សុខភាព
ពេលឃើញអ្នកលង់ទឹក តើយើងត្រូវជួយសង្គ្រោះបែបណាដើម្បីជួយទាន់
អ្នកលង់ទឹកជិតស្លាប់យើងត្រូវចេះវិធីសាស្ត្រសង្គ្រោះបន្ទាន់ មុននឹងបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះបន្ត។ ព្រោះការលង់ទឹក ទឹកចូលសួតក្នុងបរិមាណច្រើននៅពេលប៉ះនឹងវត្ថុរាវ ដូចជាការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះនឹងបិទដង្ហើមពីមាត់ និងច្រមុះជនរងគ្រោះ។

១) អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះលង់ទឹក គឺរក្សាសុវត្ថិភាពបុគ្គលិកជួយសង្គ្រោះ។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាពនៃការកើតមានរបួសនៅឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនបើទាក់ទងនឹងគ្រោះថ្នាក់នៃការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងយកអ្នករងគ្រោះចេញពីទឹក ដោយប្រើក្តារបន្ទះរឹងជាជំនួយ។


២) ដើម្បីជៀសវាងការមានបញ្ហាធ្ងន់ធ្ងរពីការខ្វះអុកស៊ីសែន យើងត្រូវនាំជនរងគ្រោះឲ្យបានលឿនមកលើផ្ទៃទឹក ។ ទោះបីជាអ្នកលង់ទឹកមិនទាន់ត្រូវបានយកចេញពីផ្ទៃទឹកក៏ដោយ ក៏យើងត្រូវចាប់ផ្តើមបញ្ចូលខ្យល់សិប្បនិម្មិត និងកុំផ្តាច់ខ្យល់សិប្បនិម្មិតរហូតដល់អ្នកលង់ទឹកត្រូវបានអ្នកជួយសង្គ្រោះយកមកដល់ច្រាំង។
៣) នៅលើដីគោកស្ងួតអាចរមៀលអ្នកលង់ទឹក (ធ្វើយ៉ាងណាកុំឲ្យឆ្អឹងខ្នងមានចលនា) ទៅខាងឆ្វេងដើម្បីឲ្យទឹកកម្អួតចេញពីផ្លូវដង្ហើមខាងលើ។ ប្រសិនបើមានគួរតែបឺតសំអាតផ្លូវដង្ហើមឲ្យបានឆាប់រហ័ស និងចាប់ផ្តើមធ្វើការបញ្ចូលខ្យល់សិប្បនិម្មិតឡើងវិញរហូតដល់ដង្ហើមរបស់អ្នកលង់ទឹកដំណើរការជាធម្មតាឡើងវិញ។
៤) ប្រសិនបើជនរងគ្រោះគ្មានជីពចរទេ ការធ្វើចលនាបេះដូង និងសួតត្រូវចាប់ផ្តើមភ្លាមៗ។ ការធ្វើចលនាបេះដូង និងសួតក្នុងពេលពីរបីនាទីដំបូង ក្រោយពីការគាំងបេះដូងគឺជាការព្យាករណ៍មួយសំខាន់នៃការរស់រានមានជីវិតរបស់អ្នកលង់ទឹក។ ប្រសិនបើការប៉ោងក្រពះប៉ះពាល់ដល់ការបញ្ចូលខ្យល់សិប្បនិម្មិត អ្នកសង្គ្រោះគួរតែដាក់ជនរងគ្រោះអោយដេកផ្អៀងទៅខាងឆ្វេង។ គួរបន្តចាត់វិធានការ ជួយសង្គ្រោះនៅពេលដែលអ្នកលង់ទឹកត្រូវបានដឹកទៅកាន់មន្ទីរពេទ្យដែលពួកគេអាចទទួលបានការជួយសង្គ្រោះជីវិតបែបទំនើបពេញលេញ៕

អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី