Connect with us

សុខភាព

គុណប្រយោជន៍​សុខភាព ​៣យ៉ាង ពីអង្ករសម្រូបគ្រប់គ្នាគួរដឹង

បានផុស

នៅ

គិត​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ជាតិ​សាសន៍​មិន​តិច​ជាង​១០០​ទេ ដែល​បាន​យក​បាយ​ជា​អាហារ​គោល ហើយ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ​ផល​ប្រ​យោជន៍​ដែល​មាន​នៅ​ក្នុង​អង្ករ​សម្រួប​ ព្រោះ​ថា​អង្ករ​ប្រ​ភេទ​នេះ​មាន​ការ​កែ​ច្នៃ​តិច និង​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​​ចិញ្ចឹម​ច្រើន​។ បើ​អ៊ីចឹង​អង្ករ​សម្រូប​មាន​ប្រ​យោជន៍​អ្វី​ខ្លះ​ដល់​សុខ​ភាព​អ្នក​ញ៉ាំ?​

សម្បក​ខាងក្រៅ​របស់​អង្ករ​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​រ៉ែ ច្រើន​ប្រភេទ។ សម្បក​ខាង​ក្រៅ​នេះ​ នឹង​បាត់​បង់​នៅ​ពេល​​គេ​យក​ស្រូវ​​ចូល​កែ​ច្នៃ​ក្នុង​​រោង​ម៉ាស៊ីន​​ផលិត​ជា​អង្ករ​ស ខណៈ​អង្ក​រសម្រូប​នៅ​មាន​សម្បក​ទាំងនេះ ដែល​នាំ​ឲ្យ​អង្ក​រ​សម្រូប​មាន​ផល​ល្អ​ចំពោះ​សុខ​ភាព​ជាង​អង្ករ​ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ទឹកនោម​ផ្អែម​

​អង្ករ​សម្រូប​មាន​សន្ទស្សន៍​កម្រិត​ជាតិ​ស្ករទាប ដែល​នេះ​មាន​ន័យ​ថា​មិន​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​របស់​យើង​ឡើង​ពេល​ញ៉ាំ​។ ការសិក្សា​បង្ហាញ​ថា យើង​ញ៉ាំ​បាយ​ពី​អង្ករ​សម្រូប​បី​ពេល​ក្នុង​មួយ​ថ្ងៃ ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ បាន​ដល់ទៅ​៣២​ភាគ​រយ​។

ការ​សិក្សា​រក​ឃើញ​ទៀត​ថា ការ​ញ៉ាំ​បាយ​ពី​អង្ករ​ស បាន​​បង្កើត​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ដោយ​ថា​អ្នក​ញ៉ាំ​បាយ​ពី​អង្ករ​ស​ច្រើន​អាច​មាន​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ហែល​១៧​ភាគរយ​ ច្រើន​ជាង​អ្នក​មិន​សូវ​ញ៉ាំ​អង្ករ​ប្រភេទ​នេះ​។​

២.ជួយ​សុខភាព​បេះដូង

សារធាតុ​ចិញ្ចឹម​ល្អៗ​នៅ​ក្នុង​អង្ករ​សម្រួប​ជួយ​រក្សា​សុខភាព​​បេះ​ដូង​របស់​យើង​ឲ្យ​នៅ​ល្អ​។ អង្ករ​សម្រូប​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង។ អង្ករ​សម្រូប​​ក៏​មាន​ផ្ទុក​ម៉ាញ៉េស្យូម​ខ្ពស់ ដែល​អាច​ជួយ​យើង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពី​ជំងឺ​បេះ​ដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​។

ជា​រួម ការ​សិក្សា​បង្ហាញ​ថា​ការ​ញ៉ាំ​អង្ករ​សម្រូប​ ឬ​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ​ទៀត​អាច​កាត់​បន្ថយ​ជំងឺ​បេះដូង​បាន​ដល់ទៅ​២២ភាគរយ និង​កាត់បន្ថយ​ហានិភ័យ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ប្រហែល​១២​ភាគ​រយ​។

៣.ជួយ​រក្សា​ទម្ងន់​បាន​ល្អ

ការ​សិក្សា​ខ្លះ​បាន​លើកឡើង​ថា​ ការ​ជ្រើស​រើស​យក​អង្ករ​សម្រូប​​ដាក់​ក្នុង​របប​អាហារ​ជួយ​អ្នក​លើស​ទម្ងន់​ឲ្យ​ស្រក​គីឡូ​ និង​ជួយ​កាត់​បន្ថយ​សន្ទស្សន៍​ទម្ងន់​រាង​កាយ​(BMI) ទៀត​ផង​។​ ដូច​យើង​ដឹង​ហើយ​ថា អង្ករ​សម្រូប មាន​ជាតិ​សរសៃ​ច្រើនជាង​អង្ករ​ស ហើយ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ នាំ​ឲ្យ​យើង​មិន​សូវ​ញាំអ្វី​បន្ថែម​បរិមាណ​កាឡូរី​ចូល​ក្នុង​ខ្លួន​។ ដូច​នេះ​ហើយ បើ​យើង​ប្ដូរ​ពី​ញ៉ាំ​បាយ​ពី​អង្ករ​ស មក​ជា​អង្ករ​សម្រូប នោះ​យើង​នឹង​អាច​ញ៉ាំ​អាហារ​តិច ដោយ​មិ​ន​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង​ផង​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

សូមចុចអាន៖ អ្វី​ទៅជា​ជំងឺ​ទាក់ទង​នឹង​វិបត្តិ ​នៃ​ការ​ហូរ​ឈាម ឬ​ឈាមកក (maladies de l’hémostase)!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម