Connect with us

សុខភាព

វេជ្ជបណ្ឌិត ពន្យល់ពីប្រភេទថ្នាំដែលអ្នកជំងឺឈឺក្បាលប្រកាំង អាចប្រើបានមុននិងក្រោយចាក់ វ៉ាក់សាំងកូវីដ

បានផុស

នៅ

ខណៈកូវីដកំពុងឆ្លងរាលដាលយ៉ាងខ្លាំង មនុស្សជាច្រើនបានចាប់ផ្តើមយល់ដឹងពីអត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស។ ប៉ុន្តែនៅតែមានអ្នកខ្លះមិនទាន់ច្បាស់ថា តើ​ថ្នាំ​បំបាត់​ការ​ឈឺក្បាល​បែប​ប្រកាំង​មួយ​ណា​អាច​ប្រើ​បាន​មុន​ក្រោយ​ចាក់​រួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត Narin Asawavichianjinda មក​ពី​មន្ទីរពេទ្យ Chulalongkorn ផ្នែក​ប្រព័ន្ធ​ប្រសាទ​បាន​មាន​ប្រសាសន៍​ថា​ មិន​ចាំបាច់​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​ឈឺក្បាល​ប្រកាំង​ទេ ​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ឈឺក្បាល​ខ្លាំង​ជាង​មុន បើ​សិនយើងមិនប្រើ។

ចំពោះថ្នាំដែលអាចប្រើបាន​មាន​ដូចជា៖ថ្នាំ Topiramate, Valproic Acid , Flunarizine , Propranolol , Sertraline, Fluoxetine និងថ្នាំប្រឆាំងនឹងការឈឺក្បាលបែបប្រកាំង​ផ្សេងទៀត​ ដែល​អ្នកជំងឺ​តែង​ប្រើជា​ប្រចាំដូចជា៖ SSRI វាអាច​រារាំងកត្តា​រលាក កាត់​បន្ថយ​ភាព​ស៊ាំខ្លះៗ (ប៉ុន្តែមិនទាន់មានការស្រាវជ្រាវណាមួយ ស្តីពីផលប៉ះពាល់ដោយផ្ទាល់ ទៅលើ​ការ​ចាក់​ថ្នាំ​បង្ការ​រោគ​ទេ។ )

ថ្នាំដែលមិនអាចប្រើបានមុននិងក្រោយចាក់រួច

Acetaminophen និង NSAIDs គឺជាថ្នាំប្រឆាំងនឹងការរលាកដែលអាចមានឥទ្ធិពលលើភាពស៊ាំ។ ការស្រាវជ្រាវលើអ្នកចាក់វាក់សាំង AstraZeneca និងបានប្រើថ្នាំ Acetaminophen មុនពេលចាក់​ប្រឆាំង​នឹង​ប្រតិកម្ម​គឺមិនមាន​ឥទ្ធិពលអ្វី​លើ​រាងកាយឡើយ។ វា​ហាក់​ដូចជា​អ្នក​ចាក់​ដូច​មិន​បាន​ចាក់​យ៉ាង​ដូច្នោះ។

ថ្នាំ​បំបាត់​ការ​ឈឺចាប់ Ergotamine និងថ្នាំការពារពេលមាន​ដំណើរ​កម្សាន្ត​ ក៏​គួរ​តែ​ត្រូវ​បាន​ជៀសវាង​មុន​និង​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង ​ព្រោះ​វា​បង្ក​ឲ្យ​មាន​ការ​កន្ត្រាក់​សរសៃឈាម។

ប្រសិនបើឈឺក្បាលប្រកាំងខ្លាំង​មុនពេលចាក់វ៉ាក់សាំងឬក្រោយ សូមសម្រាកបន្តិចសិន។ ផឹកទឹកឲ្យបានច្រើន​តាម​ដែល​អាច​ធ្វើបាន។ ជៀសវាងកត្តាដែលអាចបង្ក​ឲ្យ​មាន​ការ​ឈឺក្បាល​ប្រកាំង។ ជា​ពិសេស​សូម​សម្រួល​អារម្មណ៍​កុំ​ភ័យ​កុំ​តក់ស្លុត។

ប៉ុន្តែ​បើអ្នកមានការឈឺក្បាលធ្ងន់ធ្ងរមិនដូចការឈឺក្បាលប្រកាំងឬជំងឺសរសៃប្រសាទដទៃទៀត គួរ​តែ​ស្វែងរក​ការ​យកចិត្តទុកដាក់​ខាង​វេជ្ជសាស្ត្រ។ ជាពិសេស​បើសិន​មានការថប់បារម្ភ​ក្នុងការប្រើថ្នាំព្យាបាល​ជំងឺឈឺក្បាលប្រកាំង ​សូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ។

សូម​ចងចាំថា វ៉ាក់សាំងប្រឆាំងកូវីដ​មាន​ច្រើន​ប្រភេទ និងខុសៗគ្នា ក្នុងការ​អភិវឌ្ឍ​និង​ផលិតកម្ម។ ដូច្នេះ​ការ​ប្រតិកម្ម​និង​ការ​ប្រើ​ថ្នាំ​ក៏​ខុស​គ្នា​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖អាហារ ៥ មុខ ជួយបន្ថយផលប៉ះពាល់លើរាងកាយ ក្រោយចាក់វ៉ាក់សាំងរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៦ នាទីutes មុន

លោក Josep Muñoz សរសើរ Breno លេងដំបូង​បាន​យ៉ាង​ល្អ

ប ស ស
ព័ត៌មានជាតិ១ ម៉ោង មុន

សមាជិក ប ស ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប ស ស អាចបង់ភាគទានតាមរយៈធនាគារដៃគូចំនួន៤

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១៤ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា២៣ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម