សុខភាព
អ្នកវិទ្យាសាស្រ្ត បង្ហាញក្រុមអាយុ ដែលអាចមានបញ្ហាពេញមួយជីវិត ដោយសារជំងឺកូវីដ-១៩
អ្នកវិទ្យាសាស្ត្រកំពូលរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានព្រមានថា មនុស្សអាយុចន្លោះ ២០ទៅ៥០ឆ្នាំ មានហានិភ័យក្នុងការទទួលរងនូវផលវិបាកធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩។

លោកសាស្ត្រាចារ្យ Calum Semple បានប្រាប់ទូរទស្សន៍ Sky News ថា “អ្វីដែលយើងបានឃើញនៅក្នុងទិន្នន័យរបស់យើង ហើយយើងនឹងនិយាយបន្ថែមអំពីរឿងនេះក្នុងរយៈពេលពីរបីថ្ងៃទៀតគឺថា សូម្បីតែមនុស្សដែលមានអាយុចន្លោះពី២០ទៅ៥០ឆ្នាំ ក៏នៅតែទទួលរងនូវបញ្ហាតម្រងនោម និងថ្លើមផងដែរ ក្នុងអំឡុងពេលកើតជំងឺកូវីដ-១៩ ហើយបញ្ហាមួយចំនួន នឹងនាំឲ្យមានផលវិបាកពេញមួយជីវិតតែម្តង”។
លោកបន្តថា “ភាគច្រើន បញ្ហាទាំងនេះនឹងធូរស្រាលវិញដោយខ្លួនឯង ប៉ុន្តែនៅក្នុងខ្លួនពួកគេ បញ្ហាទាំងនេះបង្ហាញថា កូវីដ-១៩ មិនមែនគ្រាន់តែជាវីរុសផ្តាសាយទេ។ តាមពិត វាបង្កការខូចខាតដល់ផ្នែកសំខាន់ៗផ្សេងទៀតរបស់រាងកាយ”។

សមាជិក SAGE និង NERVTAG បាននិយាយថា អ្នកដែលត្រូវបានគេបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ ទំនងជាមានផលវិបាកខ្លាំងជាងគេ ហើយវាបង្ហាញពីសារៈសំខាន់នៃការចាក់វ៉ាក់សាំង។
ក្រុមអ្នកជំនាញក៏មានក្តីព្រួយបារម្ភផងដែរ អំពីការចាក់វ៉ាក់សាំងក្នុងកម្រិតទាប ចំពោះក្រុមមនុស្សវ័យក្មេង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ មិនមែនកូវីដទេ តែប្រជាជនអង់គ្លេសដល់ទៅ ៦ម៉ឺននាក់ អាចស្លាប់នៅរដូវរងានេះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ