Connect with us

សុខភាព

មក​ដឹងរោគសញ្ញាមួយចំនួន ពីជំងឺ​ដុំ​សាច់​ក្នុងស្រោម​ខួរក្បាល​ ដែល​អ្នកមិនសូវចាប់អារម្មណ៍

បានផុស

នៅ

ក​) តើ​ជំងឺ​នេះ​មាន​រោគសញ្ញា​អ្វីខ្លះ​?

– ការរីកលូតលាស់​រប​ស់​ដុំ​សាច់​នេះ​មាន​សភាព​យឺតយ៉ាវ ដូច្នេះ​រោគសញ្ញា​របស់​វា​អាស្រ័យ​ទៅតាម​ទំហំ និង ទីកន្លែង​របស់​វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– រោគសញ្ញា​ដែល​ជួបប្រទះ​ញឹកញាប់​ដូចជា​៖

• ឈឺក្បាល

• ប្រកាច់

• មើល​ពុំ​ច្បាស់

• ភាព​ខ្សោយ​អវយវៈ​

• និង​ប្រសិនបើ​ដុំ​សាច់​នោះ​ធំ​ខ្លាំង​អាច​បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី​។​

​ខ​) មូលហេតុ​៖

​រហូតមកដល់​បច្ចុប្បន្ន​នេះ គ្មាន​ការស្រាវជ្រាវ​ណា ដែល​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស​របស់​ជំងឺ​នេះ​ទេ​។​

​គ​) តើ​មាន​មធ្យោបាយ​អ្វីដែល​អាច​ឲ្យ​យើង​ដឹង​ថា​មាន​ដុំ​សាច់​ប្រភេទ​នេះ​?

– កា​ថត​ដោយ​ម៉ាស៊ីន CT Scan ឬ MRI អាច​ឲ្យ​យើង​ធ្វើ​រោគវិនិច្ឆ័យ​បាន​។​

​ឃ​) ការព្យាបាល​៖

– ការវះកាត់​ជា​មធ្យោបាយ និង​ជា​ជម្រើស​ដំបូង​បំផុត ដើម្បី​ព្យាបាល​ដុំ​សាច់​ប្រភេទ​នេះ ហើយ​ប្រសិនបើ​ការវះកាត់​នោះ​ពុំ​អាច​យក​ដុំ​សាច់​នោះ​ចេញ​អស់ យើង​ត្រូវ​បន្ត​ការព្យាបាល​ដោយ​បាញ់​កាំរស្មី ( Radiation )​។ លើសពីនេះទៅទៀត ប្រសិនបើ​ដុំ​សាច់​នេះ​តូច ហើយ​ស្ថិតនៅ​ទីកន្លែង​ដែល​លំបាក និង​គ្រោះថ្នាក់​បំផុត គេ​អាចធ្វើ​ការព្យាបាល​ដោយ Radiosurgery ។​

​ដូចនេះ​ប្រសិនបើ​លោកអ្នក​មាន​អាការ និង​រោគសញ្ញា​ដូច​បាន​ជម្រាបជូន សូម​មកជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការព្យាបាល​ដោយ​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់​។​

​សូម​ធ្វើការ​តាមដាន​វីដេអូ ដែល​អត្ថាធិប្បាយ​លំអិត​ដោយ​គ្រូពេទ្យ​ជំនាញ​អំពី​ការវះកាត់​នៃ​ជំងឺ​ដុំ​សាច់​របស់​ស្រោមខួរ​ក្បាល​នូវ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ក​ក្រោយ​ទៀត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៨ នាទីutes មុន

ព្រឹក​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចេញ​ទៅ​ប្រទេស​វៀតណាម

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

ភ្លៀង
ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ដល់ថ្ងៃទី១៩ មីនា

សន្តិសុខសង្គម១១ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

Sokha Hotels

ព័ត៌មានពេញនិយម