សុខភាព
ផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ ដែលបុរសៗគួរយកចិត្តទុកដាក់
នៅលើសរីរាង្គមនុស្សប្រុសមានក្រពេញប្រូស្តាតមានរាងដូចផ្លែកៅឡាក់ទំហំប្រមាណជា ៣សង់ទីម៉ែត្រ និងទម្ងន់ធម្មតាពី ១៥ ទៅ ២៥ក្រាម ចំពោះមនុស្សប្រុសពេញវ័យ ហើយវាស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញផ្លូវបំពង់នោមខាងក្រៅរបស់បុរស។
ក្រពេញប្រូស្តាតរីកធំ កើតឡើងភាគច្រើនចាប់ពីអាយុ៥០ឆ្នាំឡើងទៅ តាមការសិក្សានៅប្រទេសអឺរ៉ុបបានណែនាំឲ្យមនុស្សប្រុសដែលមានអាយុចាប់ពី៥០ឆ្នាំ ត្រូវទៅពិនិត្យឈាម និងជួបគ្រូពេទ្យជំនាញខាងតម្រងនោម និងក្រពេញប្រូស្តាត ដើម្បីពិគ្រោះ និងធ្វើការវិភាគរោគវិនិច្ឆ័យ ថាគាត់មានជំងឺក្រពេញប្រូស្តាតរីកធំ ឬទេ។
ក) មូលហេតុ៖
ការសិក្សាបញ្ជាក់ថា ដោយសារភាពមិនស្មើគ្នារវាងអរម៉ូន Androgéne និង Oestrogéne នៅក្នុងក្រពេញប្រូស្តាត។

ខ) រោគសញ្ញាមាន២ក្រុមធំៗ៖
១) រោគសញ្ញាស្ទះ
– ពិបាកនោមពេលប្រឹងនោមដំបូង
– កម្លាំងទឹកនោមចេញខ្យោយ (ទឹកនោមធ្លាក់ជិតជើង)
– នោមដាច់ នោមដាច់
– នោមតក់ៗ
២) រោគសញ្ញារំខាន
– នោមញឹកទាំងពេលថ្ងៃ និងពេលយប់ (រំខានដល់ដំណេក)
– មានទឹកនោមហៀចេញសើមៗរហូត
គ) ការធ្វើរោគវិនិច្ឆ័យ៖
– ការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ តាមរយៈការស្ទាបពោះ រកការឈឺចាប់ពីការស្ទះទឹកនោមក្នុងប្លោកនោម
– ការពិនិត្យក្រពេញប្រូស្តាតដោយការលូកបាត ដើម្បីស្ទាបទំហំ និងការវាយតម្លៃសភាពរបស់ក្រពេញថាធម្មតា ឬក៏ធំខុសពីធម្មតា (Toucher Rectale)

– ការឆ្លុះអេកូពោះដើម្បីវាស់ទំហំប្រូស្តាត និងរកផលវិបាករបស់ជំងឺ (Echographie)
– ពិនិត្យឈាម មើល PSA (Prostate-Specific Antigen) ដើម្បីជម្រុះចោលពីមហារីកក្រពេញប្រូស្តាត
ឃ) ផលវិបាក៖
– នោមលែងចេញ
– នោមឈាម
– ខ្សោយតម្រងនោម
– រលាក់ផ្លូវបង្ហូរនោម និងក្រពេញប្រូស្តាត
ង) ការព្យាបាល៖
– ការព្យាបាលដោយប្រើថ្នាំដែលណែនាំដោយវេជ្ជបញ្ជា
– ការព្យាបាលដោយការកោសក្រពេញប្រូស្តាតដោយម៉ាស៊ីនអង់ដូស្កូប

សូមបងៗបុរសដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ ស្វែងរក និងវិភាគរោគវិនិច្ឆ័យជំងឺនេះ ហើយធ្វើការការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល