សុខភាព
ប្រយ័ត្ន! បើមានជំងឺលើសឈាម គួរកុំឲ្យប្រើថ្នាំប៉ុន្មានមុខនេះ
អ្នកលើសឈាម ជាទូទៅ ត្រូវលេបថ្នាំលើសឈាមជាប្រចាំ ដើម្បីបញ្ចុះសម្ពាធឈាម ប៉ុន្តែបើត្រូវលេបថ្នាំអីផ្សេង ដើម្បីព្យាបាលជំងឺផ្សេងនោះ ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមឡើង ឬប្រឆាំងជាមួយថ្នាំលើសឈាមដែលយើងលេប ហើយធ្វើឲ្យថ្នាំលើសឈាមរបស់យើង អត់ប្រសិទ្ធភាពវិញ។ អត្ថបទនេះនឹងបង្ហាញប្រភេទថ្នាំមួយចំនួនដែលធ្វើឲ្យសម្ពាធឈាមឡើង៖

១- ថ្នាំបំបាត់ការឈឺចាប់(NSAID)
ថ្នាំនេះ ត្រូវគេប្រើសម្រាប់បន្ថយការឈឺចាប់ ដូចជា ជំងឺរលាកសន្លាក់ជាដើម។ គ្រូពេទ្យរកឃើញថា វាបង្កឲ្យសម្ពាធឈាមកើនឡើង និងធ្វើឲ្យចាល់ទឹក បន្ថយមុខងារតម្រងនោម ក្នុងនោះមានថ្នាំ aspirin, ibuprofen និង naproxen ជាដើម។
២- ថ្នាំផ្ដាសាយ

ថ្នាំផ្ដាសាយមានផ្ទុកសារធាតុប្រឆាំងការតឹងច្រមុះ និងមានសារធាតុដូចថ្នាំបំបាត់ការឈឺចាប់ដែរ វាអាចធ្វើឲ្យសម្ពាធឈាមឡើងខុសធម្មតា ប៉ុន្តែយើងអាចសួរគ្រូពេទ្យថាគួរប្រើថ្នាំអីជំនួសវិញ ពេលផ្ដាសាយ។
៣- ថ្នាំឈឺក្បាលប្រកាំង
ថ្នាំឈឺក្បាលប្រភេទនេះ ធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលរួមតូច ដូចនេះវាកាន់តែបង្កឲ្យសម្ពាធឈាមឡើងខ្ពស់។

៤- ថ្នាំសម្រកគីឡូ
វាផ្ទុកសារធាតុដែលធ្វើឲ្យយើងធុំអាហារ ហើយប៉ះពាល់ដល់ចង្វាក់បេះដូង និងសម្ពាធឈាមទៀតផង អ៊ីចឹងមិនគួរប្រើ ពេលមានជំងឺលើសឈាមទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ចុងក្រោយ គឺស្រីៗពពោះដែលមានសម្ពាធឈាមខ្ពស់ អាចប្រើថ្នាំបញ្ចុះឈាមបាន តែគួរជ្រើសរើសប្រភេទណាដែលមិនធ្វើឲ្យសម្ពាធឈាមចុះខ្លាំងពេក ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ បើធ្លាប់មានប្រតិកម្មថ្នាំ ឬធ្លាប់ប្រើទៅ មានផលប៉ះពាល់មិនល្អ ត្រូវប្រាប់ពេទ្យឲ្យដឹងជាមុន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកជំងឺលើសឈាម ប្រឈមស្លាប់ដោយវីរុសកូវីដ-១៩ខ្លាំងជាងគេ
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត ចេញការព្រមានចំពោះ ស្ព្រាយបាញ់ច្រមុះ ៣ប្រភេទ ដែលគេអះអាង អាចសម្លាប់កូវីដ ត្រឹម១នាទី

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត