Connect with us

សុខភាព

សូម​ប្រយ័ត្ន​ជំងឺ​តេតាណូស​ផ្ចិត​ទារក មិនមែន “​ស្ក​ន់​ម្តាយដើម​” ដែល​យើង​ត្រូវ​យល់​ដឹង

បានផុស

នៅ

​ប្រជាជន​យើង​មួយចំនួនធំ នៅតែមាន​ការយល់ច្រលំ​ទាំងស្រុង​ទៅលើ​ជំងឺ “​ស្ក​ន់​ម្តាយដើម​” ដោយ​ពួកគាត់​យល់ថា បើកាលណា​កូនៗ​របស់​ពួកគាត់​មាន​ចេញ​រោគសញ្ញា​ប្រកាច់​នៅ​អាយុ ១​សប្តាហ៍ ទៅ ២​សប្តាហ៍​ដំបូង​នៃ​ជីវិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឪពុកម្តាយ យាយ​តា យល់ថា​កូន​ឬ​ចៅ​ពួកគាត់​ត្រូវ​ម្តាយដើម (​ម្តាយ​កាលពី​ជាតិ​មុន​) មក​យក​ជីវិត​កូន​គាត់​ទៅវិញ​ហើយ​។ ដូច្នេះ​ធ្វើឲ្យ​ពួកគាត់​ខូចចិត្ត អស់សង្ឃឹម​ថា​គាត់​នឹង​បាត់បង់​កូន​ទៅ ហើយ បន្ទាប់មក​ពួកគាត់​បាន​ទៅរក​គ្រូទាយ គ្រូ​ស្តោះ គ្រូ​ផ្លុំ តែ​មិនមាន​ប្រយោជន៍​អ្វី​ទាំងអស់ ដែល​តាម​ការពិត ជំងឺ​នេះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​បច្ចេកទេស​ហៅថា “​ជំងឺ​តេតាណូស​ផ្ចិត​ទារក​” ដែលមាន​មូលហេតុ​ពិតប្រាកដ អាច​ព្យាបាល និង​ការពារ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។​

​ពុក​ម៉ែ ពូ​មីង បងប្អូន​ទាំងអស់គ្នា​ជាទី​រាប់អាន ផ្នែក​ប្រពោធនកម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សូម​លើក យក​ជំងឺ​នេះ​មក​បកស្រាយ ដែលមាន​អត្ថន័យ​ជា​សង្ខេប​ដូចតទៅ​៖

​ក​) មូលហេតុ​៖

​ជំងឺ​នេះ​ឆ្លង​មក​ទារក​ដោយសារ​មេរោគ​ម្យ៉ាង​ឈ្មោះ ក្ល​ស្ទ្រី​ដ្យូ​ម តេ​តានី (Colstridium tétani) ហើយ មេរោគ​នេះ​ឆ្លង​តាមរយៈ​

– ១00%: តាម​ការ​កាត់​ផ្ចិត​មិន​ស្អាត ឬ​ការដាក់​សារធាតុ​មិន​ស្អាត​លើ​ផ្ចិត​

– ៥% ទៅ ១0%:

• កន្លែង​ចោះ​ត្រចៀក​មិន​ស្អាត​

• កន្លែង​ចាក់​វ៉ាក់សាំង​មិន​ស្អាត​

• កន្លែង​ចាក់​ថ្នាំ​មិន​ស្អាត​

• របួស​នៅលើ​ស្បែក​

*​កំណត់ចំណាំ​៖ ដោយសារ​ភាគច្រើន​នៃ​ជំងឺ​នេះ​ឆ្លងតាម​ផ្ចិត​មិន​ស្អាត ទើបត្រូវ​បានដាក់​ឈ្មោះថា “​ជំងឺ​តេតាណូស​ផ្ចិត​ទារក​”​។​

​ខ​) រោគសញ្ញា​៖

​ជំងឺ​នេះ​ស្តែង​នូវ​រោគសញ្ញា​ដូចជាៈ​

– ទារក​ដែល​បៅ​ធម្មតា ស្រាប់តែ​លែង​ចង់​បៅ​នៅ​រយៈពេល​ពី ៣​ថ្ងៃ ទៅ​៧​ថ្ងៃ នៃ​ជីវិត​

– ទារក​យំ​មិន​បាត់​

– ទារក​មាន​វិបត្តិ​នៃ​ការដកដង្ហើម​

– ការ​កន្ត្រាក់​សាច់ដុំ​ថ្គាម (​មាត់​ស្ញេញ​)

– ការ​កន្ត្រាក់​រឹង​ដងខ្លួន ជើង​ត្រង់ ដៃ​បត់​ខ្លាំង​។​

*​កំណត់ចំណាំ​៖ មេរោគ​បានធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​ទារក ទើប​ធ្វើឲ្យ​ស្តែងចេញ​ជា​រោគ សញ្ញា​គ្លីនិក​កើតឡើង​។​

​គ​) ការព្យាបាល​៖

​យើង​អាច​ព្យាបាល​ជំងឺ​នេះ​បាន ប៉ុន្តែ​ជាមួយនឹង​អត្រា​មរណភាព​ខ្ពស់ (៨០-៩០%) និង​ផលវិបាក​ផ្សេងៗ ទៀត​ដែល​អាច​កើតឡើង​ចំពោះ​ទារក នៅពេល​ពួកគាត់​ចម្រើន​វ័យ​ធំ​ឡើង ដែល​មិនអាច​ទាយ​ទុកជាមុន​បាន​។​

​ឃ​) វិធី​ការពារ​៖

​ការការពារ​ប្រសើរ​ជាង​ការព្យាបាល ការការពារ​ជា​មធ្យោបាយ​តែមួយគត់ ដែល​អាច​ជៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន​។​

​វិធី​ការពារ​ទាំងឡាយ ដែល​យើង​អាចធ្វើ​បាន​មាន​ដូចតទៅ​៖

១. ធ្វើយ៉ាងណា​កុំឲ្យ​ឆ្លង​មេរោគ ក្ល​ស្ទ្រី​ដ្យូ​ម តេ​តានី ដោយៈ​

– ត្រូវ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​

– ជៀសវាង​ឲ្យ​បាន​នូវ​ការ​សម្រាលកូន​តាម​ផ្ទះ​

– អប់រំ​ឪពុកម្តាយ តា​យាយ អោយ​បំបាត់ចោល​នូវ​ទំនៀម​ទំលាប់​ចាស់​បុរាណ ដោយ​ការដាក់​សារធាតុ មិន​ស្អាត​នៅលើ​ផ្ចិត​

– គោរព​គោលការណ៍​អនាម័យ​ក្នុង​ការសំអាត​ផ្ចិត​(“​ការថែទាំ​ទងផ្ចិត​ទារក​” បានបង្ហាញ​យ៉ាង​លម្អិត​លើក​មុន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរពេទ្យ​កាល់ម៉ែត​)

២. លើក​កម្ពស់​សេវា​ម្តាយ និង​ទារក​

ទារក​អាច​ការពារ​ខ្លួន​ប្រឆាំងនឹង​ជំងឺ​តេតាណូស​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព តាមរយៈ​ការទទួល​ប្រព័ន្ធ ភាពស៊ាំ​ពី​ម្តាយ​តាម​ទងសុក​ដោយផ្ទាល់ ពេល​កំពុង​ពពោះ ដូច្នេះ​យើង​ត្រូវ​៖

– ធានា​ឲ្យ​បាន​នូវ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា​

– ធានា​ឲ្យ​បាន​នូវ​សេវា​ផ្តល់​វ៉ាក់សាំង​ជូន​ពួកគាត់​

– អប់រំ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​ចាក់​វ៉ាក់សាំង ទើប​ធានាឲ្យបាន នូវ​រាល់​ការ​សម្រាល​ប្រកបដោយ​សុវត្ថិភាព អស់​រយៈពេល​នៃ​វ័យ​បន្ត​ពូជ​របស់​ពួកគាត់​។​

“​សម្រាល​បុត្រ​នៅ​កន្លែង​មាន​សុវត្ថិភាព ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​តេតាណូស​របស់​ម្តាយ​គ្រប់រូប ការ​កាត់ និង​ការថែទាំ​ផ្ចិត​ទារក​ឲ្យ​បាន​ត្រឹមត្រូវ អាច​ការពារ​បុត្រ​ធីតា​របស់​លោកអ្នក ឲ្យ​ចាក​ផុតពី​ជំងឺ​តម្កាត់​នានា រួមទាំង​ជំងឺ​តេតាណូស​ផ្ចិត​ទារក “​ជំងឺ​ស្ក​ន់​ម្តាយដើម​” ដ៏​កាច​សាហាវ​មួយ​នេះ​បាន​។ ក្រុមគ្រូពេទ្យ​ឯកទេស​នៃ មន្ទីរពេទ្យ​កាល់ម៉ែត​រីករាយ​នឹង​បម្រើ​ជូន​រាល់​ចម្ងល់​ផ្សេងៗ និង​ផ្តល់​ការពិភាក្សា​ដល់​ប្រជាពលរដ្ឋ យើង​គ្រប់ ស្រទាប់វណ្ណៈ ដើម្បី​សុខា​មាល​ភាព​របស់​បុត្រ​ធីតា​លោកអ្នក និង​អាច​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ចំពោះ​មាតា ផ្ទាល់​តែម្តង​”៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទីutes មុន

សំបុត្រ​ទស្សនា​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​គូប៉ុង​មើលកុន និង​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​​ភ្លើងឆេះព្រៃដ៏អាក្រក់​នៅជប៉ុន​​បន្ត​រាលដាល ខណៈ​​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ត្រូវ​ការ​ពេល​យូរ​

ព័ត៌មានជាតិ១៤ នាទីutes មុន

២០២៥ មានរោងចក្រជាច្រើនស្ម័គ្រចិត្តសាងសង់ទារកដ្ឋាន ដើម្បីជួយសម្រួលការលំបាករបស់កម្មករ-និយោជិត

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ព្រឹលបាក់​សង្កត់​ជម្រក​កម្មករសំណង់​​​បណ្តាល​ឲ្យស្លាប់​៨នាក់​​​​នៅរដ្ឋ​ជាប់​ព្រំ​ដែន​ឥណ្ឌា-​ចិន​​

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកនាំពាក្យជំរុញសមត្ថកិច្ចបន្តឃាត់តៃកុងឡានក្រុងដឹកអ្នកដំណើរតាមផ្លូវជាតិលេខ១ ដែលល្មើសច្បាប់

សន្តិសុខសង្គម១៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

សហគ្រាសចិន
សន្តិសុខសង្គម១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម