សុខភាព
ក្រសួងណែនាំពីវិធីធ្វើតេស្ដរហ័សកូវីដ-១៩ នៅផ្ទះត្រឹមត្រូវដោយខ្លួនឯង
តេស្តរហ័សកូវីដ-១៩ ៤ ប្រភេទត្រូវបានក្រសួងអនុញ្ញាតឲ្យគ្នាយើងប្រើប្រាស់ ដើម្បីផ្ដល់ភាពងាយស្រួល យើងធ្វើតេស្ដដោយខ្លួនឯង ក្នុងករណីចេញរោគសញ្ញាសង្ស័យកើតកូវីដ-១៩ ប៉ុន្តែមិនអាចរកកន្លែងធ្វើសំណាកបាន។ ប៉ុន្តែ តេស្ដរហ័សកូវីដ-១៩ ក៏មានក្បួនធ្វើត្រឹមត្រូវ មិនមែនចេះតែត្បារយកសំណាកហើយនោះទេ។

ក្រសួងសុខាភិបាល បានបង្ហាញពីរបៀបធ្វើតេស្ដរហ័សកូវីដ-១៩នៅតាមផ្ទះ តាមស្ដង់ដារ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ និងចៀសវាងប៉ះពាល់សំណាក បណ្ដាលឲ្យឆ្លងមេរោគ។ ខាងក្រោមនេះ ជាការធ្វើតេស្ដកូវីដ-១៩ ដោយខ្លួនឯង ទៅតាមជំហាននីមួយៗដូចជា៖
មុនពេលពិនិត្យតេស្ដរហ័សកូវីដ-១៩

ជំហានទី១ ៖ ជាដំបូង យើងត្រូវរកទីតាំងដែលមានភាពសមស្រប ហើយយើងអាចស្លៀកសម្លៀកបំពាក់ធម្មតាបាន ដោយមិនចាំបាច់ពាក់ឯកសណ្ឋាន PPE ដូចគ្រូពេទ្យក៏បាន តែត្រូវមានសម្ភារៈសំខាន់ ៣ យ៉ាងគឺ ម៉ាស់ របាំងមុខ និងស្រោមដៃ។
ជំហានទី២៖ ពិនិត្យមើលប្រភេទតេស្ដ កាលបរិច្ឆេទ និងសេចក្ដីណែនាំ
ជំហានទី៣៖ ពិនិត្យមើលទៅលើឧបករណ៍ឲ្យគ្រប់មុខ មុនពេលចាប់ផ្ដើមធ្វើតេស្ដដោយឧបករណ៍មាន សូលុយស្យុងប៊ូហ្វ័រទីប តម្បារ គម្រប បន្ទះតេស្ដរហ័សកូវីដ-១៩ និងហ្វឺត។
ពេលដំណើរការតេស្ដរហ័សកូវីដ-១៩

ជំហានទី១៖ ហែកកញ្ចប់តេស្ដរហ័សកូវីដ-១៩ រួចសរសេរឈ្មោះ និងកាលបរិច្ឆេទលើបន្ទះតេស្ដរហ័សឲ្យបានត្រឹមត្រូវ
ជំហានទី២៖ ត្បារយកសំណាកពីក្នុងរន្ធច្រមុះឲ្យដល់ជញ្ជាំងច្រមុះខាងក្នុង ដោយបង្វិល៣-៤ជុំ រួចដកតម្បារចេញមកវិញ
ជំហានទី៣៖ ដាក់តម្បារសម្លីទៅក្នុងបំពង់ទីបសូលុយស្យុង រួចមកបង្វិលឲ្យបានច្រើនជាង៥ដង បន្ទាប់មកច្របាច់ទីបសូលុយស្យុង ដើម្បីឲ្យដំណក់សំណាកធ្លាក់ចូលទៅក្នុងទីបសូលុយស្យុងឲ្យអស់ រួចដកតម្បារចេញ (បោះតម្បារចោលក្នុងថង់)
ជំហានទី៤៖ បិទគម្របទីបសូលុយស្យូង អង្រួនឲ្យសព្វល្អ រួចច្របាច់ទីបសូលុយស្យុង បន្តក់ចំនួន ៣ តំណក់ ទៅលើបន្ទះតេស្ដ រួចបិទស្ទីកគ័រ លើបន្ទះតេស្ដ
ជំហានទី៥៖ រង់ចាំរយៈពេល ១៥-៣០នាទី និងមិនត្រូវលើសពី៣០នាទីឡើយ
ការពិនិត្យលទ្ធផលតេស្ដរហ័សកូវីដ-១៩

នៅលើបន្ទាត់តេស្ដរហ័សកូវីដ ១៩ មានបន្ទាត់ពីរ គឺបន្ទាត់ C (Control) និង បន្ទាត់ T (Test)។
- ប្រសិនបើមានបន្ទាត់ C ឡើងដិត តែបន្ទាត់ T មិនឡើងដិត មានន័យថា លទ្ធផលអវិជ្ជមាន
- ប្រសិនបើទាំងបន្ទាត់ C និងបន្ទាត់ T ឡើងដិត មានន័យថា លទ្ធផលវិជ្ជមាន
- ប្រសិនបើបន្ទាត់ C មិនឡើងដិត ប៉ុន្តែបន្ទាត់ T ឡើងដិត មានន័យថា លទ្ធផលមិនអាចវាយតម្លៃបាន (គួរធ្វើតេស្ដម្ដងទៀត)
- ប្រសិនបើបន្ទាត់ C និងT មិនឡើងដិត មានន័យថា លទ្ធផលមិនអាចវាយតម្លៃបាន (គួរធ្វើតេស្ដម្ដងទៀត)
ជាចុងក្រោយ ក្រសួងសុខាភិបាលបានណែនាំឲ្យយកសំរាម ឬឧបករណ៍ដែលយើងបានប្រើប្រាស់រួចហើយ ដាក់ក្នុងថង់មួយ វិចខ្ចប់ឲ្យជិត យកទៅដុតចោលនៅក្នុងរណ្ដៅ ឬក្នុងធុងដែក ដើម្បីសម្លាប់មេរោគ។
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចំណុចត្រូវប្រយ័ត្នចំពោះអ្នកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង
ចុចអាន៖ តេស្ដកូវីដ-១៩ នៅផ្ទះ អាចបង្កហានិភ័យបាន បើមិនចេះប្រើ ឬដឹងក្បួនយកសំណាក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ