​សូវ​ហាត់​ប្រាណ ថែម​ទាំង​លើស​ទម្ងន់​ទៀត​នោះ ប្រឈម​មុខ​ខ្ពស់​ជា​មួយ​ជំងឺ​លើស​ឈាម។

What you need to know about high-blood pressure

៥- របបអាហារ

អាហារ​មាន​ជាតិ​ប្រៃ មាន​ផ្ទុក​ជាតិ​សូដ្យូម​ខ្ពស់ អាច​ធ្វើ​ឲ្យ​យើង​ឡើង​សម្ពាធ​ឈាម​បាន។ កាល់ស្យូម នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច នាំ​ឲ្យ​ជាតិ​ទឹក​ចាល់​នៅ​ក្នុង​ខ្លួន។ បើញ៉ាំ​អាហារ​មាន​ជាតិ​សូដ្យូម​ខ្ពស់ ក៏​ប្រឈម​មុខ​ខ្លាំង​ជាមួយ​ជំងឺ​លើស​ឈាម។

ក្មេង​ជំទង់​​ជា​ច្រើន មិន​សូវ​ខ្វាយ​ខ្វល់​តាម​ដាន​សម្ពាធ​ឈាម​ទេ។ ទម្លាប់​ព្រងើយ​កន្តើយ​ជាមួយ​ជំងឺ ជា​ហេតុ​មិន​ប្រើ​ថ្នាំ​ទៀង​ទាត់ បើ​ដឹង​ថា​ខ្លួន​កើត​ជំងឺ​នេះ​ក្តី។ យើង​គួរ​​ខ្វាយ​ខ្វល់​ឲ្យ​បាន​ច្រើន​ជាមួយ​បញ្ហា​លើស​សម្ពាធ​ឈាម អាច​កើត​ឡើង​លើ​យើង​គ្រប់​វ័យ គ្រប់​ពេល​វេលា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ដឹង​ពី​របប​អាហារ​ដ៏​ត្រឹមត្រូវ​!

ចុចអាន៖ រោគសញ្ញា​​ទាំង​៤ ​បញ្ជាក់​​​ថា​​កំពុង​​ស្ទះ​សរសៃ​ឈាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៥ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៧ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម