សុខភាព
ភ្នាក់ងារប្រឆាំងនឹងអ៉ីស្តាមីន ៥ ប្រភេទពីធម្មជាតិ ព្យាបាលអាឡ័កស៊ីបានយ៉ាងសក្ដិសិទ្ធិ
អាឡ័កស៊ីភាគច្រើនបណ្តាលមកពីប្រព័ន្ធភាពស៊ាំ មានប្រតិកម្មប្រឆាំងនឹងរាងកាយ ដែលបណ្តាលឲ្យមានអាឡ័កស៊ី ។ ប៉ុន្តែក្រៅពីការប្រើថ្នាំដើម្បីព្យាបាល ក៏មានថ្នាំប្រឆាំង នឹងអ៊ីស្តាមីនពីធម្មជាតិ ដែលអ្នកអាចញ៉ាំដើម្បីបន្ថយអាឡ័កស៊ីផងដែរ។
សារធាតុអ៉ីស្តាមីននៅក្នុងខ្លួនច្រើនគឺជាប្រភេទប្រូតេអ៊ីន ដែលជាធម្មតារំញោចអាឡ័កស៊ីឲ្យទៅ ក្អក កណ្តាស់ រមាស់ភ្នែក រមាស់នៅបំពង់ក។
ថ្នាំប្រឆាំងនឹងអ៉ីស្តាមីនធម្មជាតិ ៥ មុខខាងក្រោមនេះ អាចព្យាបាលអាឡ័កស៊ី ទោះបីជាអាឡ័កស៊ីនោះ បណ្ដាលមកពី លំអង អាហារ រោមចៀម ធូលី ឬអ្វីផ្សេងទៀត។
១ វីតាមីន C

វីតាមីន C ជាធម្មតាមាននៅក្នុងផ្លែឈើនិងបន្លែជាច្រើនដូចជាម្ទេសផ្អែម ផ្កាខាត់ណាខៀវនិងស ត្រសក់ស្រូវ ស្ពៃក្តោប ផ្លែគីវី ស្ត្របឺរី ប៉េងប៉ោះ ក៏ដូចជាផ្លែក្រូចជាដើម។
២ Bromelain

ប្រភេទនៃថ្នាំប្រឆាំងនឹងអ៉ីស្តាមីនធម្មជាតិនេះ គឺជាអង់ស៊ីមដែលត្រូវបានគេរកឃើញជាទូទៅនៅក្នុងទឹកម្នាស់ និងអាហារបំប៉ន។ ការស្រាវជ្រាវលើសត្វកណ្តុរនៅក្នុងមន្ទីរពិសោធន៍បានបង្ហាញថា bromine អាចកាត់បន្ថយអាឡ័កស៊ីនិងប្រឆាំងនឹងប្រតិកម្មអាឡ័កស៊ី។
៣ Butterbur

ភាគច្រើននៃពួកវាត្រូវបានគេរកឃើញនៅក្នុងរុក្ខជាតិដែលមានដើមកំណើតនៅអឺរ៉ុប។ មជ្ឈមណ្ឌលជាតិសម្រាប់សុខភាពបំពេញបន្ថែមនិងសុខភាពចម្រុះ (NCCIH) ក៏បានបញ្ជាក់ផងដែរថា Butterbur អាចមានឥទ្ធិពលប្រឆាំងនឹង អ៉ីស្តាមីន ដែលអាចជួយកាត់បន្ថយអាឡ័កស៊ី។ ទោះជាយ៉ាងណាក៏ ដោយការទទួលទាន Butterbur ក៏បង្កើនហានិភ័យដល់សុខភាពផងដែរ ព្រោះវាអាចបណ្តាលឲ្យរាគរូស ឈឺភ្នែក ឈឺក្បាល អស់កម្លាំង ជាដើម។
៤ Probiotics

វាគឺជាមីក្រូសរីរាង្គមួយផ្សេងទៀតដែលល្អសម្រាប់សុខភាព។ ជាពិសេសក៏ជួយធ្វើឲ្យមានតុល្យភាពបាក់តេរីនៅក្នុងក្រពះមានកម្រិតត្រឹមត្រូវ។ វាក៏ជួយលើកកម្ពស់ប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់អ្នកដើម្បីប្រឆាំងនឹងប្រតិកម្មអាឡ័កស៊ីដែលអាចកើតឡើងចំពោះអ្នកគ្រប់ពេល។
៥ Quercetin

Quercetin គឺជាសារធាតុ Flavonoid ប្រឆាំងអុកស៊ីតកម្ម។ វាអាចត្រូវបានគេរកឃើញនៅក្នុងរុក្ខជាតិនិងអាហារជាច្រើនប្រភេទដូចជាតែខ្មៅ ផ្លែប៉ោម ផ្លែប៊ឺរី ទំពាំងបាយ តែបៃតង និងម្រេច ។ quasitin អាចធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដង្ហើមជាពិសេស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយចាក់វ៉ាក់សាំងរួច មានរោគសញ្ញាមួយនេះ គួរប្រញាប់ទៅជួបពេទ្យជាបន្ទាន់
ចុចអាន៖កុំប្រហែស ! រោគសញ្ញាស្នាមជាំលើដងខ្លួន កំពុងបញ្ជាក់ពីស្ថានភាពជំងឺធ្ងន់ធ្ងរក្នុងរាងកាយ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?