Connect with us

សុខភាព

សញ្ញា​ព្រមាន​ទាំង៦​ បញ្ជាក់​ថា​ថ្លើម​​​​​​ពោរពេញ​​ដោយ​ជាតិ​ពុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ថ្លើម​មាន​​​​មុខងារ​សំខាន់​ៗ​​ជា​ច្រើន​​នៅ​ក្នុង​រាងកាយ​របស់​យើង ដូចជា​ជួយ​​កំណត់​​កម្រិត​ជាតិ​គីមី​ភាគ​ច្រើន​នៅ​ក្នុង​ឈាម​ និង​​បញ្ចេញ​ចោល​ទឹក​ប្រមាត់​ ដើម្បី​ជួយ​កម្ចាត់​​កាក​សំណល់​​។​ រាល់​ឈាម​​ចេញ​ពី​ក្រពះ​ និង​ពោះវៀន​នឹង​​​ឆ្លង​កាត់​ថ្លើម​ ហើយ​ថ្លើម​បាន​បំបែក​ ធ្វើ​ឲ្យ​ឈាម​​មាន​តុល្យភាព​ ក៏​ដូចជា​បង្កើត​សារធាតុ​ចិញ្ចឹម​​នៅ​ក្នុង​​រាងកាយ​ទាំង​មូល​។

ដូច្នេះ​ហើយ​ ការ​ថែទាំ​​ថ្លើម​ឲ្យ​មាន​សុខភាព​ល្អ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ហើយ​ការ​សង្កេត​មើល​ពី​សញ្ញា​ព្រមាន​ដែល​ទាក់ទង​នឹង​ថ្លើម​ ក៏​ជា​រឿង​ដែល​យើង​មិន​គួរ​មើល​រំលង​ដែរ​។ សញ្ញា​ព្រមាន​ទាំង​៦​នេះ​ បញ្ជាក់​ថា​ថ្លើម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​ហើយ​។​

១. ការ​ឈឺចាប់​នៅ​បរិវេណ​ថ្លើម​

Liver Diseases & Causes of Liver Failure | Fortis Bangalore
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឈឺ​ចាប់​នៅ​​បរិវេណ​ខាង​ស្ដាំ​ផ្នែក​​ខាង​លើ​នៃ​ពោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា​ថ្លើម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​។ ជាក់​ស្ដែង​ ថ្លើម​មាន​មុខងារ​បន្សាប​ជាតិ​ពុល​ និង​ជួយ​ឲ្យ​រាងកាយ​ច្រោះ​កាក​សំណល់​ ក៏​ដូចជា​ជួយ​រាងកាយ​បំប្លែង​​អាហារ​ទៅ​ជា​សារធាតុ​ចិញ្ចឹម​។ នៅ​ពេល​ដែល​ថ្លើម​មាន​ជំងឺ​ វា​មិន​អាច​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ហើយ​វា​នឹង​មាន​អាការៈ​ហើម​ ព្រម​ទាំង​ឈឺចាប់​។

២. ហើម​ជើង​ និង​ក​ជើង​

Swollen ankles, feet and legs (oedema) - NHS

ជាមួយ​គ្នា​នេះ​ដែរ ថ្លើម​ព្យាយាម​ជួសជុល​ខ្លួន​ឯង​ដោយ​បង្កើត​ជា​ជាលិកា​​ស្លាកស្នាម​ ។ ជាលិកា​ស្លាកស្នាម​កាន់​តែ​ច្រើន​ មាន​ន័យ​ថា​ថ្លើម​ប្រឹងប្រែង​បំពេញ​មុខងារ​កាន់​តែ​ខ្លាំង​ ហើយ​​ជា​លទ្ធផល​ វា​នឹង​បណ្ដាល​ឲ្យ​យើង​​​កើត​សម្ពាធ​ឈាម​នៅ​សរសៃ​ឈាម​វ៉ែន​ផូក ។​ សារធាតុ​រាវ​នឹង​កកកុញ​នៅ​លើ​ជើង​ ដែល​នាំ​​ឲ្យ​កើត​មាន​​អាការៈ​ហើម​នៅ​ជើង​ កំភួន​ជើង​ ឬ​លើ​ភ្លៅ​ទាំង​សង​ខាង​។​

៣. ឡើង​ទម្ងន់​

Rapid Weight Gain and the Effects on Your Joints: Tarpon Interventional  Pain & Spine Care: Interventional Spine & Pain Specialists

​នៅ​ពេល​ដែល​ថ្លើម​មិន​អាច​ទប់ទល់​នឹង​ជាតិ​ពុល​ពី​គ្រឿង​ស្រវឹង​ ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ និង​ថ្នាំ​មួយ​ចំនួន​ទេ​នោះ​ វា​​អាច​នឹង​ផ្ទុក​ជាតិ​ពុល​​មិន​រលាយ​នៅ​ក្នុង​កោសិកា​ខ្លាញ់​។​

៤. អាឡ័កស៊ី​

ជា​ញឹកញាប់​ អាលែកហ្ស៊ី​​បណ្ដាល​មក​ពី​ថ្លើម​​​មិន​សូវ​សកម្ម​ និង​​ដំណើរការ​ហួស​កម្រិត​។ នៅ​ពេល​ដែល​មាន​សារធាតុ​ច្រើន​ជ្រុល​​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ខួរ​ក្បាល​នឹង​ចាត់​ទុក​ថា​វា​ជា​ភ្នាក់ងារ​បង្ក​ជា​អាលែកហ្ស៊ី​ រួច​បញ្ចេញ​អង់ទីករ​ និង​​សារធាតុ​គីមី ដែល​​បង្ក​​ឲ្យ​មាន​កន្ទួល​រមាស់​។

៥. ភ្នែក​ និង​ស្បែក​ពណ៌​លឿង​

What Causes Yellow Eyes? - How to Diagnose | Access Eye

អាការៈ​​ភ្នែក​ និង​ស្បែក​ឡើង​ពណ៌​លឿង​ ជា​រោគ​សញ្ញា​នៃ​ការ​ខូច​មុខងារ​ណា​មួយ​។​ ជា​ទូទៅ​ ថ្លើម​ដែល​មាន​ជំងឺ​​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រាង​កាយ​មាន​សារធាតុ​​​bilirubin ច្រើន ហើយ​វា​ជា​សារធាតុ​ពណ៌​លឿន​ដែល​បាន​បង្កើត​ឡើង​ដោយ​​ការ​បំផ្លាញ​នៃ​កោសិកា​ឈាម​ក្រហម​ដែល​ងាប់​នៅ​ក្នុង​ថ្លើម​។ នៅ​ពេល​ដែល​ថ្លើម​មិន​អាច​កម្ចាត់​ចោល​សារធាតុ​bilirubin ជាមួយ​នឹង​កោសិកា​ឈាម​ក្រហម​ចាស់​ៗ​ទេ​នោះ ភ្នែក​ និង​ស្បែក​របស់​យើង​នឹង​ប្រែ​ទៅ​ជា​ពណ៌​លឿង​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កុំចេះតែឲ្យកូនលេបថ្នាំផ្ដេសផ្ដាស ប្រយ័ត្នពុលថ្នាំខូចថ្លើម តម្រងនោម

ចុចអាន៖ ការ​រលាក​ថ្លើម​ធ្ងន់ធ្ងរ​ដោយសារ​គ្រឿង​ស្រវឹង​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

កីឡា២៤ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម