Connect with us

សុខភាព

ក្រោយជាសះស្បើយពីកូវីដ សួតនឹងវិលមករកភាពធម្មតាវិញឬយ៉ាងណា!

បានផុស

នៅ

អ្នកជំងឺកូវីដ ៨០ ភាគរយ មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាអ្វីទាំងអស់។ ជំងឺនេះច្រើនតែ ចេញរោគសញ្ញា ៥ ទៅ ៦ ថ្ងៃ រហូតដល់មួយសប្ដាហ៍​ ។ អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ថា​គ្រាន់​តែ​ជា​ជំងឺ​ផ្ដាសាយ​តិចតួច ​​ប៉ុន្តែ​តាមពិត ​​បន្ទាប់ពីរយៈពេល ៥ ទៅ ៧ ថ្ងៃនៃការឆ្លង​មេរោគ ​នឹង​ឆ្លងទៅ​សួត​ភ្លាមៗ​​ ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ចូល​សួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺខ្លះ​មើល​ទៅ​មានសុខភាពល្អ​ ប៉ុន្តែ​អាច​នឹង​កាន់​តែ​អាក្រក់ទៅៗ ឬ​ហៅ​ថាគ្រោះថ្នាក់ ៣ ថ្ងៃ។ ប្រសិន​បើអ្នកជំងឺមិនបាន​ស្ថិតក្នុងការមើល​ថែ​ពី​វេជ្ជបណ្ឌិត​ឬ​គ្រូពេទ្យ​ឲ្យ​បាន​​ដិតដល់​ទេ។

សួតរបស់អ្នកដែលឆ្លង​ នឹងវិលមកធម្មតាវិញ​ឬអត់​ គឺអាស្រ័យ​លើ​សភាព​ធ្ងន់ឬស្រាល។ គ្រូពេទ្យនឹងពិនិត្យមើលក្នុងរយៈពេល ៥ ទៅ ៧ ថ្ងៃ ប្រសិន​បើរកឃើញ​ការឆ្លងមេរោគសួតតូចតាច ​គ្មានអ្វីត្រូវ​បារម្ភ​ទេ។ រឿងនេះ​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ ​ប៉ុន្តែ​ត្រូវ​ចំណាយ​ពេល​រាប់​សប្តាហ៍ ​ឬ​ច្រើន​ខែ ​ដើម្បី​ឲ្យវា​ជាសះស្បើយ។

ចំពោះ​អ្នកជំងឺ​ធ្ងន់ធ្ងរ​ត្រូវ​ប្រើ​បំពង់​អុកស៊ីសែន​ សួត​នឹង​​ពិបាក​ដកដង្ហើម។ ស្ថានភាព​សួត​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ច្រើន​ ដូច្នេះ​ ប្រហែល​ជា​មិន​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ​ទេ។

ដូច្នេះ​ហើយ ​ក្រុម​ដែល​មាន​ហានិភ័យ ​ងាយ​ឆ្លង​កូវីដ ​ហើយ​ឈាន​ទៅ​រក​សួត​ធ្ងន់ធ្ងរ​ជាង​គេ​គឺ ក្រុម​មនុស្ស​មាន​វ័យ​ចំណាស់​ មានអាយុ​លើស ៦០ ឆ្នាំ។ ជា​ពិសេស​អ្នក​ជំងឺ​ទឹកនោមផ្អែម​ ព្រោះ​អ្នក​ជំងឺ​កូវីដ​ភាគច្រើន ​គឺ​ជា​អ្នក​ជំងឺ​ទឹកនោមផ្អែម​ ដែល​មាន​អត្រា​មរណភាព​ខ្ពស់ជាងអ្នកដទៃទៀត។ ស្ថានភាព​វេជ្ជសាស្ត្រ​ផ្សេង​ទៀត ដែលគួរ​ឲ្យ​ព្រួយបារម្ភ​គឺ​ ជំងឺ​រ៉ាំរ៉ៃ ជំងឺសួត​ ជំងឺ​បេះដូង ​តម្រងនោម​ ថ្លើម ​រួម​ទាំង​ការ​ធាត់​ជាដើម។

បើ​ទោះ​បី​ជា​ក្រុម​មនុស្ស​ទាំង​នេះ​ មាន​ឱកាស​ជា​សះស្បើយ​តិចតួច​ក្ដី​ តែ​បើ​និយាយ​ពី​សួត​វិញ ​គឺ​មិន​អាច​វិល​រក​សភាព​ធម្មតា​វិញ​ ដូច​អ្នក​ជំងឺ​ស្រាល​ៗ​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thairath

ចុចអាន៖របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរហូបនិងមិនគួរ ក្រោយចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ក្រោយចាក់វ៉ាក់សាំងរួច មានរោគសញ្ញាមួយនេះ គួរប្រញាប់ទៅជួបពេទ្យជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

វិមានឯករាជ្យក្នុងខេត្តរតនគិរី គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥នេះ

ព័ត៌មានជាតិ១៣ នាទីutes មុន

ទស្សនកិច្ច៣ថ្ងៃ ប្រធានសភាម៉ាឡេស៊ី នឹងជួបជជែកជាមួយថ្នាក់ដឹកនាំកម្ពុជាលើការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

កូរ៉េ​ខាង​ត្បូង៖ កូរ៉េ​ខាង​ជើងបាញ់​មីស៊ីល​លើក​ទី​២ក្នុង​ឆ្នាំ​២០២៥ មុន​ពេល ត្រាំ ឡើង​កាន់​តំណែង

ព័ត៌មានជាតិ២៦ នាទីutes មុន

សមាជិក ប.ស.ស ជាអ្នកបម្រើក្នុងផ្ទះអាចមានសិទ្ធិស្នើប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ពេលសម្រាកព្យាបាលជំងឺ

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជាលើកលែងអាករពិសេសលើផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល២ឆ្នាំ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម