សុខភាព
មូលហេតុមួយចំនួន ដែលធ្វើឲ្យអ្នកកើតជំងឺទាចទឹក
ក) ជំងឺទាចទឹកជាអ្វី?
ជំងឺទាចទឹកវាវិវត្តន៍នៅក្នុង ស្រោមពោះ។ វាកើតឡើងដោយការជ្រាបចេញពីសរសៃឈាមតូចៗ នូវសារធាតុរាវ ដែលមានទំហំតូចទៅក្នុងស្រោមពោះ ដោយសារតែការកើនឡើងនូវសម្ពាធនៅក្នុងសរសៃឈាមតូចៗ ឬបាតុភូតរលាកនៅក្នុងស្រោមពោះ។
វាគឺជារោគសញ្ញាមួយ ដែលគេជួបប្រទះញឹកញាប់ចំពោះអ្នកដែលមានជំងឺក្រិនថ្លើម ហើយវាក៏អាចជារោគសញ្ញារបស់ជំងឺមួយចំនួនទៀតដូចជា របេងស្រោមពោះ មហារីកស្រោមពោះ មហារីកក្រពះ និងដុំដៃស្បូន ។ល។
ខ) ហេតុអ្វីបានជាប្រជាជនមួយចំនួនជឿជាក់ថា ការបូមទឹកទាចចេញពីពោះអាចនាំឲ្យអ្នកជំងឺឆាប់ស្លាប់?
នៅប្រទេសកម្ពុជាយើង ទាចទឹក ត្រូវបានគេជួបប្រទះជាញឹកញាប់លើអ្នកជំងឺក្រិនថ្លើម។ វត្តមានរបស់ទាចទឹកបញ្ជាក់ថា សភាពជំងឺមានលក្ខណៈធ្ងន់ធ្ងរ ដែលទាមទាមនូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងហ្មត់ចត់។ ដោយសារភាពធ្ងន់ធ្ងររបស់ជំងឺក្រិនថ្លើម អ្នកជំងឺមួយចំនួនតូចដែលមានទាចទឹក អាចស្លាប់ក្នុងរយៈពេលខ្លី ទោះបីជាមានការព្យាបាលត្រឹមត្រូវតាមបែបវេជ្ជសាស្ត្រក៏ដោយ។ ទាំងនេះបានបង្កើតជាពាក្យចចាមអារាម ដែលប្រជាជនមួយចំនួនតូចមានការជឿជាក់ថា ការបូមទឹកចេញពីពោះនៅពេលដែលមានទាចទឹក អាចឲ្យអ្នកជំងឺឆាប់ស្លាប់ ដែលជំនឿនេះគឺជាការកំហុសមួយដ៏ធំ។

គ) តើមានថ្នាំដែលអាចព្យាបាល ទាចទឹក ដោយមិនចាំបាច់បូមទឹកចេញពីពោះដែរឬទេ?
ជាការពិតណាស់ ការព្យាបាលទាចទឹក គឺគេប្រើប្រាស់ថ្នាំដែលធ្វើឲ្យអ្នកជំងឺបត់ជើងតូចបានច្រើន ដែលអាចជួយឲ្យទាចទឹកអាចថយចុះទៅវិញរហូតដល់អស់។ ប៉ុន្តែថ្នាំនេះអាចក្លាយទៅជាគ្រោះថ្នាក់ទៅវិញ បើយើងមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់។ ឧទាហរណ៍ ក្នុងករណីអ្នកជំងឺក្រិនថ្លើម គាត់មានទាចទឹក យើងអាចឲ្យថ្នាំបញ្ចុះទាចទឹកគាត់បាន លុះត្រាតែទឹកទាចរបស់គាត់មិនមានមេរោគ។ ប្រសិនបើជាទាចទឹករបស់គាត់មានមេរោគ ហើយយើងប្រើថ្នាំបញ្ចុះដោយមិនដឹង នោះវានឹងធ្វើឲ្យជំងឺរបស់គាត់មានសភាពកាន់តែធ្ងន់ អាចរហូតមានគ្រោះថ្នាក់ដល់ជីវិត។

ម្យ៉ាងវិញទៀត ប្រសិនបើទឹកទាច មិនត្រូវបានបូមចេញនោះទេ នៅពេលដែលវាមានចំនួនកាន់តែច្រើន អ្នកជំងឺនឹងមានអារម្មណ៍ថា តឹងពោះខ្លាំងពិបាកទ្រាំ និងពិបាកដកដង្ហើម លើសពីនេះទៅទៀត ក្នុងរយៈពេលវែង ទាចទឹកអាចធ្វើឲ្យផ្ចិតរបស់អ្នកជំងឺប៉ោងលានចេញមកក្រៅ ទីបំផុតអាចធ្លាយ និងជ្រាបទឹកចេញ។

«ដូចនេះ ការបូមទឹកទាចចេញពីពោះ នៅពេលមានទាចទឹក គឺចាំបាច់បំផុតពីព្រោះវាមិនត្រឹមតែ អាចជួយឲ្យអ្នកជំងឺមានភាពងាយស្រួលក្នុងការដកដង្ហើម និងធូរពោះប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យយើង ធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ច្បាស់លាស់ ដឹងពីកម្រិតធ្ងន់ធ្ងររបស់ជំងឺ និងអាចជួយឲ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់»៕
អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក